អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ចំនួន​ជាង​១,៣​លា

ដោយៈ ខេត្តសុរន្ទ ថ្ងៃទី 04 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:52 នាទី ចំនួនអានៈ 1691

អង្គ​ក​ឋិ​ទាន​ក្រសួង​ព័ត​មាន​ដង្ហែ​ចេញពី​រាជធានី​ភ្នំពេញ​តាម​រថយន្តក្រុង​ឆ្ពោះទៅ​ កាន់​ទី​អារាម​វត្ត​ព្រះ​ពុទ្ធបាទ​ភ្នំ​ដី​ ស្ថិត​នៅ​ក្នុងភូមិ​ឡៅ​អយ​ ឃុំ​ឡៅ​អយ​ ស្រុក​ថា​ទូ​ម​ ខេត្ត​សុរិន្ទ​ រាជាណាចក្រ​ថៃ​ កាលពី​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ឆ្នាំ​២០១២​ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត​មាន​ រួម​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ និង​អ្នក​ សារ​ព័ត​មាន​ ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ ត្រូវ​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​វិ​ច្ឆ​កា​នេះ​ ដោយ​ប្រមូល​ប​ច្ឆ័​យ​បាន​ជាង​ ១,៣​លាន​បាត​ ស្មើនឹង​ជាង​ ៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​វេរ​ ប្រគេន​ព្រះសង្ឃ​គង់​ចាំ​វស្សា​នៅ​ ក្នុង​វត្ត​ព្រះ​ពុទ្ធបាទ​ភ្នំ​ដី​នេះ​ ។​

​លោក​វរសេនីយឯក​ ចា​ដឹក​ នួន​មុន្នី​ អភិបាលរង​ខេត្ត​សុរិន្ទ​ និង​ជា​ប្រធាន​សន្តិសុខ​ ខេត្ត​សុរិន្ទ​ តំណាង​ចៅហ្វាយខេត្ត​សុរិន្ទ​ បាន​ទទួល​ស្វាគមន៍​រាក់ទាក់​យ៉ាង​កក់ក្តៅ​ និង​ថ្លែង​ អំណរ​គុណ​ចំពោះ​លោក​រដ្ឋមន្ត្រី​ដែល​បាន​ដឹកនាំ​ដង្ហែ​អង្គ​កឋិនទាន​មក​កាន់​ខេត្ត​សុរិន្ទ​ដែល​ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​មិត្តភាព​ សាមគ្គីភាព​ ប្រទេស​ជិតខាង​ និង​ជា​បងប្អូន​ រវាង​ប្រទេស​ ទាំង​ពីរ​ថៃ​-​កម្ពុជា​ ។​ លោក​វរសេនីយ៍ឯក​ បាន​ជម្រាប​ថា​ ដើម​ឡើយ​ទី​វត្ត​អារាម​នៅ​ទី​នេះ​ ជាទី​ទួល​ព្រៃ​ ក្រោយមក​មាន​ព្រះសង្ឃ​ ព្រះ​នាម​ ធម្ម​ រ​ង្ស៊ី​ មាន​ដើម​កំណើត​នៅ​ស្រុក​មោង​ ឬ​ស្សី​ ខេត្តបាត់ដំបង​ ប្រទេស​កម្ពុជា​ រួម​ជាមួយ​ពុទ្ធបរិស័ទ​រស់នៅ​ជុំវិញ​ទី​នេះ​ បាន​រួម​គ្នា​ កសាង​ទី​នេះ​ឲ្យ​ក្លាយទៅជា​វត្ត​មួយ​មាន​រូបរាង​ច្បាស់លាស់​ ហើយ​មាន​ពុទ្ធបរិស័ទ​ចេញ​ ចូល​ធ្វើបុណ្យ​ទាន​ជា​ច្រើន​ ។​ ដោយ​មានការ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជា​បន្តបន្ទាប់​ បាន​ធ្វើ​ឲ្យ​វត្ត​ព្រះ​ពុទ្ធបាទ​ភ្នំ​ដី​នេះ​ ក្លាយ​ជាទី​អារាម​មួយ​ដែល​មានការ​រីក​ចំរើន​ជា​រៀង​រហូត​ មក​ដល់​បច្ចុប្បន្ន​ ហើយ​ក៏​ជាទី​កន្លែង​គោរព​បូជា​ពី​សំណាក់​បងប្អូន​ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ ផង​ដែរ​ ពិសេស​ថ្ងៃនេះ​បាន​ទទួល​នូវ​កឋិនទាន​ដង្ហែ​មក​ពី​ប្រទេស​កម្ពុជា​ទៀត​ ដែល​ធ្វើ​ឲ្យ​ វត្ត​នេះ​ទទួល​បាន​នូវ​បច្ច័យ​បន្ថែម​ ដើម្បី​កសាង​បង្ហើយ​នូវ​ព្រះ​ពុទ្ធរូប​មួយ​អង្គ​ដែល​កំពុង​ សាងសង់​បាន​ប្រមាណ​ជា​៥០%​នោះ​ អាច​បន្ត​ដំណើរការ​និង​បញ្ចប់​នៅ​ពេល​ខាង​មុខ​នេះ​។​

​លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​បញ្ជាក់​ថា​ ជា​ច្រើន​សតវត្ស​មក​ហើយ​ប្រទេស​ យើង​ទាំង​ពីរ​ កម្ពុជា​-​ថៃ​ មាន​ប្រពៃណី​ជិត​ស្និត​នឹង​គ្នា​ មាន​ភូមិ​ផង​របង​ជាប់​គ្នា​ និង​ជាស​មា​ ជិ​ក​អាស៊ាន​តែ​មួយ​ ដូច្នេះ​យើង​ត្រូវ​រឹតចំណង​សាមគ្គីភាព​ មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​គ្នា​និង​គ្នា​ឲ្យ​បាន​កាន់តែ​រឹង​មាំ​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​រីក​ចំរើន​ កាន់តែ​សម្បូរ​ សប្បាយ​ រុងរឿង​ជា​រៀង​រហូត​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1814ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1880ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1673ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន2016ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1813ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1667ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1764ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1909ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន2067ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1611ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39178នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81511នាក់
ខែនេះ    228784នាក់
ឆ្នាំនេះ   2973088នាក់
សរុប   56571984នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:00