លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 02 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 08:11 នាទី ចំនួនអានៈ 1729

លោក​ ភឹង-ចិន្ថារ៉េត ប្រ​ធាន​ការិ​យា​ល័យព្រហម​ទណ្ឌ​​កំ​រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាប​បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​យើងតាម​ទូរស័ព្ទ​​​នៅ​រសៀល​ម៉ោង​២ និង​៤០​នាទី​នេះ​ថា ករណី​លោក​ ម៉ៅ-ពៅ​ ស្នង​ការ​ខេត្ត​ព្រះ​វិ​ហារ​ធ្វើ​ការ​បាញ់​៥​គ្រាប់​នៅ​ក្នុង​ និង​មុខ​សណ្ឋាគារ ម៉ែនបូរ៉ា ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម ក្រុង-ខេត្ត​សៀម​រាប កាលពី​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១២នោះ សមត្ថកិច្ច​បាន​បញ្ជូន​សំ​ណុំ​រឿង​ទៅ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ហើយ រី​ឯលោក​ស្នង​ការ ( ម៉ៅ-ពៅ )​ ត្រូវ​បានបញ្ជួន​ទៅ​អគ្គ​នា​យក​ដ្ឋាន​បុគ្គលិកផង​ដែរ។

លោក​ ម៉ៅ​-ពៅ​ ស្នង​ការ​ខេត្ត​ព្រះ​វិ​ហារ​បាន​ប្រើ​កាំ​ភ្លើង​បាញ់​បោះ​ នៅ​ម៉ោង​១១​យប់​ កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​ច្រើន​គ្រាប់​នៅ​ក្នុង​ សណ្ឋាគារ​​ម៉ែនប៉ូរ៉ា ដែល​ស្ថិត​ក្នុង​សង្កត់​ស្ល​ក្រាម​ ក្រុង​-ខេត្ត​សៀម​រាប​ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ ហើយ​ការ​ផ្ទុះ​អា​វុធ​នេះ​គឺ​ហាក់​ដូច​ជា​ផ្គើន​និង​ប្រ​សាសន៍​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន ដែល​ទើប​ប្រ​មាន​ថ្មីៗ​ថា អោយ​សមត្ថ​កិច្ច​បង្ក្រាប​ពួក​ក្រុម​បាញ់​បោះ​តាម​ទី​សា​ធា​រ​ណ​និង​​តំ​​បន់​​ភ្លៀវ​​ទេស​ចរណ៍ជាតិ​អន្តរ​ជាតិ​ទោះ​ជា​កូន​អ្នក​ធំ ឬអ្នក​ធំ​ក៏ដោយ។

តាម​​ប្រ​ភព​​ព័ត៌​មាន​​បាន​​ឲ្យ​​ដឹង​​ថា​​សំ​ឡេង​​ផ្ទុះ​អា​វុធ​​ដំ​បូង​​កើត​​ចេញ​ពី​​ក្នុង​​សណ្ឋា​គារ​​ម៉ែន​​បូ​រ៉ា​​ចំ​នួន​​១​​គ្រាប់​ ​បន្ទាប់​​មក​​ក៏​​មាន​​ការ​​ផ្ទុះ​អា​វុធ​​ជា​ច្រើន​​គ្រាប់​​ទៀត​​នៅ​​ខាង​មុខ​​សណ្ឋា​គារ​ថែម​ទៀត​ ដែល​បណ្តាល​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ ក្រុម​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀម​រាប និង​ជា​ពិសេស​ភ្ញៀវ​ទេស​ចរ​ណ៍​ជាតិ​ និង​អន្ត​រជាតិ​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ​ខាង​លើ​មាន​ការ​ភ័យ​ស្លន់​ស្លោយ៉ាង​ខ្លាំង។

លោក ម៉ៅ ពៅ បាន​​ប្រាប់​​អ្នក​កា​សែត​​​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​១​ ខែតុលា ​ឆ្នាំ​២០១២​​ថា ​ការ​​ផ្ទុះ​អា​វុធ​​នោះ​​គឺ​​ដំ​បូង​​ឡើយ​​មាន​​ក្រុម​​ជន​​មិន​​ស្គាល់​​មុខ​​បាន​​ធ្វើ​ការ​​គំ​រាម​រូប​​លោក​​នៅ​ពេល​​លោក​​កំ​ពុង​​ដើរ​​ចេញ​ពី​​ជណ្ដើរ​យន្ត​​តម្រង់​​ឆ្ពោះ​ទៅ​​បន្ទប់​​សណ្ឋាគារ​​ ក៏​​ស្រាប់​តែ​​មាន​​បុរស​​ម្នាក់​​បាន​​គំ​រាម​កំហែង​​ប្រើ​​ពាក្យ​​សំ​ដី​​អសុ​រោះ ​​និង​​បាន​ភ្ជង់​​កាំ​ភ្លើង​​ទៅ​​លើ​​រូប​​គាត់​​ទៀត​​ផង​ដែរ​​ ដូច្នេះ​​គាត់​​ក៏​​​រត់​​ទៅ​​ក្នុង​​បន្ទប់​​ប្រាប់​​អង្គ​រក្ស​​ឲ្យ​​ជួយ​​អន្ត​រា​គមន៍​​ ដោយ​​ក្នុង​​នោះ​​មាន​​កាំ​ភ្លើង​​ផង​​ ទើប​​លោក​​ផ្ទុះ​អា​វុធ​​ដើម្បី​​សុំ​​អន្ត​រា​គមន៍​​តាម​រក​​ជន​​ដែល​​បាន​​គំ​រាម​កំ​ហែង​​ដល់​​រូប​លោក​។​

មហា​ជន​កំ​ពុង​រង​ចាំ​តាម​ដាន​មើលថា​តើ ច្បាប់​និង​ចាត់​ការ​យ៉ាង​ណា​ចំ​ពោះ​អ្នក​ធំ ឋានៈដល់​ទៅ​ស្នង​ការ​ខេត្ត​ព្រះ​វិហារ ប្រើ​អា​វុធ​បាញ់​ក្នុង​សណ្ឋា​គារ​មិន​អស់​ចិត្ត​ ចេញ​មក​បាញ់​នៅ​មុខ​សណ្ឋា​គារ​ទៀត​នោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1752ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1629ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន3830ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន2217ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1703ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1615ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន1642ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1511ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1641ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1568ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39686នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82019នាក់
ខែនេះ    229292នាក់
ឆ្នាំនេះ   2973596នាក់
សរុប   56572492នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:14