សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 11 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 1727

មេ​បញ្ជា​ការរង​​​​​ប៉េ​អឹម ​ប្រ​ចាំ​​ស្រុក​ត្រ​ពាំង​ប្រា​សាទ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ សុស-រុង ផឹក​ស៊ី​ស្រ​វឹង​ធ្លាក់​ភ្នែក​ បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​​ទាំង​កណ្តាល​យប់​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ​​នៅ​ទី​នោះ តែ​លោក ពុធ-សារ៉ាន់ មេបញ្ជាការ​ម៉េអឹម​ខេត្ត​ហាក់​ធ្វើ​មិន​ដឹង​មិន​លឺ។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ស្រុក​ត្រ​ពាំង​ប្រាសាទ​ខេត្ត​ឧត្តរ​មានជ័យ​បាន​រាយ​ការ​កាល​ពី​ម្សិល​មិញ​ថា នៅ​វេលា​យប់ម៉ោង​១១ និង​៣០​នាទី ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ២០១៤​ លោក ​សុស-រុង មេ​បញ្ជា​ការ​រង​ប៉េអឹម​ស្រុក​​ត្រ​ពាំង​ប្រាសាទ បាន​ជួប​ជុំ​មិត្ត​ភ័ក្របួន​ប្រាំនាក់ផឹក​ស៊ី​សប្យាយ​សើច​ក្អាកក្អាយ​នៅ​ស្រុក​អន្លង់​វែងតាំង​តែ​ពី​ល្ងាច ហើយ​ថែម​ទាំង​ថត​រូប​ភាពផឹក​ស៊ី​​បង្ហោះ​តាម​បណ្តាញ​សង្គមទៀត​ផង។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វីលុះ​ដល់​ម៉ោង​១១ និង​៣០​នាទី ស្រាប់​តែ​លោក សុស-រុង​ បាន​បើក​រថ​យន្ត​ទៅ​ដល់​រង្វង់​មូល​ស្រុក​ត្រ​ពាំង​ប្រាសាទ​ ក៏បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​ បណ្តាល​អោយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ទី​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​មាន​ការ​ភ័យ​ខ្លាច ស្មាន​ថា ជា​ចោរ​ប្លន់​។ ប្រ​ភព​បន្ថែម​ថា បន្ទាប់​ពី​ការ​បាញ់​កាំ​ភ្លើង​ខាង​លើ គេ​មិន​ឃើញ​មាន​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​ដែន​ដី​ណា​គេ​អើ​ពើ​ធ្វើ​ដឹង​ធ្វើ​លឺ​​នោះ​ទេ ព្រោះ​ថា​លោក​ សុស-រុង ជា​មនុស្ស​កាច​សាហាវ ​ហើ​យ​មាន​ខ្នង​បង្អែកជា​នាយ​ប៉េ​អឹម​ម្នាក់​នៅ​ស្រុក​អន្លង់វែង​​ចាំ​ជួយ​ដោះ​ស្រាយ​​រាល់​កំ​ហុស​ឆ្គង​ទៀត​ផង។

បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​ពីរ​បី​នាក់​នៅ​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា បន្ទាប់​ពី​លោក​សុស-រុង​មាន​រឿង​អាស្រូវ​ខាង​លើ​ លោក​រុង​បាន​ពឹង​ពាក់​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង​វែង​អោយ​ជួយ​រត​ការ​ណ៍​បិទ​រឿង​មិន​អោយ​លេច​លឺ​ដល់​នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ព្រោះ​ខ្លាច​បាត់​បង់​តំ​ណែង។​

នៅ​រសៀល​ថ្ងៃ​ទី​១០​ម្សិល​មិញ​អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​ទូរ​ស័ព្ទ​ជា​​ច្រើន​ដង​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ សុស-រុង តែ​ទូរ​ស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល​។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរ​ស័ព្ទ​ទៅ​លោក ពុធ-សារ៉ាន់ មេបញ្ជា​ការ​ប៉េអឹម​ខេត្ត​ឧត្តរមាន​ជ័យ​ដើម្បី​សុំ​ការ​បំ​ភ្លឺ​ពី​ករណី​លោក​ សុស-រុង ផឹក​ស៊ី​ស្រ​វឹង​បាញ់​បោះ​សេរី តែ​លោក​លើក​ទូរ​ស័ព្ទ​ហើយ​ឆ្លើយ​ថា ជាប់​រវល់​ក៏​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​រាយ​ការណ៍​ករណី​ខាង​លើ​តាម​ទូរ​ស័ព្ទ​ទៅ​ នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ផង​ដែរ ហើយ​លោក​មាន​ប្រ​សាសន៍​ថា ចាំ​អោយ​គេ​ស៊ើប​អង្កេត​​ពី​បញ្ហា​ខាង​លើ​នេះ។

