ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់

ដោយៈ សៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 06:42 នាទី ចំនួនអានៈ 1735

ទា​ហ៊ាន​២​នាក់ប្រើ​ឈុត​សម្លៀក​បំ​ពាក់​ប៉ារ៉ា បើក​​រថ​យន្ត​ម៉ាក​ឌុយ​មីកពណ៍​ត្រ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-1475 និង​មាន​កាំភ្លើង​ខ្លី​មួយ​ដើម រក​ស៊ី​ដឹក​ឈើ​ប្រ​ណិត​ យក​ឈ្មោះ​កង​ពល​លេខ​៦ របស់​លោក​ឈុំ-ខេង មក​ប្រើ​ ត្រូវ​បាន​លោក កើត-វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​តុ​លា​ការ​​ខេត្ត​សៀម​រាប បញ្ជា​អោយ​កម្លាំង​សមត្ថ​កិច្ច​ចុះ​ចាប់​បញ្ជូន​ទៅ​រដ្ឋ​បាល​ព្រៃ​ឈើ​​​នៅ​​វេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ២០១៤ នៅ​ចំណុច៣១៧មណ្ឌល​​ជន​ពិការ ឃុំ​បា​ឡាំង ស្រុក​ប្រា​សាទ​បា​គង។

យោ​ង​តាម​សម្តី​របស់​លោក សំ-រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​តំ​ណាង​អយ្យ​ការ​​ សាលា​ដំ​បូង​ខេត្ត​សៀម​រាប​បាន​អោយ​ដឹក​ថា លោក​បាន​ទទួល​ទូរ​ស័ព្ទ​ពី​អ្នក​សារ​ព័ត៌មាន​ថា មាន​រថ​យន្ត​ភិន​ភាគ​ខាង​លើ​ដឹក​ឈើ​ខុស​ច្បាប់​ចេញ​ដំ​ណើរ​ពី​ស្រុក​ស្វាយ​លើ​ សំ​ដៅ​មក​ក្រុង​សៀម​រាប តាម​ដង​ផ្លូវ​គ្រួស​ក្រ​ហមមណ្ឌលជនពិការ លោក​ក៏បាន​សុំ​យោបល់​ពី​ព្រះ​រាជ​អាជ្ញាចុះបង្ក្រាប​រថ​យន្ត​ខាង​លើ​បាន​ជោគជ័យទៅ​តាម​ផ្លូវ​ច្បាប់​​ ដែល​មាន​កម្លាំ​ង​សហការ​ពី​កង​រាជ​អាវុធ​ហត្ថ និង​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត។

លោក​ វែង-លី​ មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រ​ចាំ​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹង​ថា រថ​យន្ត​ខាង​លើ​ប្រើ​រូបភាព​បន្លំ​ភ្នែក​សមត្ថ​កិច្ច​ដោយ​ ដាក់​ឈើ​ប្រ​ណិត​ប្រ​ភេទនាង​នួន​ជា​ច្រើន​ដុំ​នៅ​ខាង​ក្នុង​ ហើយ​យក​ឈើ​នីវ​សន្លឹក​ដាក់​ព័ទ​ជុំ​វិញ​ គ្រប​កៅ​ស៊ូបាតង់​ជិត​។ លោក​បាន​បន្តថា ចំ​ណែក​នៅ​ក្នុង​កាបីន ក្រោយ​ខ្នង​តៃកុង ម្ចាស់​ឈើ​បាន​ដាក់​ឈើ​នាង​នួន​មុខ​ធំៗ ប្រវែង​១ម៉ែត្រ រួច​យក​ភួយ​ ការ៉ុង​អង្ករ ខោអាវ គ្រប​ពី​លើយ៉ាង​ស្អាត​ បើ​មិន​រើ​មើល​គឺ​ច្បាស់​ជា​មិន​ដឹង​នោះទេ។ លោកលី​បន្ថែមថា វត្ថុតាង​ទាំង​ឈើ​ និង​រថ​យន្ត​បាន​បញ្ជូន​យក​ទៅ​ទុក​នៅ​ ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បន្ទាយ​ស្រី​ទាំង​យប់​ ចំណែក​ឯទាហ៊ាន​២នាក់​ និង​ថៅ​កែស្រី​ម្នាក់អោយ​​ទៅ​ផ្ទះវិញរង​ចាំ​ការ​ដោះ​ស្រាយតាម​ផ្លូវ​ច្បាប់។

