ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់

ដោយៈ សួន សុផលមុន្នី បន្ទាយមានជ័យ ថ្ងៃទី 03 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:55 នាទី ចំនួនអានៈ 1756

ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ត្រូវ​បាន​ប្រកាស​ដក​ចេញ​ពី​តំណែង ​បន្ទាប់​ពី​គេ​រក​ឃើញ​ថា មាន​កំហុស​ទុក​ឲ្យ​​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ ដែល​រងគ្រោះ​ដោយសារ​ពស់វែក​ចឹក​ស្លាប់ ​មិន​ព្រម​ផ្ដល់​ថ្នាំ​ជួយ​សង្គ្រោះ។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​ប្រកាស​ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ​ដើម្បី​ជា​ការ​ព្រមាន​ដល់​គ្រូពេទ្យ​ និង​មន្ត្រី​សុខាភិបាល​ជា​ច្រើន​រូប​ទៀត ​ត្រូវ​នាំ​គ្នា​គោរព​ក្រមសីលធម៌​គ្រូពេទ្យ​ និង​​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដោយ​ពុំ​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ ​នៅ​ពេល​ពួកគេ​រត់​ទៅ​រក​ សេវា​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​សាធារណៈ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ ថា លោក​បាន​ប្រកាស​ដក​ហូត​តំណែង​លោក គឹម សំអុល ​ប្រធាន​មន្ទីរពេទ្យ​ថ្មពួក ជាមុន​សិន ចាំ​រាយការណ៍​ទៅ​ថ្នាក់​លើ​តាម​ក្រោយ។ អាជ្ញាធរ​ខេត្ត​បាន​ស៊ើប​អង្កេត​លើ​ករណី​ស្លាប់​របស់​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ ដោយសារ​ពស់​វែក​ចឹក​នោះ​ រក​ឃើញ​ថា​ មន្ទីរពេទ្យ​មាន​ថ្នាំ​ព្យាបាល​ពស់​ចឹក ​ប៉ុន្តែ​ពុំ​ផ្ដល់​ព្យាបាល​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ទេ។

លោក អ៊ុង អឿន៖ «និយាយ​រួម គឺ​ការ​ធ្វេសប្រហែស​របស់​គាត់ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្មេង​ហ្នឹង ដែល​គាត់​សង្គ្រោះ​មិន​ទាន់ អ៊ីចឹង​យើង​ស្រាវជ្រាវ​រក​ហេតុផល​រក​ឃើញ។ នេះ​ជា​ការ​ព្រមាន​របស់​អាជ្ញាធរ ហើយ​ម្យ៉ាង គឺ​ខ្ញុំ​បាន​ឯកភាព​ជាមួយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ ជាមួយ ​អភិបាល​ស្រុក ហើយ​សុំ​ការ​គាំទ្រ​ពី​ឯក​ឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក គឹម សំអុល ដើម្បី​សុំ​សេចក្ដី​បញ្ជាក់​ជុំវិញ​ការ​ប្រកាស​ដក​តួនាទី​ លោក​ចេញ​ពី​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​នេះ​បាន​ទេ។

កាល​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា ​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ រង​របួស​ដោយសារ​ពស់​វែក​ចឹក។ ភ្លាម​នោះ ឪពុក​ម្ដាយ​របស់​ក្មេង​នោះ ​បាន​បញ្ជូន​កូន​ទៅ​មន្ទីរ​ពេទ្យ​ស្រុក​ថ្មពួក ប៉ុន្តែ​គ្រូពេទ្យ​បដិសេធ​មិន​ផ្ដល់​ថ្នាំ​ពស់​ចឹក​ព្យាបាល។ ថ្នាំ​ពស់​ចឹក​ទុក​សម្រាប់​ព្យាបាល​ក្រុម​និស្សិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកស្រី សឺ ចន្ទី ត្រូវ​ជា​ម្ដាយ​ជន​រងគ្រោះ រស់​នៅ​ភូមិ​ក្បាល​ទន្សោង ​ឃុំ​បន្ទាយឆ្មារ។ ​លោកស្រី​ ថ្លែង​​ថា ​គ្រូពេទ្យ​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក រើសអើង​ចំពោះ​អ្នក​ជំងឺ ​ទុក​ឲ្យ​កូន​គាត់​អាយុ ៨​ឆ្នាំ ដែល​រងគ្រោះ​ដោយសារ​ពស់​វែក​ចឹក​នោះ ដាច់​ខ្យល់​ស្លាប់។

