លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

ដោយៈ cck ក្រុងប៉ោយប៉ែត ថ្ងៃទី 20 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 02:24 នាទី ចំនួនអានៈ 1780

លោក ឈួន ហៃ ក្នុង​អំណាច​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ ប៉ោយប៉ែត ​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ចេញ​ប្រមូល​លុយ​គ្រប់ ច្រកល្ហក​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន មិនទាន់​ព្រឺរោម​ជើង​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម្បីតែ​បន្តិច​។ មកដល់ពេលនេះ​គេ​មិនដែល​ឃើញ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ចាត់វិធានការ ស៊ើបអង្កេត​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​គយ​នៅ​ច្រក​ប៉ោយប៉ែត​ម្តងណា​ឡើយ ទើប​មន្ត្រី​គយ​អស់ទាំងនោះ​ចេះតែ​មានឱកាស​ប្រព្រឹត្ត​ខុសឆ្គង​ម្តង​ហើយ ម្តងទៀត​។

លោក ឈួន ហៃ បាន​ចាត់តាំង​មន្ត្រី​ជំនិត​របស់គាត់​២​នាក់ ឲ្យ​ចេញ​ធ្វើ​សកម្មភាព​ប្រមូល​លុយ​តាម​គ្រប់​មធ្យោបាយ គឺមាន​លោក មុយ បញ្ញា​រិ​ទ្ធ ជា​មេ​គយ​ចល័ត​ឈរជើង​នៅ​ចំណុច​កូនដំរី និង​លោក លី ប៊ុន​សុង ជា​អនុប្រធាន​ការិយាល័យ​គ​យ​និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​មន្ត្រី​២​នាក់​នេះ មាន​ជំនាញ​ប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ តាម​ផែនការ​មិនដែល​ទើសចិត្ត​ម្តងណា​ឡើយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​យក​ខេត្តបន្ទាយមានជ័យ​ធ្វើជា​គោលដៅ​ដែល ត្រូវ​លុបបំបាត់​អំពើពុករលួយ​ជា​គំរូ​មុនគេ ប៉ុន្តែ​លោក ឈួន ហៃ មិនដែល​ព្រឺ​រោមជើង​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ម្តងណា​ឡើយ ក៏​ព្រោះតែ​មកដល់​ម៉ោង​នេះ លោក ឱម យ៉ិនទៀង មិនទាន់បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​គយ​ណា​ម្នាក់​យកទៅ​ផ្តន្ទាទោស ឲ្យ​ដូច​ការព្រមាន​នៅឡើយ​ទេ​។

សកម្មភាព​របស់លោក មុយ បញ្ញា​រិ​ទ្ធ បច្ចុប្បន្ននេះ​កំពុង​បង្ក​ព្យុះភ្លៀង​គ្រប់​ទីកន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត តាម​ច្រករបៀង សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក មុយ បញ្ញា​រិ​ទ្ធ នាំ​ឲ្យ​គាត់​អាច​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ឲ្យ​ឈ្មួញ​រាប់រយ​នាក់​ដែល​រកស៊ី​នាំចូល​ទំនិញ​មិន​ប្រក្រតី ក្នុងពេល​បច្ចុប្បន្ននេះ សុទ្ធតែ​មានការ​ត្រូវរ៉ូវ​និង​បង់លុយ​ប្រចាំខែ​ជូន​លោក មុយ បញ្ញា​រិ​ទ្ធ ទើប​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ​មិនត្រូវ​បាន​រំខាន​។ លោក មុយ បញ្ញា​រិ​ទ្ធ ក៏មាន​ជំនាញ​ប្រមូល​ឈ្មួញ​ធំៗ​រកស៊ី​នៅ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ចូលខ្លួន​ទៅ បង់លុយ​ជូន​លោក ឈួន ហៃ ជាប់​ជាប្រចាំ​ហើយ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះ​មានការ​បង់លុយ ក្រៅផ្លូវការ​ច្រើនសន្ធឹក​សន្ធាប់ គឺជា​អំពើពុករលួយ​ដែល​កើតមាន​ជា​លក្ខណៈ​ប្រព័ន្ធ​យូរយារ​មកហើយ។

