ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ

ដោយៈ វាសនា ស្ទឹងត្រែង ថ្ងៃទី 28 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 02:53 នាទី ចំនួនអានៈ 1838

​​អ្នកស្រី សួនសំនៀង ហៅ យាយ​ព្រឿង បានរៀបចំ ចេញ​ឈើ​ពី​ចំណុច​ញើ​ន ចូលមក ខេត្ដ​ស្ទឹងត្រែង​រាប់សិប​ម៉ែត្រគូប ដើម្បី​យកទៅ​ស្ដុក​ទុក​ក្នុង​សិប្ប កម្ម​កែច្នៃ​ឈើ​ខុសច្បាប់​របស់ គាត់​ដ៏​ធំ​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង ហើយ​បន្ដ​ចែកចាយ​ទៅកាន់​សិប្បកម្ម​ផ្សេងៗ និង​ទៅ​ស្រុក​យួន ដោយ​គ្មាន​មន្ដ្រី​ជំណាញ និង​សមត្ថ កិច្ច​ណា​ម្នាក់​ហ៊ាន​បង្ក្រាប​នោះទេ បើទោះបីជា​ប៉ុន្មាន​ថ្ងៃ​មកនេះ សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​អស់ នោះបាន​បញ្ចេញស្នាដៃ​បង្ក្រាប ឈ្មួញ​រកស៊ី​ឈើ​តូចតាច​ក៏ដោយ ហើយ​គេ​នៅតែ​លើក​ជា​ចម្ងល់​ថា ហេតុអ្វី​បានជា​សមត្ថកិច្ច និង​មន្ដ្រី ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ជំនួញ ឈើ​ខុសច្បាប់​របស់​យាយ​ព្រឿង យ៉ាង​ដូច្នេះ ?

​មានការ​បញ្ជាក់ថា យាយ​ព្រឿង មាន​ខ្នងបង្អែក និង​មាន​អ្នករត់ ការ​យ៉ាង​ស្ទាត់ជំនាញ​ក្នុងការ ស្ពាយ​ប្រាក់​យកទៅ​បែងចែក​ដល់ មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឱ្យ​ដកខ្លួន​ចេញ​ឆ្ងាយ​ពី​ជំនួញ​ឈើ ខុសច្បាប់​របស់​អ្នកស្រី សួន សំ នៀង ហៅ​យាយ ព្រឿង ហើយ ជាទូទៅ​យាយ​ព្រឿង មិនចេះ ភាសា​ខ្មែរ​ច្បាស់​ទេ ក្នុងករណី ដែលមាន​មន្ដ្រី​ជំនាញ សមត្ថកិច្ច ឬ​ក្រុមអ្នកកាសែត​ទូរស័ព្ទ​ទៅ​សួរ នាំ​គាត់ យាយ​ព្រឿង តែងតែ​ឱ្យ ទូរស័ព្ទ​មកជួប​មនុស្ស​ម្នាក់​ដែល ជា​អ្នក​កាន់​កញ្ចប់​លុយ​ឱ្យ​គាត់ ក្នុងការ​បែងចែក​មន្ដ្រី​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ក្រុម​អ្នក កាសែត​ផងដែរ ។ ហេតុដូច្នេះ ហើយ​បានជា​ជំនួញ​ឈើ​ខុសច្បាប់ របស់​យាយ​ព្រឿង​មាន​ទ្រង់ទ្រាយ ធំជាងគេ និង​ដុះ​ស្លែ​នៅក្នុង​ខេត្ដ ស្ទឹងត្រែង​គ្មាន​នរណា​ហ៊ាន​ប៉ះ ពាល់ ក៏​ព្រោះតែ​ផ្នែក​ពាក់ព័ន្ធ ទាំងអស់នោះ​បានទទួល​ផល​ប្រ យោជន៍​ជាប់​ជាប្រចាំ​ពី​យាយ​ព្រឿង ទើប​អ្វីៗ​ចេះតែ​រលូន​ល្អ គ្មាន​ការ បង្ក្រាប​ដូច​ឈ្មួញ​ដទៃ ។​

