បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជលផល

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 11 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:20 នាទី ចំនួនអានៈ 1841

សកម្ម​ភាព​បទ​ល្មើស​នេសាទ​ ដូច​ជា​អូស​លៀស​ដោយ​ម៉ាស៊ីន កាណូត​រុញ​ស៊ីបយក​ត្រី​ទាំង​តូច​ទាំង​ធំ​ ដាក់​ណ​រ៉ាវក្រ​ឡា​ញឹករាប់ពាន់​ម៉ែត្រ និង​ដាក់​ឆ្នុក នៅ​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​ឃុំ​កំ​ពង់​ឃ្លាំង ស្រុក​សូទ្រ​និគម​ ខេត្ត​សៀម​រាប​ យ៉ា​ង​អា​ណា​ធិបតេយ្យ​ គ្មាន​ការ​ទប់​ស្កាត់​ ឬបង្រ្កាប​ពី​មន្រ្តី​ជំ​នាញទាល់​តែ​សោះនៅ​ចុង​ឆ្នាំ​២០១២នេះ។

ប្រភព​ពី​ប្រ​​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​រាយ​ការណ៍​ថា ឆ្នាំ​២០១២​នេះ​មាន​ក្រុម​អ្នក​មាន​លុយ​មាន​អំ​ណាចមួយ​ចំ​នួន​កំ​ពុង​ប្រ​កប​មុខ​របរ​នេសាទ​ខុស​ច្បាប់​​​ដូចខាង​លើ​ពេញ​ផ្ទៃ​ទន្លេសាប​ ដោយ​សេរី​គ្មាន​ការ​រំ​ខាន​ពី​អស់​លោក​នាយ​ផ្នែក​ នាយ​សង្កាត់​រដ្ឋ​បាល​ជល​ផលនៅ​ប្រ​ចាំ​ស្រុក​នេះ​នោះ​ទេ។ ប្រ​ភព​បន្ត​រាយ​ការណ៍ថា អ្នក​ដែល​ដាក់​ណរ៉ាវ​ក្រ​ឡា​ញឹក​ធំ​ៗ​មាន​ជិត​១០​នាក់​ តែ​ម្នាក់​ឈ្មោះ​ ដង្ខៅ​ង៉ែត មាន​វ័យ​ប្រ​ហែល​ជាង​៤០​ឆ្នាំ អតីត​ជា​កូន​ថៅ​កែឡូ​នេសាទ បាន​ដាក់​ណរ៉ាវ​ធំហើយ​វែង​ជាង​គេ​ ដែល​​ណរ៉ាវ​១មានប្រ​វែង​ជា​ង​៣ទៅ​៥រយ​ម៉ែត្រឯណោះ។​ ប្រ​ភព​បន្ត​រាយ​ការណ៍ទៀត​ថា ក្រុម​អ្នក​រុញ​ស៊ីប​មាន​ដូច​ជា​​ ទី១-ឈ្មោះ​ឆុងឆៃ​ ភេទប្រុស អាយុ​ជាង​២០​ឆ្នាំ ទី២-ឈ្មោះគុណ ភេទ​ប្រុស​ អាយុជាង​២០ឆ្នាំ ទី៣-ឈ្មោះយ៉ ភេទ​ប្រុស អាយុជាង​៣០​ឆ្នាំ ជន​ជាតិ​វៀត​ណាម និង​ប្រ​ភន្ធ​ឈ្មោះជា។ ប្រ​ភព​បន្ថែម​ថា ចំ​ណែក​ឯ​សកម្មភាព​ កា​ណូត​អូស​លៀស​អូស​ខ្ចៅ​រាប់​រយ​គ្រឿង​ ក៏បង្ក​អោយ​មាន​ផល​ប៉ះ​ពាល់​ដូច​ជា អូស​រហូត​ដល់​ទឹក​ទន្លេ​សាប​មួយ​ចំ​ហៀង​ទន្លេ​ឡើង​កករ​ល្អក់​ ពុល​ស្លាប់​ត្រី​ ស្លាប់​បង្គារ ដាច់​មង​ ដាច់​សន្ទួច​របស់​ពល​រដ្ឋ​ជា​រៀង​រាល់​ថ្ងៃ​​​ផងដែរ។

