ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 10 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:39 នាទី ចំនួនអានៈ 1679

បណ្តាញសហគមន៍សុខដុមរមនា(បសដរ)ដែលជា សហគមន៍កាត់មន្ថយភាពក្រីក្រក្រុងដែលហៅកាត់ថា CDFបានលេចធ្លាយរឿងអាស្រូវថា ប្រធានស្តីទីនៃសហគមន៍នេះ បានឃុបឃិតគ្នាដកលុយសហគមន៍យកទៅចំណាយដោយស្ងាត់ៗមិនឆ្លងកាត់ ការប្រជុំឯកភាព នឹងមិនបានឆ្លងកាត់ពីប្រធានគណនេយ្យត្រឹមត្រូវនោះទេ។

សហគមន៍សុខដុមរមនា (Community Development Fund) គឺជាសហគមមួយដែលបានបង្កើតឡើងកាលពីថ្ងៃទី០១ ខែ០៦ ឆ្នាំ២០០៤ ហើយសហគមន៍នេះមាននាទីផ្តល់ប្រាក់កំចីដល់សមាជិកក្រីក្រនៅក្នុង សហគមន៍ នឹងធ្វើលូ ផ្លូវថ្នល់ ដែលជា គំរោង AF ក្រោមការផ្តល់ឥណទានរបស់មូលនិធិពី ...ក-UPDF រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណង។

បើតាមការលួចបង្ហើបពីក្រុមសមាជិកនៅក្នុងសហគមនេះបានអោយដឹង ថា នៅពេលប្រធានសហគមបានសុំច្បាប់ទៅស្រុកក្រៅមួយរយះ ប្រធានបានតែងតាំងលោក ពេជ្រ-គន្ធា ជាអនុប្រធានអោយឡើងជាប្រធានស្តីទីជំនួសនៅក្នុងសហគមខាងលើ។ ប្រភពបានបន្តថា កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០១២UPDF បានវេលុយចូល CDF ចំនួន១០លានរៀល នឹងថ្ងៃទី២៤ ខែឆ្នាំដដែល UPDF បានវេលុយចូលកុង CDF ចំនួន៤លានរៀល បន្ថែមដែលនេះជាថវិការចុងក្រោយនៃគំរោងឧបត្ថមរបស់UPDFមកលើCDF។ ប្រភពបានបន្តទៀតថា លោកពេជ្រ-គន្ធាប្រធានស្តីទី និងប្រពន្ធឈ្មោះ សយ-តុលា មាននាទីជាប្រធានរដ្ឋបាលបានត្រូវរូវគ្នាចុះហត្ថលេខាដកប្រាក់ ពីកុងធនាគារស្ងាត់ៗ ដោយមិនបានឆ្លងកាត់ការប្រជុំ នឹងមិនបានឆ្លងកាត់ការព្រព្រៀងពីប្រធានគណនេយ្យនោះទេ ទាល់តែចំណាយលុយអស់ទើបកាន់វិក័យប័ត្រមកប្រគល់អោយខាគណនេយ្យចុះ បញ្ជី។ ប្រភពបន្ថែមថា លោកប្រធានស្តីទី និងលោកស្រីប្រធានរដ្ឋបាលធ្វើខុសគោលការណ៍ ដកលុយយកទៅចំណាយគ្មានគោលដៅច្បាស់លាស់ ហើយមិនឆ្លងកាត់ប្រធានគណនេយ្យបែបនេះ វាអាចមានការចន្លោះប្រហោងណាមួយដោយចេតនា ហើយគេសង្ស័យថាមានការកឹបកេងថវិការរបស់សហគមន៍ក៏អាចថាបាន ព្រោះនៅពេលប្រធានគណនេយ្យ និងសមាជិកសាកសួរលោកលោកស្រីខាងលើ យកលុយទៅធ្វើនេះធ្វើនោះមិនច្បាស់លាស់ទាល់តែសោះ ហើយថែមទាំងគំរាមអ្នកក្នុងសហគមន៍ថា បើអ្នកណាហ៊ានយករឿងខាងលើទៅនិយាយផ្តេសផ្តាសលោកប្រធានស្តីទី នឹងធ្វើការកោះប្រជុំដកក្បាលចោលជាមិនខាន។

កម្ពុជាសុវណ្ណភូមិ មិនទាន់អាចសុំការបំភ្លឺពីលោក ពេជ្រ-គន្ធា ប្រធានស្តីទី និងលោកស្រី សយ-តុលា ជាភរិយា មានទួនាទីជាប្រធានរដ្ឋបាលបានទេ តែអ្នកយកព័ត៌មានយើងនឹងព្យាយាមសុំការបំភ្លឺជុំវិញការចោទប្រ កាន់ខាងលើនេះ។

លោកស្រី ស្តើង-វណ្ណវីនីយុត្តិ ប្រធាន UPDF រាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះថា លោកស្រីធ្លាប់បានតាមដានពីសកម្មភាពចំណាយរបស់ CDF ខេត្តសៀមរាបដែរកន្លងទៅ ហើយរាល់ការចំណាយរបស់សហគមន៍នេះ ត្រូវតែមានគំរោងច្បាស់លាស់ទើបខាង UPDF ឯកភាពបើធ្វើខុសគោលការណ៍ខាងលោកស្រីនឹងអោយសង់ប្រាប់ជំនួយនោះទៅ វិញ។ លោកស្រីបន្ថែមថា នឹងចុះត្រួតពិនិត្យជាបន្តទៅទៀតចំពោះរាល់ការចំណាយចុងក្រោយ នេះ។

យើងក៏ពុំទាន់អាចសុំការបំភ្លឺពីលោកស្រី តាន់-គន្ធា ប្រធានគណនេយ្យ CDF បានដែរព្រោះនៅព្រឹកនេះលោកស្រីកំពុងជាប់សិក្ខាសាលានៅឯរាជធានីភ្នំ ពេញ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋជាង៤០គ្រួសារស្នើសុំអាជ្ញាធរខេត្តសៀមរាបអោយបើកផ្លូវ១ខ្សែរ   អាន1684ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1606ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1782ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1672ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1589ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1687ដង ព្រឹត្តិ​បត្រព័ត៌​មាន និង​ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី៣០   អាន1758ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1686ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1637ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1573ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38496នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80829នាក់
ខែនេះ    228102នាក់
ឆ្នាំនេះ   2972406នាក់
សរុប   56571302នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:36