​កន្លងមក​យាយ ព្រឿង បាន បញ្ជា​ឱ្យ​មន្ដ្រី និង​សមត្ថកិច្ច​មួយ ចំនួន​ចុះ​ចាប់​ឈើ​របស់​ឈ្មួញ​តូច តាច​មួយចំនួន​ដែល​ហ៊ាន​រកស៊ី ប្រជែង​ជាមួយ​គាត់ ក៏ដូចជា​ឈ្មួញ ដែល​មិន​យក​ឈើ​ទៅ​លក់​ឱ្យ​គាត់ ជាក់ស្ដែង​យាយ ជូ ជា​ឈ្មួញ​ដែល ទើប​ចេញ​រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ តូចតាច​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ខាត ឡុងចុង ក៏​ដោយសារតែ​យាយ ព្រឿង បាន​រាយការណ៍​ទៅ​សមត្ថ កិច្ច ហើយ​បរិវារ​របស់​យាយ​ព្រឿង មួយចំនួន​បាន​ជំ​រុញឱ្យ​សមត្ថកិច្ច បង្ក្រាប​ជំនួញ​ឈើ​របស់​យាយ​ជូ កុំឱ្យ​ហើប​មុខ​រួច ។ ឥទ្ធិពល​អំ ណា​ច​របស់​យាយ​ព្រឿង កាន់តែ ខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បើទោះបីជា​គាត់​និយាយ​ខ្មែរ​មិន ច្បាស់ ក៏មាន​បរិវារ​ជាច្រើន​ចាំ ជួយ​បកប្រែ ឬ​ចាំ​សម្របសម្រួល ការពារ​ជំនួញ​ឈើ​ខុសច្បាប់​របស់ យាយ​ព្រឿង​កុំឱ្យ​មានរឿង​រ៉ាវ ដែល​ពេលខ្លះ​យាយ​ព្រឿង មិន ឆេះដុំ​ទេ ប៉ុន្ដែ​បរិវារ​របស់គាត់​មួយ ចំនួន​បែរជា​ក្ដៅស្លឹកត្រចៀក​ជំនួស យាយ​ព្រឿង​ទៅវិញ ។​

​ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​ពី​ជំនួញ​ឈើ​ខុស ច្បាប់​របស់​យាយ​ព្រឿង ដែល គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ បន្ទាប់ ពី​សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​សម្ងំ យ៉ាង​ស្ងៀមស្ងាត់​ទទួលយក​ផល ប្រយោជន៍​ពី​យាយ​ព្រឿង បាន ធ្វើខ្លួន​យ៉ាង​សុភាព​ជួយ​ការពារ ជំនួញ​ឈើ​ខុសច្បាប់​ឱ្យមាន​ភាព រលូន​ល្អ ។ គេ​សង្កេតឃើញថា យាយ​ព្រឿង ដែល​មិនចេះ​អក្សរ ខ្មែរ អត់​ដឹងថា មាន​កាសែត​ចុះ ផ្សាយ​រឿង​របស់គាត់​ទេ ប៉ុន្ដែ​បរិ វារ​របស់​យាយ​ព្រឿង ដែល​ទទួល លុយ​តាមរបៀប​ម៉ៅ​ផ្ដាច់​ការពារ កុំ​ឱ្យមាន​កាសែត​ចុះផ្សាយ​រឿង យាយ​ព្រឿង រកស៊ី​ឈើ​បាន​ក្ដៅ ស្លឹកត្រចៀក ព្រោះ​ខ្លាច​មាន​មន្ដ្រី ជំនាញ​ខ្សឹបប្រាប់​យាយ​ព្រឿង​ថា មាន​កាសែត​ចុះផ្សាយ ។​​

យ៉ាងណាក៏ដោយ​នាយក​រដ្ឋ មន្ដ្រី ហ៊ុន សែន បានចេញ​បទ បញ្ជា​យ៉ាង​តឹងតែង​ឱ្យ​មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យក​ចិ​ត្ដ​ទុក ដាក់​បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់ ឱ្យមាន​ប្រសិទ្ធភាព គួរ​ណាស់​តែ អាជ្ញាធរ​ខេត្ដ​ស្ទឹងត្រែង​ដែល​ដឹក នាំ​ដោយ​លោក ឡូយ សុផាត យក​ចិ​ត្ដ​ទុកដាក់​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​យាយ​ព្រឿង មិនគួរ​រក្សា ទុក​ជំនួញ​ឈើ​ខុសច្បាប់​របស់​មេ ឈ្មួញ​ដុះ​ស្លែ​ម្នាក់នេះ​ជា​ឆ្នាំង បាយ​នោះទេ ។ គួរបញ្ជាក់​ផង ដែរ​ថា រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ក៏ដូចជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ លោក ឆេង គឹម​ស៊ុន ធ្លាប់​ទទួល ការព្រមាន​ពី​នាយករដ្ឋមន្ដ្រី​រួច ហើយ​ថា ប្រសិនបើ​មិនមាន​សមត្ថ ភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ នឹងត្រូវ​ដកហូត​មុខតំណែង ថែម ទាំង​នាំទៅ​ផ្ដន្ទាទោស​ដោយ​គ្មាន ករណី​យោគយល់​ទៀត​ទេ ហើយ ជំនួញ​ឈើ​ខុសច្បាប់​របស់​យាយ ព្រឿង ដែល​កំពុងតែ​រលូន​ល្អ​គ្មាន នរណា​ហ៊ាន​ប៉ះពាល់​នៅពេលនេះ អាចជា​កម្មវត្ថុ​ដែល​ត្រូវ​ស៊ើប អង្កេត​ដើម្បី​នាំ​មន្ដ្រី​មួយចំនួន​ទៅ ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​កុំឱ្យ មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ និង រកស៊ី​ឈើ​ខុសច្បាប់​តទៅទៀត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1843ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1729ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1685ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1614ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1748ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន2064ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1481ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន1543ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1784ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1607ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39910នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82243នាក់
ខែនេះ    229516នាក់
ឆ្នាំនេះ   2973820នាក់
សរុប   56572716នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:23