លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព្ទ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 27 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 10:47 នាទី ចំនួនអានៈ 1703

បន្ទាប់ពីលោកផ្លុង-រ៉េតអ្នកយកព័ត៌មានអោយកាសែត ខ្មែរម្ចាស់ស្រុក និងជាចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ បានសរសេរហែកកកាយរឿងសម្ងាត់របស់លោកប៊ុល-បានមេការរតការរថយន្ត យីឌុបដឹកឈើរបស់ក្រុមហ៊ុនហួតម៉េងរីតាកាលពីថ្ងៃទី២៦ខែ កក្កដានេះបណ្តាលអោយលោក ប៊ុល-បាន មានការខឹងសម្បារហើយទូរស័ព្ទទៅគំរាមលោកផ្លុង-រ៉េតទាំងកណ្តាល ថ្ងៃត្រង់។

លោកផ្លុង-រ៉េតបានប្រាប់អ្នកយកព័ត៌មានយើងថា កាលពីវេលាម៉ោង១និង៥០នាទីថ្ងៃត្រង់នេះលោកប៊ុល-បានទូរស័ព្ទទៅ គំរាមរកប្តឹងគាត់ ដោយសារតែគាត់បានសរសេរអត្ថបទ១ដែលមានចំណងជើងថា ” លោកប៊ុល-បានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតា កំពុងយកដៃបាំងមេឃបន្លំភ្នែករដ្ឋ និងបំផ្លាញផ្លូវថ្នល់ “។លោកផ្លុង-រ៉េតបានបន្តថា លោកសរសេរព័ត៌មានតាមវិជ្ជាជីរៈ លោកគ្មានការព្រួយបារម្ភណ៍ចំពោះសម្តីរបស់លោកប៊ុល-បានដែលថារក ប្តឹងលោកនោះទេ ម្យ៉ាងវិញទៀតនៅក្នុងអត្ថបទនោះលោកបានដកស្រង់សម្តីលោកប៊ុល-បាន ដែលលោកបានធ្វើបទសំភាសន៍តាមទូរស័ព្ទយកមកចុះផ្សាយផងដែរ។ លោករ៉េតបន្ថែមថា មានឈ្មួញរកស៊ីដឹកឈើច្រើនណាស់ដែលគំរាមរកប្តឹង   និងធ្លាប់ប្រើអំពើហឹង្សាមកលើរូបលោក ដោយសារតែលោកបានចុះផ្សាយពីការរកស៊ីខុសច្បាប់របស់ឈ្មួញទាំងនោះ ហើយលោកធ្លាប់បានឡើងតុលាការ២-៣ឆ្នាំជាមួយឈ្មួញដឹកឈើខុសច្បាប់ទៀត ផង ដូច្នេះលោកថានេះមិនមែនជាលើកទី១សំរាប់រូបលោកនោះទេ លោកធ្លាប់លឺឡើងសាំច្រចៀកទៅហើយ។

លោក ប៊ុល-បាន បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថា លោកពិតជាបានទូរស័ព្ទទៅគំរាមលោកផ្លុង-រ៉េតមែន។ លោកបានបន្ថែមថា លោកនឹងប្តឹងលោករ៉េតបើលោករ៉េតគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការ សរសេរពីលោក តែបើលោករ៉េតមានភស្តុតាងគ្រប់គ្រាន់ នោះលោកនឹងទទួលខុសត្រូវ ហើយមិនប្តឹងទេ៕

មជ្ឈដា្ឋនប្រជាពលរដ្ឋសង្ឃឹមថា ថៅកែក្រុមហ៊ុនហួតម៉េងរីតា ច្បាស់ជាមិនព្រមអោយលោក ប៊ុល-បាន យកដៃបាំងមេឃ លួចកេងក្រោមភ្នែករបស់គាត់បន្តទៀតនោះទេ ហើយក៏សង្ឃឹមថា មន្រ្តីជំនាញតាមដងផ្លូវធ្វើការតាមផ្លូវច្បាប់ ហើយសាធារណការ និងដឹកជញ្ជួនសូមមេត្តាថ្លឹងរថយន្តដឹកឈើទាំងនោះអោយបានត្រឹម ត្រូវកុំអោយលើសទម្ងន់ដែលនាំអោយខូចផ្លូវថ្នល់របស់រដ្ឋបន្ត ទៅទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2248ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2012ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1739ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1752ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1666ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1700ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន2055ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1599ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1606ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1514ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38459នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80792នាក់
ខែនេះ    228065នាក់
ឆ្នាំនេះ   2972369នាក់
សរុប   56571265នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:32