រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ

ដោយៈ កម្ពុជា ថ្ងៃទី 25 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:08 នាទី ចំនួនអានៈ 1699

រដ្ឋាភិបាល​កម្ពុជាកាល​ពី​ថ្ងៃ​ពុធ​នេះ បាន​បដិសេធ​លិខិត​របស់​លោក​សម រង្ស៊ី​ ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ស្នើ​សុំចូល​កម្ពុ​ជាវីញ​ ក្នុង​ គោល​បំ​ណង​ គោរព​ព្រះបរម​សព​សម្តេច​ឪន​រោត្តម​សីហនុ ដែល​ទ្រង់​បាន​ បាន​សោយ​ទី​វង្គត​កាល​ពីថ្ងៃទី​១៥ ខែតុលា​ ក្នុង​ព្រះជន្ម ​៩០ព្រះវស្សា​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​នៅទី​ ក្រុង​ប៉េ​កាំង​ប្រទេសចិន។​

លោក​សម រង្ស៊ី​បានសរសេរ​លិខិតមួយ​កាល​ពីថ្ងៃ​ចន្ទទៅ​ជូន​លោក​ជា ស៊ីម​ ប្រ​ធាន​ព្រឹទ្ឋ​សភា ​លោក ហេង​ សំរិន​ប្រ​ធាន​រដ្ឋ​សភា ​និង លោក​នាយ​ករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ដើម្បី​ជួយ​អន្ត​រាគម​ឲ្យ​លោក​ បាន​គោ​រព​ព្រះ​បរ​មសព​ សម្តេច​ឪ ​នៅ​ក្នុង​ ព្រះ​បរម​រាជ​វាំង។​ នៅក្នុង​លិខិត​ដែល​វីអូអេ​បាន​ទទួល​ និង​ចុះហត្ថ​លេខា​ដោយ​លោក​សម​ រង្ស៊ី​ ពី​ប្រ​ទេស​បា​រាំង​បាន​បញ្ជាក់​ថា​លោក​មាន​សេច​ក្តី​រន្ឋត់​ និង​ក្រៀម​ក្រំ​យ៉ាង​ ក្រៃ​លែង​ ដោយ​សារ​សម្តេច​ឪ​បាន​សោយ​ទី​វង្គត។​​លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​មហាម​រណ​ទុក្ខ​នេះ លោក​សូម​ឲ្យ​មេ​ដឹក​នាំ​ ទាំង​បី​ជួយ​អន្តរា​គម​ដោយ​ទឹក​ចិត្ត​អនុ​គ្រោះ​ដើម្បី ​ឲ្យ​លោក​បាន​ចូល ​គោ​រព​ព្រះ បរម​សព និង​បាន​ឃើញ​ព្រះ​ភ័ក្រ្ត​ចុង​ក្រោយ​សម្តេច​ឪ​ដោយ​សារ​ ព្រះ​អង្គ​ មាន​គុណដ៏​ ធំ​ធេង​ចំ​ពោះ​លោក​និង​ក្រុម​គ្រួសារ។​

លោកសម រង្ស៊ី​ មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូ​អេ​តាម​ ទូរ​ស័ព្ទ​ពី​ប្រទេស​ កាណា​ដាមក​ថា​ទោះ​បី​ជា​រដ្ឋា​ភិ​បាល​មិន​បាន​ឆ្លើយ​តប​ ក៏​ដោយ​ក៏​នៅ​ក្នុង​ថ្ងៃ​ណា​មួយ​នា​ពេល​អនា​គត​លោក​នឹង​មក​កាន់​កម្ពុជា​ដើម្បី​គោ​រព​ព្រះ​បរម​សព​សម្តេច​ឪ​ នរោត្តម​សី​ហនុ​ខណៈ​ពេល​ដែល​ព្រះ​បរម​សពតម្កល់​ក្នុង​ព្រះ​បរម​រាជ​វាំង។​ ក៏​ប៉ុន្តែលោក​សម​ រង្ស៊ី ​មិន​បាន​បញ្ជាក់​ថា​ លោក​នឹង​មក​ក្នុង​ពេល​ណា​ទេ​ដោយ​លោក​គ្រាន់​តែអះ​អាង​ថា​នឹង​មក​ក្នុង​ពេល​ឆាប់​ៗ។​«ពេល​ណា​ព្រះ​បរម​សព​នៅតម្កល់​ក្នុង​ព្រះ​បរមរាជ​វាំង​នៅ​រាជ​ធានី​ ភ្នំពេញ។​ ដូច្នេះ​ខ្ញុំ​មាន​ឱកាស​ក្នុង​ចន្លោះ​ពេល​ហ្នឹង​ទៅ​ថ្វាយ​បង្គុំ​ដាច់​ខាត​ ទៅ​គោ​រព​ព្រះ​វិញ្ញាណ​ខន្ឋ​របស់​ព្រះ​អង្គ​ដាច់​ខាត»។​

