CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា

ដោយៈ កម្ពុជា ថ្ងៃទី 31 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 1547

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ចុង​ខែ​តុលា បាន​ចេញ​កំណត់ត្រា​សង្ខេប​ក្នុង​ទិដ្ឋភាព​ច្បាប់ ពាក់ព័ន្ធ​នឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ករណី​សិក្សា​ថ្មីៗ ដើម្បី​បង្ហាញ​ពី​របៀប​អនុវត្ត​ច្បាប់ និង​ការ​អនុវត្ត​ទាំង​បំពាន​ក្នុង​ការ​បង្ក្រាប​សំឡេង​ជំទាស់។

ដោយ វណ្ណ វិចារ
2012-10-30
វិទ្យុ​អាស៊ីសេរី

CCHR Website: www.cchrcambodia.org

CCHR Website: www.cchrcambodia.org (Photo: RFA)

http://www.rfa.org/khmer/indepth/indepth/cchr_releases_about_cam_freedom_of_expression-10302012234741.html/sv.mp3 &skin=http://www.rfa.org/khmer/multimedia/skinb1.jpg&showvolume=1" wmode="transparent" data="http://flash-mp3-player.net/medias/player_mp3_maxi.swf" type="application/x-shockwave-flash">

របាយការណ៍​កម្រាស់ ១៩​ទំព័រ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ជា​បន្តបន្ទាប់ ជុំវិញ​ការ​រិះគន់​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ខែ​តុលា ឆ្នាំ​២០១២។

មន្ត្រី​សម្របសម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា សន រ៉ាមណា មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​បង្ហាញ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ស្វែង​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

កញ្ញា​បន្ត​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ បើ​មនុស្ស​មិន​អាច​និយាយ​ស្តី​នូវ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​បាន បាន​ន័យ​ថា ជីវិត​រស់​នៅ​របស់​ពួកគេ​មិន​មាន​ន័យ​ឡើយ។

កញ្ញា សន រ៉ាមណា បញ្ជាក់​ថា និន្នាការ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​គាប​សង្កត់​ដោយ​ច្បាប់ មិន​មែន​មនុស្ស​គ្រប់​រូប​ត្រូវ​គោរព​ច្បាប់​នោះ​ឡើយ៖ «នៅ​ពេល​ដែល​ពួកគាត់​និយាយ​ហើយ​ត្រូវ​បាន​គេ​គំរាម និង​ប្រឈម​មុខ​នឹង​ដំណើរ​ការ​ផ្លូវ​ច្បាប់ ឲ្យ​អ្នក​ដទៃ​ទៀត​ដែល​គេ​មើល​ឃើញ​ហ្នឹង ប្រឈម​មុខ​នឹង​ការ​និយាយ​ស្តី ដូច​នេះ​ពួកគេ​នឹង​ស្ងាត់​មាត់។ រដ្ឋាភិបាល​បាន​ចុះ​អនុសញ្ញា​ជា​ច្រើន​ស្ដីពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​តែ​គាត់​មិន​ដែល​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ព្រមព្រៀង​នោះ​ទេ»

កញ្ញា សន រ៉ាមណា បន្ត​ថា សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​ទង្វើ​របស់​ខ្លួន​ដែល​ធ្លាប់​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​កែប្រែ​រាល់​កំហុស​ឆ្គង​ឈាន​ទៅ​រក​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ដើម្បី​សុំ​ប្រតិកម្ម​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១២។ ប៉ុន្តែ​កាល​ពី​ដើម​ខែ​តុលា លោក កែវ រ៉េមី បាន​ពន្យល់​ក្នុង​សន្និសីទ​កាសែត​ថា ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ចេញ​របាយការណ៍​រិះគន់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​ដើម្បី​តែ​លុយ​ជំនួយ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​តែង​លើក​ឡើង​ជា​ញយ​ដង​ថា ពួកគេ​ធ្វើ​ការ​ដើម្បី​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស បើ​រដ្ឋាភិបាល​ធ្វើ​បាន​ល្អ ពួកគេ​ក៏​សរសេរ​របាយការណ៍​ល្អ​ទៅ​តាម​នោះ​ដែរ។

នៅ​ក្នុង​ទំព័រ​ចុង​ក្រោយ​នៃ​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​យក​ច្បាប់​បាំង​មុខ​ដើម្បី​ការពារ​ការ​រិះគន់​ពី​សំណាក់​សហគមន៍​ជាតិ និង​ការ​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ។ របាយការណ៍​បន្ត​ថា ក្នុង​ករណី​មាន​អំពើ​ឃាតកម្ម និង​ហិង្សា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​យ៉ាង​ស្ងប់ស្ងាត់ និង​ខ្លាំងក្លា តាម​រយៈ​ប្រព័ន្ធ​តុលាការ និង​នីតិប្បញ្ញត្តិ ដើម្បី​បង្កើត​ធ្វើ​ឲ្យ​មាន​វប្បធម៌​ស្ងៀមស្ងាត់ និង​ភ័យ​ខ្លាច​នៅ​កម្ពុជា។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​យក​ករណី​សិក្សា​ចំនួន ១០ ដែល​រដ្ឋាភិបាល​បាន​ចាត់ការ​ចំពោះ​អ្នក​ដែល​បញ្ចេញ​មតិ​រិះគន់​តាំង​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២។ ករណី​ទី​១ គឺ​ការ​ដាក់​ទោស​អ្នកស្រី មូរ សុខហួរ ឲ្យ​ចាញ់​ក្ដី​លោក​នាយករដ្ឋមន្ត្រី។ ករណី​ទី​២ ការ​ដាក់​ទោស​និពន្ធ​នាយក​កាសែត កម្ពុជា ដេលី និង​អ្នក​យក​ព័ត៌មាន​ម្នាក់ ក្នុង​បទ​ចោទ​បរិហារកេរ្តិ៍​កាល​ពី​ឆ្នាំ​២០០៩។ ករណី​ទី​៣ ការ​ដាក់​ទោស​លោក សម រង្ស៉ី ពី​បទ​ញុះញង់ ក្នុង​ចំណោម​បទ​ចោទ​ផ្សេងៗ​ទៀត ឲ្យ​ជាប់​គុក ១២​ឆ្នាំ។ ករណី​ទី​៤ ផ្ដន្ទាទោស​បុគ្គលិក​អង្គការ​ស្បៀង​អាហារ​ពិភពលោក ឲ្យ​ជាប់​គុក ៦​ខែ ពី​បទ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត ញុះញង់។ ករណី​ទី​៥ កាត់​ទោស​លោក សំ ចាន់គា បុគ្គលិក​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ខេត្ត​កំពង់ឆ្នាំង ដោយសារ​បញ្ចេញ​មតិ​រិះគន់​ប្រពន្ធ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល តាម​វិទ្យុ​អាស៊ីសេរី។

របាយការណ៍​ក៏​បាន​បង្ហាញ​ករណី ៥​ទៀត ដូចជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ ហ៊ិន ពិសិដ្ឋ ស្ត្រី​បឹង​កក់ ១៣​នាក់ ព្រះតេជគុណ លួន សុវ៉ាត លោក ម៉ម សូណង់ដូ និង​លោក ចាន់ សុវ៉េត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1667ដង លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត?...    អាន1654ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1709ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1500ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1753ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1754ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន1625ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1657ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1767ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1731ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38508នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80841នាក់
ខែនេះ    228114នាក់
ឆ្នាំនេះ   2972418នាក់
សរុប   56571314នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:37