លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស

ដោយៈ ខេត្តរតនគីរី ថ្ងៃទី 10 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:45 នាទី ចំនួនអានៈ 1723

សកម្មភាពបទល្មើសមួយគួអោយស្អប់ខ្ពើម ហើយូរឆ្នាំមកហើយ ពុំមានសមត្ថកិច្ច ឫស្ថាប័នណាមួយហ៊ានចុះទៅបង្ក្រាបសោះឡើយ នៅប៉ុស្តិ៍អូសាថី ចំណុច៧០៧ នៃGPS ត្រង់ បង្គោល២៥(១) ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី ដែលគេតែងហៅថាប៉ុស្តិ៍(បាសាវ) ដែលមានលោកនីន ណា ហៅ ប៊ិច ជាប្រធាន និងមេឈ្មួញដែលមានអំណាចពេញទំហឹងកាងរកស៊ីខុសច្បាប់នៅទីនោះ។

តាមប្រភពពត៌មានពីប្រជាជន នៅតំបន់នោះបានអោយដឹងថា លោកប៊ិច បានប្រើ គំនៀបមកលើប្រជាពលរដ្ឋជនជាតិភាគតិចច្រាយនៅតំបន់នោះ ដោយប្រមូលទិញឈើធ្នុងពីបងប្អូនជនជាតិឌុបម៉ូតូ ឫឈ្មួញតូចៗ ដែលលួចដឹកឈើប្រណិតខុសច្បាប់យកទៅលក់នៅទីនោះត្រូវលោកប៊ិចទិញ ស្តុកទុកដោយអោយតំលៃទាប បើមិនលក់ក៏ត្រូវរឹបអូសយកដែរ ហើយលោកប៊ិចយកទៅលក់បន្តអោយឈ្មួញវៀតណាមនូវតំលៃខ្ពស់ដើម្បីចំណេញ ប្រាក់ដាក់ហោប៉ៅរបស់ខ្លួន ដោយមិនបាច់បង់ប្រាក់ជូនអ្នកណាឡើយ។មិនត្រឹមតែប៉ុណ្ណោះប្រភពពត៌ មានដដែល បានអោយដឹងទៀតថាលោកប៊ិចបានអោយឈ្មួញវៀតណាមឈ្មោះតឹង ដែលគេហៅថា(តឹងច)យកកម្លាំងវៀតណាមចូលមកដីខ្មែរ អាឈើកកោះ ជក្រំ តាមអំពើចិត្ត ហើយយកឡានកាម៉ង់កាកែច្នៃរបស់លោកប៊ិច ដឹកចេញ រួចតម្រូវអោយមេឈ្មួញវៀតណាម(តឹងច) បង់អោយលោកប៊ិចក្នុងមួយម៉ែតគូប មួយរយដុល្លាទៅមួយរយហាសិបដុល្លា លោកប៊ិចបានចាត់ចែងអោយជនជាតិវៀតណាមនោះសង់រោងនៅខាងក្រោយប៉ុស្តិ៍ចំងាយ ប្រហែល៤០ម៉ែត្រដើម្បីងាយស្រួលលោកប៊ិចការពារ។0

តាមប្រភពព័ត៌មានដដែរបានអោយដឹងទៀតថា នៅក្នុងបន្ទប់ប៉ុស្តិ៍របស់លោកប៊ិច ផ្ទាល់ជាកន្លែងស្តុកឈើធ្នុង ដែលលោកប៊ិចទិញបានហើយទើបនាំទៅលក់អោយឈ្មួញវៀតណាមបន្ត រីឯឈ្មួញដែលដឹកឈើធ្នុងមកលក់នៅតំបន់នេះត្រូវឆ្លងកាត់ការបង់ជូនលោកប៊ិច ឫលោកប៊ិចតម្រូវអោយឈ្មួញវៀតណាម កាត់លុយពីឈ្មួញខ្មែរយកមកបង់អោយប៉ុស្តិ៍វិញ ក្នុងមួយម៉ែត្រគូប២០០ដុល្លា។

លោកប៊ិច ជាមេកន្ទ្រាញប៉ុស្តិ៍ដុះស្លែដែលមិនអាចមានអ្នកណាធ្វើអ្វីគេបាន មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ អ្នកណាក៏ខ្លាច លោកប៊ិចដែរជួនកាលទៀតលោកប៊ិច បានផឹកស្រាស្រវឹង ហើយស្រែកឡូឡាក្អេងក្អាងទៀតថា អញ់មានលុយ មានខ្នង គ្មានអ្នកណាហ៊ានធ្វើអីអាញ់ទេនៅក្នុងខេត្តរតនគីរី និងគ្មានអ្នកណាហ៊ានដកអាញ់ចេញពីប៉ុស្តិ៍នេះទេ នៅក្នុងខេត្តនេះលើកលែងតែចេញបញ្ជាពីក្រសួងមហាផ្ទៃ ទើបអាចដកអាញ់ចេញពីប៉ុស្តិ៍នេះបាន។ចំពោះបុគ្គលឈ្មោះប៊ិចនេះ អ្នកសារព័ត៌មានជ័យជំនះថ្ងៃ៧មករាយើងមិនអាចរកការបំភ្លឺបានទេ ព្រោះពេលទៅដល់បុស្តិ៍មិនជួបលោកសោះគឹជួបតែកូនចៅថាមេឡើងទៅខេត្តបា ត់ហើយពីរបីថ្ងៃទៀតទើបមក សួរអ្វីក៏មិនដឹងដែរបានឱ្យតែលេខទូរសព្ទ័ តែលេខនោះមិនអាចទាក់ទងបានទេ ប៉ុន្តែក្រោយពេលអ្នកសារព័ត៌មានយើងចេញផុតមួយសន្ទុះមកក៏មាន ប្រភពគេខលប្រាប់យើងថា ឈ្មោះនេះបានឡូឡាប្រទោសារយា់ងខ្លាំងថាសារព័ត៌មានឯងចុះអីក៏ចុះទៅ។ ដូច្នេះតួនាទីដែលលោកប៊ិចមកនៅព្រំដែននេះមិនមែនជាបុព្វហេតុការពាព្រំដែន ការពារទឹកដី ការពារប្រជាជន និងកំចាត់សកម្មភាពបទល្មើសផ្សេងៗ មកលើព្រំដែនកម្ពុជាទេ គឺលោក នីន ណា ហៅប៊ិចធ្វើប្រធានប៉ុស្តិ៍នេះដើម្បីធ្វើមេកន្ទ្រាញ រកស៊ីបទល្មើសខុសច្បាប់ និងកាងការពារជនជាតិវៀតណាមដែលចូលមករកស៊ីបទល្មើសផ្សេងៗ លើទឹកដីកម្ពុជាដូចជាទិញឈើ អាឈើលើដីខ្មែរ និងទិញសត្វព្រៃ។ បើតាមសំដីក្អេងក្អាងរបស់លោកថា លោកមានខ្នងក្នុងខេត្តនោះប្រហែលជា គ្មានមេៗណានៅក្នុងខេត្តហ៊ានដកលោកចេញទេ ។
ដោយ ភួង ផុន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1840ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1641ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន1996ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1833ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1511ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន1816ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1689ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1870ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1815ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1652ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38865នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81198នាក់
ខែនេះ    228471នាក់
ឆ្នាំនេះ   2972775នាក់
សរុប   56571671នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:50