ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់​ជល​ផលនិង​ប្រាក

ដោយៈ ផ្លុង រ៉េត ក្រុង​​ប៉ោយ​​ប៉ែត ថ្ងៃទី 25 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 09:35 នាទី ចំនួនអានៈ 1532

ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​ថា ពួកគាត់​រស់នៅ​ក្នុងភូមិ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ​ដោយ​ក្នុង​មួយ​គ្រួសារ​ មាន​ដី​ទំហំ​១២​គុណ​នឹង​២០​ម៉ែត្រ សម្រាប់​សាងសង់​លំនៅដ្ឋាន ហើយ​ផ្លូវ​ត្រូវបាន​អាជ្ញាធរ​ចាត់ចែង​ក្នុង​ដី​៤០​ម៉ែត្រ មាន​ផ្លូវ​មួយ​ខ្សែ សាងសង់​ផ្ទះ​ទល់​គ្នា​មុខក្រោយ ដោយនៅ​ក្នុងភូមិ​មាន​ប្រជាពលរដ្ឋ​រាប់រយ​រាប់ពាន់​គ្រួសារ និង​មាន​គម្រោង​ផ្លូវ​ខ្វាត់ខ្វែង​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ​។

ប្រជាពលរដ្ឋ​បញ្ជាក់ថា នៅតាម​ដី​ទ្បូ​ត៍​ផ្សេងៗ​មាន​ផ្លូវ​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ ក្នុង​៤០​ម៉ែត្រ​មាន​ផ្លូវ​១​ខ្សែ ប៉ុន្តែ​នៅ​ចំណុច​ក្រុមទី​៩ ភូមិ​សាមគ្គី​មានជ័យ​ដែល​ពួកគាត់​រស់នៅ​ចំណុច​ផ្លូវលំ​២​ខ្សែ​នៅ​ពី​ខាងជើង​ ឆៀង​ខាងលិច​ទល់មុខ​ផ្លូវ​បេតុង​១​ខ្សែ ជាប់​នឹង​សំណង់ផ្ទះ​ល្វែង​របស់​ក្រុមហ៊ុន ខេ​ធី​អេ​ច នៃ​កាស៊ីណូ ហ្គោល​ដិ​ន​ក្រោ​ន មាន​ផ្ទៃដី​ប្រមាណ​ជា​១០០​ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សី ស៊ី​ល័យ នាយក​សង្កាត់រដ្ឋបាល​ជលផល និង​ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​ក្រុង​ប៉ោយប៉ែត ពួកគេ​បានធ្វើ​របង​បិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទ្បើ​យ ​។

ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​រស់នៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៤​បានធ្វើ​ការតវ៉ា​ចោទប្រកាន់​មន្ត្រី​២​រូប​គឺ​ឈ្មោះ សី ស៊ី​ល័យ ជា​នាយ​សង្កាត់​ជលផល និង​ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​ក្រុង​ប៉ោយ​ប៉ែត​បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ធ្វើដំណើរ​ ឆ្លងកាត់​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​ទាំង​២​រូបនេះ​បាន​ប្រើ​អំណាច​បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ធ្វើដំណើរ ហើយ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិ​បាល​ក្រុង​ប៉ោយប៉ែត​មិនបាន​ជួយ​រក​ដំណោះស្រាយ​ទ្បើ​យ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​រដូវវស្សា​ផ្លូវលំ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត​មាន​សភាព​ស្អិត ឬ​រអិល​ដូច​ខ្លាញ់ ហើយ​កន្លែង​ខ្លះ​មាន​ជង្ហុក​ជ្រៅៗ​ពិបាកធ្វើ​ដំណើរ​ចេញចូល ទើប​ពួកគាត់​នាំគ្នា​តវ៉ា​សុំ​បើកផ្លូវ​ឲ្យ​ជិត​មករក​ផ្លូវ​បេតុង ដើម្បី​ងាយស្រួល​ធ្វើដំណើរ​។ តែ​ការតវ៉ា​របស់​ពួកគាត់​មិនបាន​សម្រេច​ទេ ដោយសារតែ​បុគ្គល ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចុះមក ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​បើកផ្លូវ​បាន​ទ្បើ​យ ហើយ​ថែមទាំង​យក​បង្គោល​ថ្មី​ទៅធ្វើជា​របង​បិទ​ទាំងស្រុង​តែម្តង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​គួរពិនិត្យមើល​ទ្បើង​វិញ​ជាបន្ទាន់ ព្រោះ​មន្ត្រី​ទាំងពីរ​រូបនោះ​កំពុង​ប្រើ​អំណាច។​

​លោក​អភិបាលក្រុង​ប៉ោយប៉ែត ង៉ោ ម៉េង​ជ្រួ​ន និង​អភិបាលខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ទាំងពីរ​នាក់​នេះ​ជាបន្ទាន់​កុំ​ឲ្យ​ពួកគេ​ ប្រើ​អំណាចនេះតទៅទៀត​៕

photo-1-282x220

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3871ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1693ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1731ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន1166ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1734ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1717ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2595ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1678ដង លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1643ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន2063ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34700នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77033នាក់
ខែនេះ    224306នាក់
ឆ្នាំនេះ   2968610នាក់
សរុប   56567506នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:15