ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 14 ខែ 06 ឆ្នាំ 2019 វេលាម៉ោង 04:05 នាទី ចំនួនអានៈ 1384

កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ០៨,៣៤នាទីព្រឹក នៅចំណុចមុខហាងលក់អាហារយីហោមីឡូទល់មុខវិទ្យាល័យអង្គរស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណី ជនសង្ស័យចំនួនពីរនាក់ មិនស្គាល់អត្តសញ្ញណ បានធ្វើសកម្មភាព លួចកាច់សោរកយកម៉ូតូ០១ គ្រឿងម៉ាកដ្រីមសង់ សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប ១AD-២៣៨០ លេខតួ+លេខម៉ាស៊ីន ៥៣៧១៦៨០ របស់ជនរងគ្រោះឈ្មោះ សូត្រ គឹមសុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ខណៈពេលដែលជនរងគ្រោះបានជិះយកម៉ូតូភិនភាគខាងលើទៅចតទុកនៅចំនុចកើតហេតុខាងលើ មិនបានចាក់សោរ អ្វីទាំងអស់រួចចូលទៅហូបអាហារ ក្នុងហាងនោះ។ ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះ ពីករណីខាងលើ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់តាំងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក និងកម្លាំងនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ចុះទៅពិនិត្យបរិវេណកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ។ យោងតាមទិន្នន័យ ពីកាម៉េរ៉ាសុវត្ថិភាពសមត្ថកិច្ចយើងរកបានយើងបានកំណត់ ភិនភាគមុខមាត់ជនសង្ស័យបាន រួមទាំងភិនភាគម៉ូតូដែលពួកគេជិះធ្វើសកម្មភាព ដែលមាន ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HM-4753 ។ នៅវេលាម៉ោង១៥:០០នាទីថ្ងៃដដែល សមត្ថកិច្ចយើង បានប្រទះឃើញ ភិនភាគជនសង្ស័យទាំងពីរខាងលើ រួមទាំងម៉ូតូដែលជិះធ្វើសកម្មភាព បំរុងកាច់សោរកយកម៉ូតូមួយគ្រឿងទៀត នៅចំនុចខាងក្រោយផ្សារដើមក្រឡាញ់ ភ្លាមៗនោះ សមត្ថកិច្ចយើងបានធ្វើការប្រដេញតាម ជនសង្ស័យពីក្រោយ ធ្វើអោយជនសង្ស័យភ័យ ហើយជិះគេចហើយទម្លាក់បក្ខពួកម្នាក់ នៅមុខសាលាញ៉ូយ៉កក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ហើយប្តូរអាវ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចយើង រួចគេចខ្លួនបាត់ ។ បន្ទាប់មក លោកអធិការនគរបាលក្រុងសៀមរាប ក៏បានស្នើរសុំគោលការណ៍ តាមរយះលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ទៅលោកស្នងការនៃស្នងការដ្ឋានគរបាលខេត្តសៀមរាប ដើម្បីសុំកិច្ចសហការណ៍ ពីបណ្តារអធិការដ្ឋានស្រុក ក្នុងខេត្តសៀមរាប ដើម្បីស្វែងរកឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើបន្ត លុះដល់វេលាម៉ោង១៧:៥៨នាទីល្ងាចថ្ងៃដដែល ដោយមានការសហការណ៍ល្អ ពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាគងដែលដឹកនាំដោយលោកវរសេនីយ៍ឯក មិន ចន្ថាអធិការនគរបាលស្រុកប្រាសាទបាគង ទើបសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់តាមផ្លូវជាតិលេខ៦Aតាមឡានឈ្នួលបំរុងចាកចេញពីខេត្តសៀមរាប នៅត្រង់ចំនុចក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង។ បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ក៏បានចុះទៅធ្វើការនាំជនសង្ស័យទាំង០២នាក់មានឈ្មោះ÷ -ជនសង្ស័យទី១ ឈ្មោះ គង់ សិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអង្កោល ឃុំសម្ភាស ស្រុកស្ទឹងត្រង់ ខេត្តកំពុងចាម មានទីលំនៅបច្ចប្បន្នមិនពិតប្រាកដ។ -ជនសង្ស័យទី២ ឈ្មោះ ជា រស្មី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទូកមាស ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាមមកធ្វើការសាក សួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ក្រោយពីការសាកសួរតាមនីតិវិធីជំនាញជន សង្ស័យទាំងពីរបានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូភិនភាគខាង លើរបស់ជនរងគ្រោះប្រាកដមែន ហើយយើងបាននាំជនសង្ស័យខាងលើចុះចង្អុលបង្ហាញនិងដកហូតម៉ូតូជិះធ្វើសកម្មភាពដែលប្លុងទុកចោលកន្លែងហាងផ្តិតរូបយីហោពេញចិត្តមុខផ្សារឡាក់គីម៉លនិងសំលៀកបំពាក់ដែលជនសង្ស័យប្តូរពេលរត់គេចពីសមត្ថកិច្ចផងដែរ។ លុះដល់ព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩ យើងបាននាំជនសង្ស័យ ចុះទៅបន្ទប់ជួលរបស់ពួកគេ ស្ថិតនៅភូមិ ស្លក្រាម សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងរកវត្ថុតាង ហើយធ្វើការឆែកឆេរ បន្ទាប់មកសមត្ថកិច្ចយើង បានរកឃើញម៉ូតូចំនួន០២គ្រឿងដែលលាក់ទុកនៅក្នុងបន្ទប់ជនសង្ស័យរួមមាន៖ -ម៉ូតូទី១/ម៉ាកឌ្រីមសង់១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ ១HA៣០៧៩(ផ្លាកលេខក្លែងក្លាយ) លេខតួ.លេខម៉ាស៊ីន៥៣៧១៦៨០(ម៉ូតូបាត់នៅចំនុចហាងមីឡូ) ។ -ម៉ូតូទី២/ម៉ាកឌ្រីមសង់១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខកណ្តាល១Y៥៥៤១ (ផ្លាកលេខក្លែងក្លាយ) លេខតួ.លេខម៉ាស៊ីន៥២១៣៦៣៧ (ម៉ូតូបាត់នៅកន្លែងហាត់ប្រាណ​នៅក្បែរ​រង្វង់​មូល​ព្រះរាជដំណាក់​) កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ​​២០១៩ វេលាម៉ោង​១៩:០០នាទី ។ រួមទាំងសោរកែច្នៃសំរាប់កាច់កសោរម៉ូតូមួយចំនួនផងដែរ។ពាក់ព័ន្ធនឹងម៉ូតូដែលរកឃើញ និងដកហូតបាននេះ យើងបានស្រាវជ្រាវរកឃើញពាក្យបណ្តឹង និងអត្តសញ្ញាណម្ចាស់ហើយផងដែរ ។ ជនសង្ស័យទាំងពីរ បានសារភាពទៀតថាពួកគេ ពិតជាបាន ធ្វើសកម្មភាពលួចកាច់សោរកយកម៉ូតូ នៅក្រុងសៀមរាប ជា ច្រើនលើករួចមកហើយដោយក្នុងនោះរួមមាន ៖ នៅកន្លែងហាត់ប្រាណ ក្បែរ​រង្វង់​មូល​ព្រះរាជដំណាក់ ចំនួន០២គ្រឿង នៅក្បែរ​អាហារ​ដ្ឋាន​យីហោ​ម៉ៃឡូ ចំនួន​០២គ្រឿង និងនៅក្នុងភូមិវត្តបូព៌ចំនួន០១គ្រឿង ។ក្នុងនោះយើងក៏បានរកឃើញ ពាក្យបណ្តឹង របស់ជនរងគ្រោះចំនួន០៥ករណីផងដែរ។ យោងតាមចម្លើយ សារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹង របស់ជនរងគ្រោះ ជនសង្ស័យ ត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1524ដង ព្រែកជីកហ្វូណន ត្រូវតែជីកឱ្យបាន   អាន5747ដង ជន​ជា​តិ​ថៃ​២នាក់​ប្រើ​​អាវុធ​បាញ់​ប្រ​ហា​ពេល​សមត្ថកិច្ចចុចាប់​គ្រឿង​ញៀន   អាន1544ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន3143ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2322ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1724ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន1867ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1467ដង របាំត្រុដិ (មានវីដេអូ)   អាន2556ដង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង   អាន2464ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      671នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7359នាក់
ខែនេះ    114437នាក់
ឆ្នាំនេះ   2572340នាក់
សរុប   51932266នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 05:55