ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី

ដោយៈ អាដាំ ភ្នំពេញ ថ្ងៃទី 25 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 06:08 នាទី ចំនួនអានៈ 1850

ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក​ឧត្តម​សេនីយ៍ត្រី​ម៉ៅ ពៅ ដែល​មាន​ស្នាដៃ​ចូល​រួម​ក្នុង​ការរា​រាំង ប្រឆាំង​កលល្បិច​ក្រុម​ថៃអាវ​លឿង​ដែល​ចង់បាន​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​​ផ្លាស់​ពីស្នងការ​ខេត្ត មក កាន់​ក្រសួង​មហា​ផ្ទៃ​វិញ ដើម្បី​ត្រៀម​នឹង​ទទួល​ភារកិច្ច​ថ្មី។

ក្នុង​ពិធីផ្ទេរ​និងតែង​តាំងមុខ​តំណែង​ស្នងការ នៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ចូលរួម​ជាអធិប​តី​ដោយ ​អគ្គ ស្នង​ការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេត សាវឿននៅ​ព្រឹកថ្ងៃ​ទី២៥ តុលា​នេះ លោក​ឧត្តម សេនីយ៍​ត្រី ម៉ៅ ពៅ បានទទួល​ការប្រកាស​ជាផ្លូវការ​អំពីការ​ផ្លាស់​មក​អគ្គស្នងការដ្ឋាន​នគរ​បាលជាតិ​នៃ ក្រសួង​មហា​ផ្ទៃវិញ ចំណែក​តំណែង​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ នឹង​ត្រូវ​ប្រគល់​ទៅអោយ លោក ស៊ី គីរី ដែលផ្លាស់​មកពី​ស្នង​ការរង​ខេត្ត​ពោធិសាត់។

អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តម​សេនីយ នេត សាវឿន បាន​មាន​ប្រសាសន៍​នាព្រឹក ថ្ងៃទី២៥​តុលានេះ​ផងដែរ ដោយ​បាន​រលឹក​សរសើរ​អំពីស្នា​ដៃ​លោក​ឧត្តម​សេនីយ​ត្រីម៉ៅ ពៅ និង​បញ្ជាក់​ថា លោក ម៉ៅ ពៅ នឹង​ត្រូវវិល​ត្រឡប់​មក​នាយក​ដ្ឋាន​បុគ្គលិក​វិញ ដើម្បី​រង់ចាំ​ការតែង​តាំង​ថ្មី ពីថ្នាក់​ដឹក​នាំ​ក្រសួង។ លោក​ឧត្តមសេនីយ៍​ត្រីម៉ៅ ពៅ បានបំពេញ​ភារកិច្ច​នៅ ក្នុង​ខេត្ត​ព្រះវិហារ ចំនួន៥​ឆ្នាំ​២ខែ នៅ​មុន​ការ ផ្លាស់​តំណែង​របស់​លោក​មកកាន់​ក្រសួង​មហាផ្ទៃ ដើម្បី​ត្រៀម​ទទួល មុខ​តំណែង​ថ្មីនេះ។

លោក​ឧត្តម សេនីយ៍​ត្រីម៉ៅ ពៅ គឺជាស្នងការ​នគរបាល ដែល​ធ្លាប់​បាន​រួមចំណែក​រារាំង​និង ទប់​ស្កាត់​កល​ល្បិច របស់ ក្រុម​ថៃ​អាវលឿង ដែល​បាន​បញ្ជូន​មនុស្ស​ចូលមក​បង្កហេតុ​ក្នុងវត្ត​កែវ​សិក្ខា​គីរីស្វារៈ ក្នុង ព្រឹត្តិការណ៍​ខែ កក្កដា ឆ្នាំ​២០០៨។ លោក​ឧត្តមសេនីយ៍​ត្រីម៉ៅ ពៅ គឺជា​មន្ត្រី​នគរបាល​ដែលបាន​សួរ​សម្លើយ​ដោយ​ផ្ទាល់​នូវ ជន​សង្ស័យ​ថៃ ដែល​គេបាន​បញ្ជូន​មកធ្វើ​ជាដូន​ជី​ក្នុង​វត្តកែវសិក្ខា​គីរីស្វារៈ និង​បាន​ចូល​រួម ជាមួយ​នឹង កង​កម្លាំង តាម​ព្រំដែន​ទប់ ស្កាត់ការ​ធ្វើ​សង្គ្រាម​របស់ថៃ ឈ្លានពាន​ទឹកដី​ប្រាសាទ​ព្រះវិហារ នា​ជំនាន់ អតីត​កាល​មក​នេះ៕  ប្រភពះ អគ្គស្នងការដ្ឋាននគរបាលជាតិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1791ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1690ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន2285ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន1024ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1653ដង ប្រធានជញ្ជីងស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់កណ្ដោលដុំ ក្រុងចំការមន កំពុងប្រែក្លាយជាជញ្ជីងថ?...    អាន1281ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1856ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1918ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន3862ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1568ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38652នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80985នាក់
ខែនេះ    228258នាក់
ឆ្នាំនេះ   2972562នាក់
សរុប   56571458នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:44