កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព

ដោយៈ រាជធានីភ្នំពេញ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:07 នាទី ចំនួនអានៈ 1768

កម្មករកម្មការនីរោងចក្រ ណីចធីអឹមភើរៀលខាមបូឌា ដែលមានអស្រ័យដ្ឋាននៅ​ភូមិមល​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានគ្នាប្រមាណជាង៣០០នាក់ក្នុងចំណោម​កម្មករជា១០០០នាក់បាន​ដង្ហែក្បួនកូដកម្មរបស់ខ្លួនមករកអន្តរាគមពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច​ដើម្បី​ឲ្យជួយអន្តរាគមការទា​របស់ខ្លួន ក្រោយពីបរាជ័យក្នុងការទាមទានាពេលកន្លងមក។

លោក ប៊ុត ប៊ុនឈាន​ មន្រ្តីសម្ពន័សហជីព C.CAWDU បានឲ្យដឹងថាក្រោយពី​បរាជ័យក្នុងការ​ទាមទា​កម្មករបានដាក់លិខិតជូនដំណឹងដើម្បីធ្វើកូដកម្មតាំងពីថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០១២ រហូតមក​ដល់​បច្ចុប្បន្ន គ្មានដំណោះស្រាយណាមួយដែលកម្មករអាចទទួលយកបាននោះទេ ។លោក​បានបន្តថា​ចំណុចសំខាន់ដែលកម្មករធ្វើការទាមទានោះមាន៨ចំណុចក្នុងនោះមាន៣ចំណុចសំខាន់ទី១សុំឲ្យ​រោងចក្រទទួលយកថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ចូលធ្វើការវិញ ទី២ ការឈប់សម្រាក​របស់កម្មករសុំឲ្យរោងចក្រកាត់លុយព្រីមទៅតាមសមាមាត្រ មិនត្រូវកាត់ទាំងអស់នោះទេ ទី ៣សុំ​ឲ្យ​រោង​ចក្ររក្សាអត្ថប្រយោជន៏ផ្សេងៗសម្រាប់កម្មករនៅពេលដែលកម្មករឈប់មានសំបុត្រពេទ្យ​ត្រឹម​ត្រូវ។​

យោងតាមសេចក្តីប្រកាសបង្គាប់របស់ក្រុមប្រឹក្សារអជ្ញាកណ្តាល បានបង្គាប់ឲ្យកម្មករ​ទាំងអស់​ចូល​ធ្វើការងារវិញ ដោយរងចាំដោះស្រាយនៅពេលក្រោយដើម្បីរក្សារប្រយោជន៏ទាំងអស់គ្នា។ដោយ​ឡែក លោក ប៊ុត ប៊ុនឈាន បានបញ្ជាក់ថាក្រោយពីកម្មករចួលធ្វើការវិញហើយ ខាងរោងចក្របាន​បដិសេដ្ឋមិនឲ្យថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ចូលធ្វើការទើបកម្មករបន្តកូដកម្មរហូត​មកដល់ពេលនេះ។

អ្នកស្រី ចាន់ សម្បត្តិ រដ្ឋបាលប្រចាំរោងចក្រ ណីចធីអឹមភើរៀលខាមបូឌា បានឲ្យដឹងថាលោក​ស្រីមិនដឹងថាអ្នកដែលរោងចក្រមិនឲ្យចូលធ្វើការនោះជាថ្នាក់ដឹកនាំសហជីពនោះទេ ដោយសារតែ​សហជីពនោះមិនមានការបញ្ជូនដំណឹង និងគ្មានបញ្ជីការត្រឹមត្រូវ។អ្នកស្រីបានបញ្ជាក់ថា​ក្រុមប្រឹក្សារ​អជ្ញា​កណ្តាលបានចេញសេចក្តី​បង្គាប់ឲ្យចូលធ្វើការវិញមែន តែកម្មករដែលខាងរោងចក្របញ្ឈប់​នោះគឺ​ដល់ពេលបញ្ចប់កិច្ចសន្យាការងារ​។

លោក ប៊ុត ប៊ុនឈាន ឲ្យបន្តឲ្យដឹងថា​សម្ព័នសហជីពលោកបានបញ្ជូនដំណឹងឲ្យរោងចក្រដឹង​មុនហើយពីសមភាពសហជីព ដែលតាមច្បាប់គឺថ្នាក់ដឹកនាំសហជីពត្រូវបានរក្សារការពារមុនចំនួន​៤៥ថ្ងៃ និងក្រោយការជូនដំណឹងចំនួន៤៥ថ្ងៃ លើកលែងតែថ្នាក់ដឹកនាំនោះមានកំហុសធ្ងន់ទើបអាច​បញ្ឈប់ ​ដោយឡែកសម្រាបរោងចក្រលើកហេតុផលថាដល់កំណត់ថេរវេលាបញ្ចប់កិច្ចសន្យាការងារ​នោះ​វាជាការពិត ប៉ុន្តែរោងចក្រអាចបន្តវិញបានដោយរូបភាពពិតរោងចក្រមានការងារជាច្រើនសម្រាប​ឲ្យកម្មករធ្វើហេតុអ្វីបានជាបញ្ជប់នៅពេលដែលដឹងថាពួកគេជាថ្នាក់ដឹកនាំសហជីព ដែលនាំឲ្យ​កម្មករ​ដឹងយ៉ាងច្បាស់ថាក្រុមហ៊ុនរើសអើងសហជីព ទើបមានកូដកម្មរហូតមកដល់ពេលនេះ។​

គួបញ្ជាក់ផងដែរថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចយុទ្ធជន និងយុវនិតិសម្បទា គឺមានសមាសភាព​ក្នុងក្រុមគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្ម ថ្នាក់ជាតិ ទើបខាងកម្មករបាននាំគ្នាមករកអន្តរាគម​ពីស្ថាប័នមួយនេះ៕​ដោយ៖យាយពេញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1761ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1720ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1778ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2202ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1615ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1545ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1767ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន3689ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1768ដង បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1765ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32783នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75116នាក់
ខែនេះ    222389នាក់
ឆ្នាំនេះ   2966693នាក់
សរុប   56565589នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:58