ទាក់ទិន​ការ​ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ថ្មពួក​នេះ​ លោកស្រី​យល់​ថា នេះ​គ្រាន់​ជា​ការ​ព្រមាន​មួយ ប៉ុន្តែ​បញ្ហា​សំខាន់​ គឺ​អាយុ​ជីវិត​របស់​មនុស្ស៖ «ថ្ងៃ​ក្រោយ​កុំ​ឲ្យ​មាន​ក្មេង​ស្លាប់​វេទនា​ដូច​កូន​ខ្ញុំ ឲ្យ​ពេទ្យ​ទាំង​អស់​គ្នា​ចាំ​ទុក មើល​គំរូ។ ខ្ញុំ​អង្វរ​គេ គេ​ថា មាន​តែ​ថ្នាំ​និស្សិត ខ្ញុំ​ថា យក​មក​ចាក់​ឲ្យ​កូន​ខ្ញុំ​មក ខ្ញុំ​សុខ​ចិត្ត​អោយ​ប្រាក់ គេ​ថា ចាក់​មិន​បាន​ទេ គេ​ខុស​ច្បាប់​គេ សុខ​ចិត្ត​ឲ្យ​កូន​ខ្ញុំ​ងាប់ គេ​ថា គេ​មិន​ចាក់​ឲ្យ​ទេ គេ​ថា​ខុស​ច្បាប់»

លោក ផុន និមល ត្រូវ​ជា​ឪពុកមា​ក្មេង​រងគ្រោះ​ថ្លែង​ថា ​ក្មួយ​របស់​គាត់​ក្រោយ​ពី​ពស់​ចឹក បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម។ ចម្ងាយ​ពី​ផ្ទះ​ទៅ​មន្ទីរពេទ្យ​មាន​ប្រវែង ១៦​គីឡូម៉ែត្រ ជិត​ជាង​ពី​ផ្ទះ​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-​ជប៉ុន មង្គលបុរី​ ដែល​មាន​ចម្ងាយ​រហូត​ទៅ​ដល់​ជាង ៦០​គីឡូម៉ែត្រ។

លោក​បន្ត​ថា មន្ទីរពេទ្យ​ថ្មពួក បាន​ធ្វើ​ឲ្យ​ក្មួយ​ប្រុស​គាត់​ស្លាប់៖«ប្រជាពលរដ្ឋ​គ្នា​សង្ឃឹម​ថា ទៅ​រក​ពេទ្យ ពេទ្យ​មិន​បាន​ធ្វើការ មិន​បាន​ធ្វើ​តួនាទី​ខ្លួន​ដក​ចេញ។ ឲ្យ​មន្ត្រី​ពេទ្យ​ទាំង​អស់​កែ​ខ្លួន​ផង អ្នក​ដែល​មិន​បាន​ដក​ចេញ​ឃើញ​ប្រជាពលរដ្ឋ​មើល​ឲ្យ​បាន​ដិត​ដល់​ផង គ្នា​មិន​មាន​លុយ​មិន​មាន​កាក់ គោល​បំណង​លើក​ដៃ​សំពះ ហើយ​ក៏​មិន​ជួយ»

លោក អ៊ុង អឿន ជា​អភិបាល​ខេត្ត​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ មាន​រៀបចំ​កិច្ច​ប្រជុំ​គ្រប់​មន្ត្រី​ទាំង​អស់​ទូទាំង​ស្រុក​ ក្រុង ខេត្ត ចូលរួម។ គោល​បំណង​គឺ​ដើម្បី​ពង្រឹង​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ទូទៅ​មិន​គិត​ក្មេង​ចាស់ អ្នក​ណា​ធំ អ្នក​ណា​តូច​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1691ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន3243ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1694ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1791ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2750ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1587ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1873ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន792ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន1547ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1727ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39102នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81435នាក់
ខែនេះ    228708នាក់
ឆ្នាំនេះ   2973012នាក់
សរុប   56571908នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:58