នៅ​រសៀល​ថ្ងៃទី​២០ ខែ​មិថុនានេះ លោក សំ-រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​បាន​បញ្ជាក់​បន្ថែមថា តាម​ផ្លូវ​ច្បាប់​បើ​ប្រ​ភេទ​ឈើ​ក្រញូង​គឺ​ត្រូវ​ចាប់​ទាំង​មនុស្ស​បញ្ជូន​មក​តុលាការ តែ​ប្រ​ភេទ​ឈើ​លេ​ខ​២គឺ អនុវត្ត​ទៅ​តាម​ច្បាប់​របស់​​រដ្ឋ​បាល​ព្រៃ​ឈើ​ ត្រូវ​អោយ​ម្ចាស់​ចូល​ខ្លួន​បង់​ពិន័យ​អន្តរកាលតាម​ច្បាប់។​

លោក​ ឈុំ-ខេង ប្រ​ធាន​កង​ពល​លេខ​៦ ប្រ​ចាំ​ដី​ក្រ​ហម​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២០​នេះ​ថា ទាហ៊ាន​២​នាក់​ខាង​លើ​ជា​ទាហ៊ាន​នៅ​កង​ពល​លេខ​៩ មិន​មែន​ទាហ៊ាន​កង​ពល​លេខ​៦​របស់​លោកទេ។ លោក​ឈុំ-ខេង​ បន្ថែមថា ទាហ៊ាន​ម្នាក់ក្នុង​ចំ​ណោម​២​នាក់​​ឈ្មោះ​ ចាក មាន​ឋានៈ រង​​វីរៈកង​ពល​លេខ​៩។

តាម​អង្កេត​ឃើញ​ថា រយៈពេល​ប្រហែល​៣​ខែ​នេះ មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើខុស​ច្បាប់​​ដោយ​ប្រើ​រថ​យន្ត​ប្រ​ភេទ​ ឌុយមីក ពណ៍​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ ខេមរៈភូមិន្ទ រាប់​សិប​គ្រឿង​ ដឹក​ឈើ​ពី​ខេត្ត​ព្រះ​វិហារ ខេត្ត​ឧត្តរមាន​ជ័យ យក​មក​លក់​ចែក​ចាយ​ក្នុង​ខេត្ត​សៀម​រាប ឆ្លង​កាត់​តាម​ដង​ផ្លូវ​ស្រុក​ស្វាយ​លើទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ទាល់​តែ​សោះ។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​មេ​កង​ពល​លេខ​៩​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​ទំ​នាក់​ទំ​នង ពាក់​ព័ន្ទ​សម្តី​បដិសេធ​របស់​លោក​ ឈុំ​-ខេង មេកង​ពល​លេខ​៦ ហើយ​លោក​បាន​អះអាង​ថា ជា​ទាហ៊ាន២នាក់​ខាងលើ​ជា​ទាហ៊ាន​ ​របស់​កង​ពល​លេខ​៩ មិន​មែន​ជា​ទាហ៊ាន​របស់លោកនោះទេ។

ពល​រដ្ឋ​អ្នក​តាម​ដាន​ហេតុការ​សូម​សំ​នូម​ពរ​ទៅ​ស្ថាប័ណ​កង​ទ័ព​ដែល​មាន​លោក​ ជា-ម៉ន មេភូមិ​ភាគ៤ លោក នួន-នៅ រង​ភូមិ​ភាគ​៤ មេត្តា​បើក​នេត្រា​មើ​ល​ក្រុម​ឈ្មួញ​ទុចរិតយក​រថ​យន្ត​កង​ទ័ព​ទៅ​ដឹក​ឈើ​ខុស​ច្បាប់​យ៉ាង​អាណា​ធិប្ប​តេយ្យទាំង​នេះផង ជាស​វៀង​ខូច​ឈ្មោះ​ដល់​សម្តេច​តេជោ​ ហ៊ុន​-សែន ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​ក៏សូម​សំណូម​ពរ​ទៅ​លោក អ៊ុក-រ៉ាប៊ុន រដ្ឋ​មន្រ្តី​ក្រសូង​កសិកម្ម​មេត្តា​នែ​នាំ​លោក​ ទា-គឹមសុទ្ធ អោយ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើសព្រៃ​ឈើ​ផងទាន៕ ដោយ៖ ផ្លុង-រ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1603ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1631ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន2373ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1545ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន1564ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2615ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1683ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន2379ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1790ដង លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន12170ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35264នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77597នាក់
ខែនេះ    224870នាក់
ឆ្នាំនេះ   2969174នាក់
សរុប   56568070នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:42