ពល​រដ្ឋ​ម្នាក់​សុំ​​មិន​បញ្ចេញ​ឈ្មោះបាន​លួច​ខ្សឹប​ប្រាប់​ថា មូល​ហេតុ​ដែល​ក្រុម​អូស​លៀស​អូស​ខ្ចៅ​ ក្រុម​រុញ​ស៊ីប ដាក់​ណរ​ចរ៉ាវវែង​ៗ​ ដាក់​ឆ្នុក ហ៊ាន​ប្រ​កប​របរ​រក​ស៊ី​នេះ​ឡើង​វិញ​ ព្រោះ​មាន​មនុស្ស​២-៣​នាក់​តាំង​ខ្លួន​ជា​​ថ្នាក់រដ្ឋ​បាល​របស់​​រដ្ឋ​មន្រ្តីនៅ​ឯ​រាជ​ធានី​ភ្នំ​ពេញ​បាន​អះ​អាង​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​លុប​បទ​បញ្ជា​លេខ​ ០០១ ចេញ​ហើយ​​ ដូច្នេះ​ប្រ​ជា​ពល​រដ្ឋ​អាច​ប្រ​កប​របរ​ខាង​លើ​នេះ​បាន​ដោយ​សេរីមិនចាំ​​បាច់​ភ័យ​ខ្លាច​អី​ទេ រក​អី​រក​ទៅ​

ក្រុម​អ្នក​រុញ​ស៊ីប​ខាង​លើ​បាន​លួច​បង្ហើប​ថា ខាង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ប្រ​ចាំ​ស្រុក​សូទ្រ​និគមនេះ ធ្លាប់​​បានចាប់​កា​ណូត​រុញ​ស៊ីប​របស់​ពួក​គេ​ យក​លុយ​១លាន​រៀល​ក្នុង​កាណូត​១គ្រឿង ជា​ថ្នូរ​និង​ការ​ដោះ​លែង​កាល​​ពី​ពេល​ថ្មី​ៗនេះ។

ប្រ​ភព​ច្បាស់​ការ​បាន​អោយ​ដឹង​ថា មាន​ដង្ខៅ​ធំ​ៗ​៣​នាក់​ដែល​កំពុង​ប្រ​មូល​ទិញ​លៀសដឹក​ឡាន​កូរ៉េ​ធំៗ ​ពី​ឃុំ​កំពុង​ឃ្លាំ​ង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ដែល​មាន​ឈ្មោះទី១-ចែសុខ លោករ៉ុង ទី២-លោក​ស៊ុន​ ចែញ៉ែត ទី៣-លោក​ហាប់ ចែថូ។ ប្រ​ភព​បន្ត​ថា ចែសុខមិន​ត្រឹម​តែ​ជា​ថៅ​កែ​ប្រ​មូល​ទិញ​លៀស​ខ្ចៅ​ប៉ុណ្ណោះ​​​ទេ គាត់​ថែម​ទាំង​មាន​ទូកកាណូត​អូស​លៀស​ខ្ចៅ​​ជា​ច្រើន​គ្រឿង​ទៀត​ផង។

លោក ដង្ខៅង៉ែត ​បាន​​ប្រតិកម្ម​ច្រ​ឡោត​តោត​តូង​តាម​ទូរស័ព្ទ​​ថា អ្នក​រក​ស៊ី​បទ​ល្មើ​ស​នេសាទ​មាន​ច្រើន​ណាស់នៅ​ឃុំ​កំ​ពុង​ឃ្លាំង​នេះ បើ​អ្នក​កាសែត​ចុះ​ផ្សាយ​ចុះ​អោយ​អស់​ បើ​ចុះ​តែ​លោក​ម្នាក់​ លោក​នឹង​ប្តឹង​ទាំង​អ្នក​កាសែត ទាំង​អ្នក​រក​ស៊ី​ខុស​ច្បាប់​ផ្សេង​ទៀត ហើយ​ប្តឹង​ទាំង​មន្រ្តី​ជំ​នាញ​ដែល​ឃុប​ឃិត​យក​លុយ​អ្នក​រក​ស៊ី​បទ​ល្មើស​នេ​សាទ​ផ្សេងទៀត​ ដែល​​មិន​​ចុះ​បង្ក្រាប​តាម​ច្បាប់​ ហើយ​ពួក​អស់​លោក​អ្នក​កាសែត​ឯង​អស្ចាប៉ុណ្ណា បើ​ខ្លាំង​ទៅ​ជួប​ខ្ញុំ​នៅ​ការិយាល័យ​ទី៥​ក៏បាន​ដែរ ហើយ​បើ​ហ៊ាន​ចុះ​ផ្សាយ​ខ្ញុំ​ៗនឹង​ប្តឹង​ ហើយ​​ចាំ​ជួប​គ្នា​នៅ​តុលាការ

