ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ

ដោយៈ ចរិយា ខេត្ត​កំ​ពត ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1903

ចាត់​ទុក​ជា​រឿង ចម្លែក​មិន​ដែល​ប្រទះ ដោយ​សារ​តែ​ប្តី​ប្រពន្ធ ក្មេងៗ​នេះ ម៉ែ​ឪ​សែន​ព្រេន​ឱ្យ​បាន​ជិត ១​ខែ តែ​ពួកគេមិនហ៊ានផ្សំដំណេក រឿងមិនហ៊ាននេះ មក​ពី​ម្តាយ​ខាង​ប្រុស​ហាម​ថា “កុំទាន់ អាល​យក​កូន ព្រោះ​ក្រ​ណាស់ ចាំ​រក​ស៊ី​ធូរធារ​សិន!” ដឹង​អី! ស្រាប់តែ ពួក​គេអត់​ហ៊ាន​រួម​រ័ក ប៉ុន្តែ ដេក​ជិត​គ្នា បាន​ត្រឹម​ឱប​ថើបខ្លះៗ​ប៉ុណ្ណោះ ធ្វើឱ្យ​បុរសៗ​ឯ​ទៀត​ហួស​ចិត្ត បន្ទោស​ថា ចំជា​ឆោត​ដូច រឿង​ “អាជ័យមីគ្រត” មែន​!។

យុវជនផុន ចេន អាយុ១៩ឆ្នាំ រស់​នៅភូមិអូរកណ្តោល ឃុំទទុង ស្រុក ដងទង់ ខេត្តកំពត បានរៀបរាប់ថា រូបគេជាកូនទោលកើតក្នុង​គ្រួសារ​កសិករ ដែល មានឪពុកឈ្មោះ​លៀង ចិន អាយុ៦៨ឆ្នាំ ម្តាយ​ឈ្មោះ​ម៉ម ម៉ង់ អាយុ៥៨ឆ្នាំ។ គេរៀនសូត្របានត្រឹមថ្នាក់ទី៣ ក៏ឈប់ទៅ ដោយងាកមកជួយឃ្វាលគោ និង ធ្វើស្រែចម្ការ រហូតដល់ដើមឆ្នាំ២០១២ នេះ គេក៏សុំម៉ែឪ​ចេញ​ទៅស៊ីឈ្នួលដឹក ដំឡូងមីឱ្យថៅកែម្នាក់នៅខេត្តមណ្ឌលគិរី ដោយសារតែអ្នកភូមិអត់ការងារធ្វើ ក៏នាំគ្នាធ្វើចំណាកស្រុក ហើយរូបគេក៏សុំរួមដំណើរ។ ទៅធ្វើការ​នៅទីនោះបាន២ខែ រូបគេក៏ចាប់ចិត្តស្រលាញ់នាងក្រមុំម្នាក់ឈ្មោះញឿន ស្រីខួច អាយុស្របាលគ្នា ស្រុកកំណើតនៅភូមិធំថ្មី ឃុំដងទង់ ស្រុក-ខេត្តជាមួយគ្នា ដោយ​សារ​នាងធ្វើចំណាកស្រុកទៅបម្រើការងារក្នុងចម្ការដំឡូងនោះដែរ។ កាលនោះ កម្មករប្រុសៗ ជាច្រើនចោមស្រលាញ់តែស្រីខួច ម្នាក់ ប៉ុន្តែ នាងជំពាក់ចិត្តតែរូបគេ។ បានជា គេដឹង ដោយសារតែកាលមួយនោះ ពេលនាំគ្នាចេញ ទៅមើលគេរាំធុងបាស់ ដោយសារតែកំលោះៗ តាមញ៉ែនាងច្រើនពេក នាងប្រាប់ល្បិចថា “បងឯង ឱប អូនទៅ! ពួកគេនឹងលែងតាមញ៉ែហើយ!”។ នៅពេលនោះ គេក៏ធ្វើតាម ដោយឱបនិងកៀកនាងយ៉ាងស្អិត ទើបកំលោះៗ អស់នោះដកថយតាមក្បួនយុទ្ធសាស្ត្រអស់​ទៅ​។