គួរ​រំ​លឹក​​ផង​ដែរថា នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​​តែង​តែ​មាន​ប៉េអឹម​មួយ​ចំ​នួនមិន​គោរព​តួនាទី​របស់​ខ្លួន​ ដូច​ជា​កាល​ពី​ឆ្នាំ​២០១៣​មាន​មេប៉េអឹម​ស្នាក់​ការ​សន្តិ​សុខ​ អ ២០៦ ឈ្មោះ​ សូ-វិបុល​ រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ បាននាំ​បក្ខ​ពួក​ជិត​១០​នាក់​ ប្រើ​អំពើ​ហឹង្សា​ទៅ​លើ​​ចាង​ហ្វាង​​កាសែត កម្ពុជា​សុវណ្ណ​ភូមិ ​ដែល​តាម​ថត​រូប​រថ​យន្ត​ដឹក​ឈើ​របស់​ខ្លួន។ ហើយ​នៅ​ពេ​ល​ថ្មី​ៗនេះ​​​មាន​សេចក្តី​រាយ​ការ​ថ្មី​មួយ​ទៀត​ថា លោក​ សូ-វិបុល​ ផឹក​ស៊ី​ស្រ​វឹង​បាន​វាយ​ដុំ​ប្រ​ជា​ពល​រដ្ឋ​នៅ​ចំ​ណុច​ភូមិ​តា​សំ ឃុំ​អូ​ស្វាយ ស្រុក​ត្រ​ពាំង​ប្រា​សាទ ខេត្ត​ឧត្តរ​មាន​ជ័យ តែ​បន្ទាប់​ពី​មាន​រឿង​លោក​សូ-​វិ​បុល ​ក៏​បាន​រត​ការ​បិទ​រឿង​អាស្រូវ​នេះ​​មិន​អោយ​ថ្នាក់លើ​ដឹង​។

លោក​ ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​កម្ពុជា​សុ​វណ្ណ​ភូមិ​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១១នេះ​ថា កាល​ពី​ក្រុម​បក្ខ​ពួក​លោក​ សូ-វិបុល​ ប្រើ​អំ​ពើ​ហឹង្សា​មក​លើ​រូប​លោក​នោះ លោក​ពុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការទេ ដោយ​លោក​ សូ-វិបុល​ សុំ​អង្វ​ថា​ដោយ​ខ្លួន​ស្រ​វឹង​បាត់​បង់​ស្មារ​តី​ ហើយ​លោក​សូ​វិបុល​សុំ​បង់​លុយ​២០០ដុល្លារ​ថ្លៃ​ថ្នាំ​ពេទ្យ។ តែ​រហូត​ដល់​ពេល​នេះ​លោក​សូវិបុល ​អោយ​លុយ​លោក​បាន​តែ​១០០ដុល្លារតែ​ប៉ុណ្ណោះ​ ឯ១០០ដុល្លារ​ទៀត​សន្យា​ថ្ងៃនេះ​ថ្ងៃនោះ​ រហូត​លែង​លើក​ទូរ​ស័ព្ទ​របស់​លោក​ទៅ​ហើយ។ លោក​ផ្លុង​រ៉េត​ បន្ថែម​ថា លោក​និង​ផ្ញើ​លុយ​១០០ដុល្លារ​អោយ​លោក​ សូ-វិល​បុល​ វិញ​ហើយ​លោក​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​លោក​សូវិបុល​ក្បត់​សន្យា ហើយ​លោក​រ៉េត​បញ្ជាក់​ថា លោក​មាន​រូបភាព​ មាន​សាក្សី គ្រប់​គ្រាន់​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិ​ធម៌​តាម​ផ្លូវ​ច្បាប់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1823ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន456ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1514ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1782ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1679ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2772ដង បុណ្យចូលឆ្នាំខ្មែរ   អាន2936ដង ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន1838ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1709ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2777ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38612នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80945នាក់
ខែនេះ    228218នាក់
ឆ្នាំនេះ   2972522នាក់
សរុប   56571418នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:43