ព្រះចៅអធិការ វត្តទួលក្រសាំង លួចឆាន់ស្រារ ហូតដល់ស្រវឹង រួចបានបើករថយន្ត ផ្ទាល់ខ្លួនជ្រុលទៅបុកស្លាក មណ្ឌលសុខភាពបង្គោលភ្លើង និងដើមអំពិលទើបទៅមុខលែងរួចកាលពីវេលាម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ២១ ភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល សំណាងល្អដែលមិនបានបណ្តាលឲ្យនរណាម្នាក់រង របួស ឬស្លាប់បាត់បង់ជីវិត។
ព្រះចៅអធិការរូបនោះមានព្រះនាម ខាន់ ហេង ព្រះជន្ម៥៦វស្សា ជាចៅអធិការវត្តទួលក្រសាំង បើកបររថយន្តមួយគ្រឿងម៉ាកប៉ាហ្សេរ៉ូ ពណ៌ទឹកប្រាក់ ភ្នំពេញ 2F-0003 មានទីលំនៅស្រុកបាទី ខេត្តតាកែវ រួមដំណើរក្នុងរថយន្តមានគ្នា៤នាក់ ១-ព្រះសង្ឃព្រះនាម ផង់ មាស ព្រះជន្ន៧០វស្សាមាន ទីលំនៅភូមិ-ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល គង់នៅវត្តទួលក្រសាំង, ២-ព្រះសង្ឃព្រះនាម ផន សុខុម ព្រះជន្ន៥០វស្សា មានទីលំនៅភូមិពូមិត្ត ឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្ដាល គង់នៅវត្តទួលក្រសាំង, ៣-ព្រះសង្ឃព្រះនាម ស៊ឹម ស៊ុនហុង ព្រះជន្ន១៧វស្សា មានទីលំនៅភូមិ-ឃុំក្រោម ស្រុកមុខកំពូល ខេត្តកណ្ដាល គង់នៅវត្តទួលក្រសាំង, ៤-ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ១៣ឆ្នាំ ជាកូនសិស្សលោក ភូមិ-ឃុំក្រោម ស្រុកមុខកំពូលខេត្តកណ្ដាល។
សាក្សីបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនដំបូង ចៅអធិការនិងអ្នករួមដំណើរខាងលើបាននាំគ្នាធ្វើដំណើរចេញពីវត្តទួលក្រសាំងទៅបុណ្យ សពឪពុកព្រះតេជគុណ ខាន់ ហេង នៅភូមិតាអីឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ ។
លុះពេលធ្វើដំណើរ មកដល់ភូមិទេពអរជូន ឃុំកោះខែល រថយន្តក៏ធ្លាក់ផ្លូវ បណ្ដាលអោយបុកបាក់ផ្លាក មណ្ឌលសុខភាព ឃុំកោះខែល និងបាក់បង្គោលភ្លើងមួយដើមលេខ NR៨៥៧ ព្រមទាំងជ្រុលទៅបុកដើមអំពិលទឹក បាក់អស់មួយដើមថែមទៀត ។
បន្ទាប់ពីកើតហេតុបានមួយសន្ទុះ នគរបាលចរាចរណ៍ ស្រុកស្អាង បានចុះអន្តរាគមន៍កន្លែងកើតហេតុ និង វាស់ជាតិអាកុលទៅលើ ព្រះតេជគុណ ខាន់ ហេង មានកំរិតជាតិអាកុល១.០៦មីលីក្រាម ក្នុងមួយលីត្រខ្យល់ និងព្រះតេជគុណ ផន សុខុម មានកំរិតជាតិអាកុល១.០៩មីលីក្រាមក្នុងមួយលីត្រខ្យល់។ ចំពោះអ្នករួមដំណើរ២នាក់ទៀតមិនមានជាតិស្រវឹងទេ ៕ប្រភពដើមពី អង្គរថែមស៍
ថ្ងៃនេះ | 38612 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80945 | នាក់ |
ខែនេះ | 228218 | នាក់ |
ឆ្នាំនេះ | 2972522 | នាក់ |
សរុប | 56571418 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:43 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net