អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:22 នាទី ចំនួនអានៈ 1484

លោក អ៊ាន ឃុន ជា​អភិបាល​ស្រុក​ក្រឡាញ់។ លោក​បាន​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែ​តុលា លោក​បាន​​​កោះ​ប្រជុំ​គណៈ​បញ្ជា​ការ​ឯកភាព​ស្រុក ដើម្បី​សួរ​ដេញ​ដោល​ទៅ​លើ​មេបញ្ជាការ​យោធា​ម្នាក់​ប្រចាំ​ស្រុក​នោះ ជុំវិញ​ករណី​យក​អាវុធ​​ទៅ​បាញ់​បោះ​ខុស​ច្បាប់។

លោក​អភិបាល​ស្រុក​ដដែល​ បាន​មាន​ប្រសាសន៍​ថា គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ បាន​រក​ឃើញ​ថា មេ​បញ្ជា​ការ​យោធា​ស្រុក​ឈ្មោះ គង់ ហ៊ត់ ពិត​ជា​បាន​​យក​អាវុធ​ទៅ​បាញ់​អនាធិបតេយ្យ​មែន​ ហើយ​ករណី​នេះ គឺ​អាជ្ញាធរ​ស្រុក​បាន​ជម្រាប​​​​ជូន​ទៅ​មេបញ្ជាការ​យោធា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ធ្វើការ​ណែ​នាំ៖ «បាន​បាញ់ ក៏ប៉ុន្តែ​​មិន​មាន​ការ​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ណា​ទេ ដោយ​សារ​គាត់​ស្រវឹង​ស្រា​ខ្លាំង។ គាត់​ពិសា​​ស្រា​អស់ ២​កែវ​ដៃ សាមីខ្លួន​មិន​បាន​ដឹង​ខ្លួន​ផង​ ចេះ​តែ​បើក​ឡាន​ទៅ។ យើងខ្ញុំ​បាន​​រាយការណ៍​ជូន​ទៅ​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​ ខេត្ត​រួច​ហើយ»

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា កន្លង​ទៅ គឺ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​នៅ​ក្នុង​ឃុំ​សំបួរ បាន​លើក​គ្នា​ទៅ​កាប់​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​ក្រុម​ ឈ្មួញ​នៅ​ក្នុង​បឹង​ទន្លេ​សាប ហើយ​នៅ​វេលា​ល្ងាច​គេ​បាន​ឃើញ​អភិបាល​រង​ស្រុក​ក្រឡាញ់ ម្នាក់ និង​មេ​បញ្ជាការ​យោធា​ស្រុក គឺ​លោក គង់ ហ៊ត់ បាន​ទៅ​ប្រមូល​ប្រជាពលរដ្ឋ​ប្រជុំ​ និង​សាកសួរ​ពី​ការ​លើក​គ្នា​ទៅ​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​ ពួក​​ឈ្មួញ​ទាំង​នោះ។

លុះ​ដល់​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល​គេ​ដឹង​ថា មេបញ្ជាការ​​យោធា​ស្រុក គឺ​លោក គង់ ហ៊ត់ បាន​ផឹក​ស្រា​ស្រវឹង​ហើយ​បាន​យក​អាវុធ​ទៅ​បាញ់​នៅ​ក្នុង​ភូមិ​គោក​ក្រូច។

លោក​ឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង ជា​មេបញ្ជាការ​កង​យោធពល​ខេមរៈ​ភូមិន្ទ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ សៀមរាប បាន​មាន​ប្រសាសន៍​ថា លោក​ទើបតែ​បាន​ទទួល​​ព័ត៌មាន​​នេះ ដោយសារ​​តែ​លោក​ទើប​ត្រឡប់​មក​ពី​បរទេស។ មេបញ្ជាការ​ដដែល​បាន​បញ្ជាក់​ថា លោក​បាន​បញ្ជូន​មេ​បញ្ជាការ​រង​ម្នាក់ និង​នាយក​សេនាធិការ​យោធា​ម្នាក់​ទៅ​កាន់​ស្រុក​ក្រឡាញ់​ហើយ ដើម្បី​ស្រាវជ្រាវ​ជុំវិញ​​​​ករណី​នោះ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា មេ​បញ្ជាការ​យោធា​ស្រុក​ក្រឡាញ់ បាន​ប្រើ​អាវុធ​បាញ់​បោះ​សេរី​មែន នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​វិន័យ​កងទ័ព។

លោក ឃឹម ប៊ុនសុង៖ «បើ​ថា​មាន​បាញ់ គំរាម​កំហែង សម្លុត​​ប្រជាពលរដ្ឋ​អី​ អា​ហ្នឹង​មាន​របៀប​វា​ផ្សេង​មួយ​ទៀត ហើយ​ការ​បាញ់​លេង ត្រូវ​វិន័យ​របៀប​ម៉េច​ទៀត អា​ហ្នឹង​មាន​បន្តៗ​គ្នា​អ៊ីចឹង។ ទី​១​ព្រមាន​​ហើយ​ធ្វើ​ជា​លាយលក្ខណ៍អក្សរ ដើម្បី​ធ្វើ​លិខិត​​ប្ដេជ្ញា​ត្រឹមត្រូវ​ចំពោះ​មុខ​មេបញ្ជាការ ហើយ​ក្នុង​សៀវភៅ​សិក្ខាគារិក​របស់​កងទ័ព គេ​សរសេរ​លើក​ទី​១ ទី​២ អ៊ីចឹង​ដែរ។ អា​ហ្នឹង​ចំណាំ​ដែរ កិត្តិយស​អ្នក​ឯង​ធ្វើ​យូរ​ហើយ​ក៏​ដោយ តែ​អ្នក​ឯង​មាន​កំហុស គេ​វាយ​ក្រហម​ទុក​មួយ​អ៊ីចឹង​ដែរ»

មេ​បញ្ជា​ការ​យោធា​នៃ​តំបន់​ប្រតិបត្តិការសឹក​ខេត្ត​សៀមរាប បាន​ឱ្យ​​ដឹង​ថា នេះ​​ជា​ករណី​លើក​ដំបូង​ដែល​មាន​មន្ត្រី​យោធា​ស្រុក បាន​យក​អាវុធ​ទៅ​បាញ់​អនាធិបតេយ្យ ដោយ​​ជា​​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​ករណី​បែប​នេះ​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1590ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1514ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1376ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2648ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1590ដង សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង   អាន3739ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1727ដង លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1643ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1926ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1604ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39833នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82166នាក់
ខែនេះ    229439នាក់
ឆ្នាំនេះ   2973743នាក់
សរុប   56572639នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:20