លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 12:58 នាទី ចំនួនអានៈ 1677

មាន​សេចក្តីរាយការណ៍ ពី​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​មួយ កំពុងរ​កស៊ីធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​គ្មាន​ច្បាប់ទម្លាប់ ហើយ​គេ​មិនដែល​ស្គាល់មុខ ប្រធាន​ក្រុមហ៊ុន​នេះ​នោះទេ ឃើញតែ​មេការ ដ៏​មានអំណាច​ម្នាក់​ឈ្មោះ មាស ស៊ីណា ហៅ ឌី ស៊ីណា តឺ​នុយ​ឯកសណ្ឋាន​ប៉ា​រ៉ា ដើរ​អួត​ ល្បី​ពេញ​ខេត្តមណ្ឌលគិរី ហើយ​ការធ្វើ​អាជីវករ​រ៉ែ​មាស របស់ មាស ស៊ីណា ហៅ ឌី ស៊ីណា កំពុងដំណើរការ​យ៉ាង​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​បង្រ្កាប ​។

ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដ៏​អនាធិបតេយ្យ កំពុង​កើតឡើង យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក លើ​ទីតាំង​ជាច្រើន​ដូចជា នៅ​ចំណុច​ភ្នំ​ង៉​ត  យ៉ាំង​ប៉ និង​អូរ​ង៉េះ ដោយ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ចាត់ចែង​ឲ្យ​ឈ្មួញកណ្តាល ជាច្រើន​ក្រុម​ចុះទៅ ធ្វើ​អាជីវកម្ម​ជីក​រក​រ៉ែ​មាស ហើយ​ប្រមូល​យកទៅលក់ ឲ្យ​ឈ្មួញ​យួន​យកលុយ​ទៅ​ច្រក​ហោប៉ៅ សឹង​ក្លាយជា​មហាសេដ្ឋី​ទៅហើយ​។​

ប​ច្ចុ​ប្បន្ន​នេះ ក្រុម​​ឈ្មួញ​​មាន​​លុយ​​មាន​អំ​ណាច និង​​ក្រុម​ហ៊ុន​​មិន​​ស្រប​ច្បាប់​​ជា​ច្រើន កំ​ពុង​​ធ្វើ​​ស​កម្ម​ភាព ជីក​​រុក​រក​​រ៉ែ​​មាស និង​​លោ​ហ​ធាតុ ដ៏​មាន​ត​ម្លៃ​​ជា​ច្រើន​​ទៀត យ៉ាង​​អ​នា​ធិប​តេយ្យ នៅ​ក្នុង​​ទឹក​ដី​​ខេត្ត​មណ្ឌល​គិរីគេ ​មិនដែល​ឃើញ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ជាពិសេស​លោក សាន់ ដា​រិ​ទ្ធ ជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តមណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ហើយ​ក្នុងចំណោម​ក្រុម​ឈ្មួញ រកស៊ី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ គេ​សង្កេតឃើញ សមត្ថកិច្ច​ប្រដាប់អាវុធ​ជាច្រើន ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។​

​ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា លោក មាស ស៊ីណា ហៅ ឌី ស៊ីណា បាន​ឃុបឃិត​ជាមួយ មន្ត្រី​ការពារ​ព្រំដែន​មួយចំនួន អនុញ្ញាត​ឲ្យ​គ្រឿងចក្រ របស់​ជនជាតិ​យួន រាប់សិប​គ្រឿង ចូលមក​ប្រទេស​កម្ពុជា តាម​ច្រករបៀង​ប៉ុស្តិ៍​បី និង​ស្រុក​កោះ​ញែក ដើម្បី​យកមក​ជីក​កកាយ និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់ ផងដែរ​។ ការ​នាំចូល​គ្រឿងចក្រ តាម​ច្រក​ប៉ុស្តិ៍​បី​នេះ មានការ​ឃុបឃិត​ពី​ឈ្មោះ ម៉ា​យ ម៉ៅ ជា​ប្រធាន​ប៉ុស្តិ៍​បី និង​ជាម​ន្ត្រី​យោធា​ព្រំដែន ក្រោម​ការគ្រប់គ្រង របស់លោក សាំង កុសល  ជា​ប្រធាន​គ​៣ ប្រចាំ​ស្រុក​កោះ​ញែក ហើយ​គេ​ជឿថា​ឈ្មោះ ម៉ា​យ ម៉ៅ និង​លោក សាំង កុសល ដែល​ប្រើ​អំណាច​តួនាទី​របស់ខ្លួន ឃុបឃិត​ឲ្យ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា នាំចូល​គ្រឿងចក្រ មក​ជជីក​កកាយ​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ​នោះ ទំនងជា​ទទួលបាន​ប្រយោជន៍ ច្រើន​ក្រាស់ក្រែល ហើយ​មើលទៅ​ទើប​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា អាចធ្វើ​អ្វីៗ​បាន​តាមតែ អំពើ​ចិត្ត​របស់ខ្លួន​។​

​រ៉ែ​មាស រ៉ែ​ថ្ម​សម្អាង ជា​វត្ថុ​ដ៏​មានតម្លៃ​បំផុត សម្រាប់​ខេត្តមណ្ឌលគិរី កំពុង​រង​នូវ​ភាព​វិនាស​ហិនហោច ដោយសារតែ​ការធ្វើ​អាជីវកម្ម គ្មាន​ច្បាប់ទម្លាប់​ពី​សំណាក់ ឈ្មួញ​មាន​លុយ​មានអំណាច ហើយ​អ្នក​ដែល​ហ៊ាន​ចេញមុខ ចេញ​មាត់​ជាងគេ​គឺ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ជា​មេការ​ក្រុមហ៊ុន​មួយ​ល្បីឈ្មោះ ជា​យូរ​មកហើយ ក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់ គ្មាន​អាជ្ញាប័ណ្ណ គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ កើតឡើង​ដោយសារតែ ការឃុបឃិត ពី​ប្រធាន​គណៈបញ្ជាការ ឯកភាព​ខេត្តមណ្ឌលគិរី​ ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4577ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1861ដង ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន9891ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2485ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1835ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1733ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1540ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1864ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1784ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1808ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34800នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77133នាក់
ខែនេះ    224406នាក់
ឆ្នាំនេះ   2968710នាក់
សរុប   56567606នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:19