ចែសុខ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​តាម​ទូរ​ស័ព្ទ​កាល​ពី​ពេល​ថ្មី​ៗ​ថា គាត់​ជា​អ្នក​ទិញ​លៀស​ពី​ពលរដ្ឋ​មែន​ ហើយ​គាត់​ពុំ​បាន​ខ្វល់​រឿង​ច្បាប់​ទំ​លាប់​អី​ទេ បើ​គេ​មាន​លៀស​លក់​គឺគាត់​ទិញ ការ​អូស​លៀស​ខុស​ច្បាប់​ ឬ​ត្រូវ​​ច្បាប់​ជា​រឿង​របស់​អ្នក​អូស​លៀស​តែ​ប៉ុណ្ណោះ គាត់​អត់​ឈី​ក្បាល​វិលមុខ​អី​ទេ ចង់អូស​រីង​ទាំង​ទឹក​ទន្លេ​សាប​ក៏​គាត់​មិន​ដឹង​ដែរ ព្រោះ​ប្តី​គាត់​ធ្វើ​ទាហ៊ាន​ប្រាក់​ខែ​តិច គាត់​ត្រូវ​តែ​រក​របរ​ក្រៅ​ទើប​អាច​ស៊ី​គ្រប់។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោ​ រឹម​សំអុន នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ស្រុក​សូទ្រ​និគមបាន​ទេ ពាក់​ប័ន្ធ​ករនី​បទ​ល្មើស​នេសាទ​ខាង​លើ​នេះ ព្រោះ​ទូរ​ស័ព្ទ​ខល​ចូល​ជា​ច្រើន​ដង​តែ​លោកមិន​លើក​ទទូល។

​លោក​ ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ទី១-ណរ៉ាវ ខាង​ជល​ផល​បាន​អនុញ្ញាតិអោយ​ដាក់​បាន​តែ​ ៥០​​ម៉ែត្រ​ប៉ុណ្ណោះ ទី២-​រុញ​ស៊ី ​គឺ​មិន​អនុញ្ញាតិទេ ទី៣-លៀស​ខ្ចៅ ​អោយ​ពលរដ្ឋ​ប្រើ​កញ្ចែ្រងកើប មិន​អោយ​ប្រើ​ម៉ាស៊ី​ន​អូស​ទេ។ លោក​នាយ​ខណ្ឌ​បន្ថែមថា អ្នក​ដែល​ទៅ​បំ​ផុស​បំ​ផុល​ប្រ​ជា​ពល​រដ្ឋ​ថា រដ្ឋា​ភិបាល​បាន​លុប​ប្រកាស​លេខ​ ០០១ អោយ​ពលរដ្ឋ​រក​ស៊ី​មុខ​របរ​នេ​សាទ​ខុស​ច្បាប់​ដូច​មុន​នោះ​វា​ជា​ការ​ឃោស​នា​អកុសល្យ​តែ​ប៉ុណ្ណោះ វា​មិន​ពិត​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន1763ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន1971ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1598ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1629ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន2330ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1690ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1791ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1736ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2549ដង លិខិតឆ្លើយតប: ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ   អាន1952ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35027នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77360នាក់
ខែនេះ    224633នាក់
ឆ្នាំនេះ   2968937នាក់
សរុប   56567833នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:28