លោក​ខៀវ​ កញារិទ្ឋ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​និយាយ​ថា​រដ្ឋាភិ​បាល​មិន​បាន​ហាម​ ឃាត់​លោក​សម​រង្ស៊ី​ចូល​មក​ប្រ​ទេស​កម្ពុជា​ទេ។​ ក៏​ប៉ុន្តែ​ករណី​របស់​លោក​សម​ រង្ស៊ី​ជាកិច្ច​ការ​របស់​តុលាការ។​ «គ្រាន់​តែបញ្ជាក់​ថា​ រដ្ឋាភិ​បាល​អត់​ដែល​ហាម​ឃាត់​លោក​សម​ រង្ស៊ី​អត់​ឲ្យចូល​ស្រុក​ទេ។​ នេះ​គឺ​ជា​រឿង​តុលាការ​ចាំមើល​គាត់​ជជែក​ជា​មួយ​តុ​លាការ»។​លោក​សម រង្ស៊ី​ត្រូវ​បាន​តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​និង​តុ​លាការ​ខេត្ត​ស្វាយ​រៀង​កាត់​ទោស​កំ​បាំង​មុខ​ឲ្យ​ជាប់​ពន្ឋ​នា​គារ​រយៈ​ពេល​១០​ឆ្នាំ​ពី​បទ​ដក​តម្លុយ​ បង្គោល​ព្រំ​ដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយ​រៀង​និង​ញុះ​ញង់​ឲ្យ ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ ព្រម​ទាំង​ក្លែង​ឯក​សារ​សារ​ធារណៈ។​

លោក​សម រង្ស៊ី​បាន​សរសេរ​លិខិត​ពី​រដាច់​ដោយ​ឡែក​ៗ​ពីគ្នាទៅកាន់​មេដឹក​នាំគណ​បក្ស​ប្រ​ជា​ជ​ន​ទាំង​បី​និង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទៅ​កាន់​លោក​នាយ​កល​ រដ្ឋ​មន្ត្រីហ៊ុន​ សែន​ដើម្បី​សម្ដែង​ការ​គាំ​ទ្រ​ចំ​ពោះ​សេច​ក្តី​សម្រេច​របស់​រដ្ឋាភិ​បាល​កាល​ ពី​ថ្ងៃអង្គារ​ដោយ​បាន​កំ​ណត់​យក​ថ្ងៃទី​ ២៣​ខែតុលា​ជា​ទិ​វា​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក្រុង​ប៉ា​រីស​ និង​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជ​ការនៅ​ទូទាំង​ប្រទេស​បានឈប់​សម្រាក​មួយ ថ្ងៃ។​លិខិត​ទាំង​ពីរនេះ​ត្រូវ​បាន​រដ្ឋាភិ​បាល​បាន​បដិសេដ​មិន​ទទួល​យក។​ នេះបើតាម​ការបញ្ជាក់​របស់​លោក​អេង ឆៃអ៊ាង​ អ្នកតំណាង​ព្រឹទ្ឋសភាម​កពី​គណបក្ស​សម រង្ស៊ី។​ លោក​អេង ឆៃអ៊ាង​បាន​បញ្ជាក់ថា​ លោកមានការសោក​ស្តាយចំពោះការ​បដិសេធ​នេះ។ ​លោកបាន​អះអាង​ថា នេះ​ជារឿងចំ​ឡែកមិន​ដឹង​រដ្ឋបាល​របស់​រដ្ឋាភិ​បាល​មាន​គោល​បំ​ណង​យ៉ាង​ណា ​ចំពោះ​លោក​សម រង្ស៊ី។​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំពីធីលំ​រឹកខួប​លើក​ទី​២១​ឆ្នាំ​នៃ សន្ឋិសញ្ញា​សន្តិភាព​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នៅ​ទីស្នាក់​ការគណ បក្ស​សម​ រង្ស៊ីដោយ​បាន​កោត​សរសើរ​ស្នា​ព្រះហត្ថ​របស់​សម្តេច​ឪន​រោត្តម​សី​ហនុ​ថា ​បើ​គ្មាន​សម្តេច​ឪ​ទេ​ក៏​គ្មាន​សន្ឋិ​សញ្ញាកិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ ដែរ៕ ដោយ វិទ្យុក្រៅប្រទេស

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1722ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1703ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1781ដង ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន9891ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1749ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1761ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1607ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1770ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1820ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន4524ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39366នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81699នាក់
ខែនេះ    228972នាក់
ឆ្នាំនេះ   2973276នាក់
សរុប   56572172នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:05