ដោយឡែក​លោក លី ប៊ុន​សុង ដែលជា​អនុប្រធាន​ការិយាល័យ​គ​យ​ប្រចាំ​ច្រក​ប៉ោយប៉ែត ក៏​ជាម​នុស្ស​ជំនិត​បំផុត​របស់លោក ឈួន ហៃ ហើយក៏​ជាម​ន្ត្រី​គយ​ដែលមាន​រឿងអាស្រូវ​ច្រើនជាងគេ ដូចជា​ករណី​ប្រើ​អំពើហិង្សា​វាយ​ទាត់​ធាក់​លើ​កូនក្មេង និង​គំរាម​ប្រើ​អំពើហិង្សា​ទៅលើ​កម្មករ​អូស​រទេះដឹក​ទំនិញ​យ៉ាង​អសីលធម៌ ក៏​ជា​អ្នកប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ យ៉ាងសកម្ម​ផងដែរ​។ លោក  លី ប៊ុន​សុង ទទួលបន្ទុក​ការងារ​ត្រួតពិនិត្យ​និង​ទំនាក់ទំនង​ផលប្រយោជន៍​ជាមួយ​ក្រុម ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចេញចូល តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​កន្លងមក លោក លី ប៊ុន​សុង ធ្លាប់​ធ្វើជា​អ្នក​បង្ក្រាប​ទំនិញ​ផង និង​ជា​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ខ្លួនឯង​ផង គឺ​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​របស់គាត់​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ។

លោក លី ប៊ុន​សុង គឺជា​ជើង​ខ្លាំង​ក្នុងការ​ជ្រែ​ទំនិញ​មានតម្លៃ​ឆ្លងកាត់​ច្រក​អន្តរជាតិ ប៉ោយប៉ែត ក៏​ព្រោះតែ​លោក លី ប៊ុន​សុង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​នៅ​ស្រុកថៃ ដែល​តែងតែ​ពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក ក្នុងការ​ជ្រែ​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន ហើយ​ឈ្មួញ​ជាច្រើន​សុទ្ធតែ​បាន​ស្គាល់​សារជាតិ​របស់​ជំនាញ​គយ ដែល​ស្រេកឃ្លាន​តែ​អំពើពុករលួយ ហើយ​ពួកគេ​មិនដែល​ខ្វល់ខ្វាយ​ពី​ការខាតបង់​ចំណូល​ថវិកាជាតិ​នោះទេ​។ កាលពី​សម័យ​ដែល​លោក ជួប អេ​ន ធ្វើជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត ហើយ​លោក ឈួន ហៃ គឺជា​អនុប្រធាន ទាំង​លោក លី ប៊ុន​សុង និង​លោក មុយ បញ្ញា​រិ​ទ្ធ មិនសូវ​ផ្តល់​តម្លៃ​ឲ្យ​លោក ឈួន ហៃ ប៉ុន្មាន​ទេ ប៉ុន្តែ​ចាប់តាំងពី​លោក ឈួន ហៃ មាន​យីអ៊ុន​ឡើង​ធ្វើជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត គឺ​លោក មុយ បញ្ញា​រិ​ទ្ធ និង​លោក លី ប៊ុន​សុង បាន​បន្ទន់ឥរិយាបថ ក្លាយខ្លួនជា​មនុស្ស​ជំនិត​បំផុត​ក្នុង​ការប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ រាល់ថ្ងៃ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1709ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន1770ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន1816ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន590ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1838ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1716ដង ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន1838ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន1970ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន2205ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន2065ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35330នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77663នាក់
ខែនេះ    224936នាក់
ឆ្នាំនេះ   2969240នាក់
សរុប   56568136នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:44