ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​

ដោយៈ សៀ វិចិត្រ កម្ពុជា ថ្ងៃទី 10 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 11:37 នាទី ចំនួនអានៈ 1712

មន្រ្តី​សា​លា​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​៩​ ត្រូវ​បង្កើន​កិច្ច​ប្រតិបត្តិ​ការ​ចុះ​ដក​ហូត​សំភារៈ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ថ្នាំ​ជក់​ នៅ​តាម​តំបន់​គោល​ដៅ​របស់​ខ្លួន​ថែម​ទៀត​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រំលោភ​បំពាន​លើ​អនុក្រឹត្យ​ស្តី​ពី​«ការ​ហាម​ឃាត់​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​របស់រាជ​​រដ្ឋាភិបាល​កម្ពុជា»។​

លោក​ ទូច​ សា​រ៉ុម ​អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ ក្នុង​អង្គ​សិក្ខា​សា​លា​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​សា​លា​រាជធានី​ កាល​ពី​ថ្ងៃទី​៩​ ខែ​តុលា​ថា​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រសួង​ពាក់​ពន្ធ័​នា​នា​ ទើប​ធ្វើ​ឲ្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី​នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សំគាល់​ ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ ស្តី​ពី​ការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​បា​រី​។​

លោក​បន្ត​ថា​ សាលា​រាជធានី​បាន​ចូល​រួម​ចំណែក​អនុវត្ត​អនុក្រឹត្យ​នេះ​ ដោយ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ថ្នាំ​ជក់​ និង​អ្នក​ពាក់​ពន្ធ័​ ​ ឲ្យ​បញ្ឈប់​រាល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​បាន​មុន​ខែ​សីហា​ ឆ្នាំ​២០១១​ បើ​ពុំ​ដូច្នេះ​ទេ​ និង​ចាត់​វិធានការ​ត្រួត​ពិនិត្យ​ដក​ហូត​សំភារៈ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ថ្នាំ​ជក់​។​

លោក​បញ្ជាក់​ថា​៖«​ កន្លង​មក​សា​លា​ខណ្ឌ​ មួយ​ចំនួន​ បាន​អនុវត្ត​តាម​ការ​ជូន​ដំណឹង​របស់​សា​លា​រាជធានី​ ដោយ​ទទួល​បាន​ប្រសិទ្ធ​ភាព​ ប៉ុន្តែ​នៅ​មាន​សា​លា​ខណ្ឌ​ខ្លះ​ទៀត​ កំពុង​ត្រៀម​ប្រតិបត្តិ​ការ​លើ​ការ​ងារ​នេះ​ ដូច្នេះ​ខ្ញុំ​សង្ឈឹម​ថា​ តាម​រយៈ​សិក្ខា​សា​លា​ថ្ងៃ​នេះ​ និង​ពន្យល់​ឲ្យ​កាន់​តែ​ច្បាស់​ពី​អនុក្រិត្យ​នេះ​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​»​។​

សូមបញ្ជាក់ថា​​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តី​ពី​វិធាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំ​ជក់​ កាល​ពី​ថ្ងៃទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១​។​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1737ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1818ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2419ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន2202ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1901ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1717ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន503ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1666ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1698ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1555ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38397នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80730នាក់
ខែនេះ    228003នាក់
ឆ្នាំនេះ   2972307នាក់
សរុប   56571203នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:31