ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​

ដោយៈ លាង ផាន់ណារ៉ា និង ជាង សុខា ភ្នំពេញ ថ្ងៃទី 03 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 07:05 នាទី ចំនួនអានៈ 1523

ការតវ៉ា​របស់​បាតុករ​នៅមុខ​សួន​កាណាឌីយ៉ា តាំងពីព្រឹក​ម្សិលមិញ រហូតមកដល់​ថ្ងៃត្រង់​ថ្ងៃ​សុក្រ ទី ៣ មករា​នេះ បាន​ឈានដល់​ការផ្ទុះ​ហិង្សា​សារ​ជាថ្មីទៀត ក្រោយពី​បាន​ផ្ទុះ​​​កាលពី​យប់​រំលង​អា​ធ្រា​ត្រ ដែល​បាន​បណ្តាល​ឲ្យ​រងរបួស​ទាំង​កម្លាំងចម្រុះ និង​កម្មករ​មួយចំនួន ក្នុងនោះ​ក៏មាន​ការឃាត់ខ្លួន​កម្ម​ករ ២ នាក់​ផងដែរ។

ការផ្ទុះ​ហិង្សា​ជាថ្មីនៅថ្ងៃទី ៣ មករា ដែល​ឈានដល់​ការបាញ់​គ្រាប់​ពិត លើ​ក្រុមបាតុករ ដែល​បាន​បន្ត​ការ​បិទ​ផ្លូវ​​មុខ​សួន​​ឧស្សាហកម្ម កាណា​ឌីយ៉ា លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ដោយ​សារ​កម្មករ​ជា​ច្រើន​រយ​នាក់​ បាន​ឈរ​តវ៉ា​មុខ​រោង​ចក្រ​រៀងៗ​ខ្លួន ទាម​ទារ​​ការ​ដំឡើង​ប្រាក់​ឈ្មួល​អប្បរមា​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​ខាងកម្លាំងសមត្ថកិច្ច ចោទថា ក្រុម​កម្មករ បាន​វាយ​កម្ទេច​ទ្រព្យ​សម្បត្តិ​រោង​ចក្រ ដុត​ម៉ូតូ និង​ឡាន ទើប​សមត្ថកិច្ច​បើក​ប្រតិបត្តិ​ការ​បំបែក។

ប្រតិបត្តិការបង្រ្កាប​នៅ​ម៉ោង​ជិត ថ្ងៃ​ត្រង់​នេះ លោក ជួន ណារិន ស្នង​ការ​រង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាម​ការ​ឲ្យ​ដឹង​ជា​បណ្តោះ​អាសន្ន ថា មាន​អ្នក​ស្លាប់ ចំនួន ៣ នាក់ និង​អ្នក​របួស​ចំនួន ២​នាក់។

បើ​តាម​សេចក្តី​រាយ​ការណ៍​ពី​កន្លែង​កើត​ហេតុ ផ្ទះ​ពលរដ្ឋ និង​មន្ទីរ​ពេទ្យ​មួយ​ត្រូវ​បាន​ក្រុម​បាតុករ​វាយ​កម្ទេច ដោយ​ខាង​បាតុករ អះ​អាង​ថា មន្ទីរ​ពេទ្យ​នេះ មិន​ព្រម​ព្យាបាល​អ្នក​របួស​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​បាញ់​ដោយ​កង​កម្លាំង​សមត្ថកិច្ច​ឡើយ។

ស្ថាន​ការណ៍​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​នៅ​ថ្ងៃ​ត្រង់​នេះ ដែល​ជា​តំបន់​សំបូរ​រោង​ចក្រ នៅ​តែ​មាន​កម្តៅ​នៅ​ឡើយ ខណៈ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​​នោះ នាំ​គ្នា​រត់​គេច​ចេញ​ពី​ផ្ទះ​រៀងៗ​ខ្លួន។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ភ្លាមៗ នៅ​ថ្ងៃ​ទី៣ មករា​នេះ ដោយ​ថ្កោល​ទោស ចំពោះ​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ បាញ់​បង្រ្កាប​មក​កម្មករ កម្មការិនី​ខ្មែរ និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​កំពុង​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។

គណបក្ស​នេះ​បាន​អំពាវនាវ សូម​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​អំពើ​ឃោរ​ឃៅ បង្រ្កាប​មក​កម្មករ កម្មការិនី​ខ្មែរ និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​តាម​ដាន និង​ឃ្លាំមើល។

ដោយឡែកនៅព្រឹកថ្ងៃសុក្រនេះ ក្រុមកម្មករ​​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​បាតុកម្ម​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៤ សាជាថ្មី​ម្តងទៀត។ ការបិទផ្លូវ​ជាតិ​លេខ​៤នេះ បាន​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​​។

កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាតុកម្ម រាប់រយ​នាក់ ត្រូវបាន​ដាក់ពង្រាយនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​៕ ប្រភពដើមពី ភ្នំពេញប៉ុស្តិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន2148ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1550ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1501ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2212ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1534ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន1537ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1412ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1525ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1716ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន1391ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5824នាក់
ម្សិលមិញ    5330នាក់
សប្ដាហ៍នេះ    65460នាក់
ខែនេះ    106496នាក់
ឆ្នាំនេះ   2564399នាក់
សរុប   51924325នាក់
ថ្ងៃទី 12 ខែ 05 ឆ្នាំ 2024 ម៉ោង 22:40