លោកផុន ចេន បន្តទៀតថា លុះដល់រដូវបុណ្យ ចូលឆ្នាំខ្មែរ កម្មករកម្មការិនីទាំងអស់ ក៏វិលមកស្រុក វិញ និងបែកទៅផ្ទះរៀងៗខ្លួន។ ទោះជាយ៉ាងនេះក្តី ក៏ គេឧស្សាហ៍​ស្កាត់​ទៅលេងផ្ទះស្រីសង្សារជារឿយៗ ក៏ដឹងថា នាងមានតែម្តាយមេម៉ាយរស់ក្នុងភាពក្រីក្រ ដោយសារឪពុកបែកចិត្តទៅមានប្រពន្ធចុង។ គេក៏ បានជម្រាបឪពុកម្តាយ​តាម​ត្រង់ពីសេចក្តីស្នេហានេះ និងសុំឱ្យពួកគាត់សែនព្រេនឱ្យ១ព្រឹក ទៅ ព្រោះគ្មានលទ្ធភាពរៀបការហ៊ឹកហ៊ាក់ដូចអ្នកឯទៀតបានឡើយ។ មុនដំបូង ម្តាយគេ​មិន​ព្រមទេ ព្រោះឃើញជីវភាពខាងស្រីដុនដាបពេក ប៉ុន្តែ ដោយសារគេអង្វរខ្លាំង ម៉ែឪក៏សែនព្រេនឱ្យទៅ ដោយនាំសង្សារមកសែនខាង ប្រុស។ បន្ទាប់ពីសែនព្រេន​រួច​រាល់ ម្តាយរបស់គេ បានហាមប្រាមប្តីប្រពន្ធគេថា “កុំទាន់អាលយកកូន! ចាំរកស៊ីធូរធារ ជួលធុងបាស់មកចាក់ឱ្យកក្រើកដីសិន ព្រោះសែនព្រេនស្ងាត់ៗ​មិនពេញភ្នែក​ញាតិ​ទេ!”។ ដោយសារតែម្តាយហាម និងមិនដឹងជាធ្វើយ៉ាងម៉េច កុំឱ្យមានកូន ទើបពួកគេឯកភាពគ្នាថា កុំទាន់អាលរួមរ័កអី ប៉ុន្តែ រឿងដេកជិតគ្នា មិនទាស់អីទេ ដោយ គ្រាន់តែឱបថើបបន្តិចបន្តួច លៃយ៉ាងណាកុំឱ្យហួស។ បើគិតតាំងពីថ្ងៃទី២៨ សីហា ២០១២ ជាថ្ងៃសែនព្រេនរហូតមកទល់ពេលនេះ ពួកគេពិតជាមិនហ៊ាន ផ្សំដំណេក​មែន បើមិនជឿ ពួកគេហ៊ានស្បថឱ្យអ្នកតា កាច់ទៅចុះ បើសិនជាហ៊ានកុហក។

ដោយឡែក នាងញឿន ស្រីខួច អាយុ១៩ ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា នាងមានម្តាយឈ្មោះម៉ក់ វី អាយុ៤៨ឆ្នាំ ចំណែកឪពុករត់ចោលម្តាយនាងទៅមាន ស្រីថ្មីទៀត តាំង​ពី​នាងនៅតូចម៉្លេះ។ កាលពីពេលថ្មីៗ នេះ នាងបានចេញទៅស៊ីឈ្នួលដកដំឡូងឱ្យគេនៅ ខេត្តមណ្ឌលគិរី ជាមួយកំលោះក្រមុំឯទៀតរាប់សិប នាក់ ក៏ជាប់ជំពាក់​ចិត្ត​ជាមួយ​កំលោះផុន ចេន រហូត បានសែនព្រេនយកគ្នាជាប្តីប្រពន្ធតាមច្បាប់។ ទោះ- ជាការសែនព្រេនស្ងាត់ៗអ៊ីចឹង តែចាស់ៗបួនដប់នាក់ និងជប់លៀងបន្តិចបន្តួច គ្មានភ្លេងភ្លាត់ មីក្រូ ធុងបាស់ ក៏សន្មតថា ពួកនាងជាគូស្វាមីភរិយាមានខាន់ស្លាត្រឹមត្រូវ។ គ្រាន់តែសែនព្រេនរួចរាល់ ម្តាយក្មេកបានហាម រូបនាង និងប្តីថា កុំប្រញាប់​ដេក​ចូលគ្នាពេក ប្រយ័ត្ន មានកូន ចាំរកស៊ីសេសសល់លុយកាក់សិនទៅ ព្រោះ បើមានកូនក្នុងុពេលកំពុងក្រអ៊ីចឹង វេទនាណាស់។ ពេលម្តាយហាមបែបនេះ ប្តីនាងធ្វើ​មុខ​ស្អុយប៉ែ លុះរាត្រីផ្សំដំណេកចូលមកដល់ គេចូលដេកក្នុងមុងទន្ទឹម នាង បានត្រឹមតែលូកស្ទាបដៃជើងបន្តិចបន្តួចប៉ុណ្ណោះ អត់ហ៊ានធ្វើអ្វីឱ្យហួសពីនេះទេ។ ចំណែក រូបនាងក៏ មិនហ៊ានបង្ខំប្តីដែរ ព្រោះខ្លាចមានកូន។ នាងពិបាកចិត្តណាស់ ព្រោះសែនព្រេនរួចហើយ ចង់រស់ក្រោម ទ្រូងប្តី ដូចស្ត្រីឯទៀតដែរ ប៉ុន្តែ បម្រាមម៉ែក្មេក ធ្វើឱ្យ នាងដោះស្រាយមិនចេញសោះ ដូច្នេះមានតែខំរកស៊ីឱ្យធូរធារសិន ទើបហ៊ានផ្សំដំណេក។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1880ដង លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ   អាន664ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន1547ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1573ដង លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1660ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន1161ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2319ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1512ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1607ដង ចំរៀងបទ ជំរុំតាទុំ   អាន2252ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39744នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82077នាក់
ខែនេះ    229350នាក់
ឆ្នាំនេះ   2973654នាក់
សរុប   56572550នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:16