បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់

ដោយៈ សុភា កំពង់ស្ពឺ ថ្ងៃទី 30 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1643

គ្រោងឆ្អឹងសពបុរសម្នាក់ត្រូវបាន ប្រទះឃើញកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៧ កក្កដា នៅក្នុងព្រៃរបោះចំណុច ភូមិត្រពាំងត្របែក ឃុំរុងរឿងប្រមាណ៣០០ម៉ែត្រស្រុកថ្ពង ខណៈអ្នកគង្វាលគោម្នាក់ទៅបត់ជើងក្នុងព្រៃរបោះនោះ ហើយក៏រាយការណ៍ភ្លាមៗទៅអាជ្ងាធរនិងសមត្ថកិច្ចឱ្យទៅត្រួត ពិនិត្យ។

លោក ហ៊ន សុខហុន អធិការរងនគរបាលស្រុកថ្ពងទទួលបន្ទុកការងារព្រហ្មទណ្ឌបានឱ្យ ដឹងថា សពដែលសល់តែគ្រោងឆ្អឹង លលាដ៍ក្បាល ឆ្អឹងដៃជើង រួមទាំងខោអាវផងនោះត្រូវបានបុរសម្នាក់ឈ្មោះសយ វី ជាមនុស្សគប្រទះឃើញក្រោយពីកៀងគោមកផ្ទះវិញនាវេលាល្ងាច នោះខណៈទៅបត់ជើងក្នុងព្រៃរបោះក្បែរស្រែដែលអ្នកភូមិស្ទូង ហើយ តែពុំមានក្លិនស្អុយឡើយ ព្រោះមានតែឆ្អឹង។ មន្ត្រីប៉ូលិសអះអាងថា សពត្រូវបានឃាតករសម្លាប់ប្រមាណជាង១ខែមកហើយ។ ក្រោយពីមានការភ្ញាក់ផ្អើលពីការប្រទះឃើញគ្រោងឆ្អឹងសពក៏ មានក្រុមគ្រួសារដែលបាត់សមាជិករយៈពេលជាង១ខែមកហើយ ទៅមើលទើបស្គាល់ភិនភាគដោយសារចំណាំខោអាវ ខ្សែចង្កេះ ខ្សែកប្រាក់ ព្រមទាំងមានបន្សល់ទុករូបថតមួយសន្លឹកផង ដែ។

លោក បានបន្តទៀតថា បុរសឈ្មោះសួស សឿន និងប្រពន្ធឈ្មោះជួប គឿន មានទីលំនៅភូមិទឹកលង២ ឃុំរុងរឿង បានអះអាងថា ជាកូនប្រុសរបស់ពួកគាត់ដែលបាត់ខ្លួនរយៈពេល១ខែ៨ថ្ងៃ។ កូនប្រុសគាត់ឈ្មោះសឿន សំ អាយុ២៣ឆ្នាំ មានប្រពន្ធឈ្មោះចៀម ចាន់រី អាយុ២៤ឆ្នាំ ទើបតែរៀបការជាង១ឆ្នាំ ហើយប្រពន្ធទើបនឹងសម្រាលកូនប្រុសមួយ ក្រោយពេលប្តីបាត់ខ្លួនពីផ្ទះ។

ឪពុកម្តាយសពបានរៀបរាប់ថា ក្រោយពេលរៀបការហើយកូនប្រុសគាត់ក៏បែកទៅនៅលំនៅឋានខាងប្រពន្ធ ក្នុងភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកឧដុង្គដែលជាលំនៅឋានរស់នៅសព្វថ្ងៃ ហើយប្រកបរបរជាកម្មករសំណង់ឯប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ ។ នៅថ្ងៃបាត់ខ្លួនកូនគាត់បានចេញពីផ្ទះឯភូមិត្រពាំងរុន ដោយឌុបបងថ្លៃប្រុសទៅផ្សារថ្នល់ទទឹងដែលបងថ្លៃក៏ជាជាង សំណង់ដែរ ។ បន្ទាប់ពីដាក់បងថ្លៃរួចក៏ទូរស័ព្ទប្រាប់ប្រពន្ធថា ខ្លួនមកលេងផ្ទះឪពុកនៅភូមិទឹកលង២ ឃុំរុងរឿង ។  ពេលមកដល់ផ្ទះឪពុកម្តាយកូនប្រុសគាត់សម្រាកតែប្រមាណមួយម៉ោង ប៉ុណ្ណោះ ក៏មានមិត្តភក្តិទូរស័ព្ទយ៉ាងរន្ថើនឱ្យទៅជួបគ្នា ហើយកូនគាត់ក៏ជិះម៉ូតូធុនសេ១២៥ពណ៌ខ្មៅ ស៊េរី២០០៨ទៅជួបមិត្តភក្តិនៅវេលាព្រឹក។ នៅវេលាល្ងាចកូនគាត់បានទូរស័ព្ទប្រាប់ប្រពន្ធនិងឪពុកម្តាយ ថា ខ្លួនកំពុងស៊ីផឹកជាមួយមិត្តភក្តិម្នាក់នៅភូមិព្រៃធំ និងមកផឹកបន្តនៅខាងលិចភូមិត្រពាំងត្របែកទៀត ហើយចាប់ពីពេលនោះមកក៏បាត់ដំណឹងរហូត ។ ការបាត់ខ្លួននេះគឺបងប្អូនបានស្វែងរកសព្វទិសទីលក់អស់ទាំង គោមួយនឹមយកសោហ៊ុយតាមរកទៀត តែពុំប្រទះសោះ ទើបតែលេចឮដំណឹងពីការប្រទះឃើញគ្រោងឆ្អឹងសពក៏មកមើលទើប ដឹងថាជាកូនរបស់គាត់ត្រូវគេនាំមកបង្អកស្រាសម្លាប់យកម៉ូតូ។

ក្រោយពេលមន្ត្រីប៉ូលិសជំនាញបច្ចេកទេសស្រុក ថ្ពងត្រួតពិនិត្យចប់ក៏បានប្រគល់គ្រោងឆ្អឹងឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ប៉ូលិសសន្និដ្ឋានថា ឃាតករគឺជាមិត្តភក្តិស្គាល់គ្នា ហើយការសម្លាប់នេះគឺពិតជាមានគម្រោងទុកជាមុនដោយនាំមកសម្លាប់ ដើម្បីប្លន់យកម៉ូតូ ។ ពេលនេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដើម្បីស្រាវជ្រាវរកមុខសញ្ញាក្រុមជនដៃដល់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3478ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1779ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1471ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1749ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1993ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1819ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1828ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1573ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1728ដង កូនប្រុសលោកអភិបាលរងស្រុកស្វាយលើម្នាក់ រងការចោទប្រកាន់ថា ឈូសឆាយព្រៃរបស់រដ្ឋអស់រាប់រយហិ...    អាន1234ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34700នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77033នាក់
ខែនេះ    224306នាក់
ឆ្នាំនេះ   2968610នាក់
សរុប   56567506នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:15