ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​ថៃ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 16 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 11:56 នាទី ចំនួនអានៈ 1600

ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ដែលមានសមាគមជាច្រើនបានចូលរួមនោះ នឹងត្រូវ ដឹកនាំអ្នកកាសែតចំនួន ១០០ នាក់ ទៅចូលរួមក្នុងកិច្ចប្រជុំ  មួយនៅប្រទេសថៃនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ ខាងមុខ នេះ ។

ទាក់ទងទៅនឹងកិច្ចប្រជុំនៅប្រទេសថៃ ដែលរៀបចំឡើង  ដោយសហព័ន្ធបណ្តាញផ្សព្វផ្សាយសាអ៊ាន ត្រូវបានលោក  សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សា  សារព័ត៌មានកម្ពុជា បានមាន ប្រសាសន៍កាលពីព្រឹកថ្ងៃទី១៦  ខែកក្កដាថា កិច្ចប្រជុំនេះមាន  សារសំខាន់ណាស់បន្ទាប់ពីយើងបានបង្កើតសហព័ន្ធ បណ្តាញផ្សព្វផ្សាយអាស៊ានអស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ។

លោក សុខ សុវណ្ណ បានមាន ប្រសាសន៍បន្តទៀតថាការប្រជុំ នៅលើកនេះ នឹងមានការចូលរួមពីសមាគមវិទ្យុនៅប្រទេសថៃ ដែលពួកគេនឹងធ្វើការផ្សាយបន្តផ្ទាល់ពីក្នុងកិច្ចប្រជុំនេះនៅទូទាំងប្រទេសថៃផងដែរ ។

លោក សុខ សុវណ្ណ ប្រធាន ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាបានរំលឹកឱ្យដឹងថា ការបង្កើតសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ាននេះកាលពីដំបូងគឺផ្តើម ចេញពីអ្នកកាសែតកម្ពុជា និង ថៃប៉ុណ្ណោះ ។

លោកបន្តថានៅពេលនោះទៀតសោត ប្រទេសកម្ពុជានិងប្រទេសថៃកំពុងមានជម្លោះក្តៅលើបញ្ហាព្រំដែន ដែលធ្វើឱ្យការបង្កើត សហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ាន បានផ្តោត យ៉ាងសំខាន់ទៅលើការកសាងសន្តិភាពរវាងប្រទេសទាំងពីរផងដែរ ។

លោក សុខ សុវណ្ណ បានបញ្ជាក់ថាសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានមកដល់ពេលនេះ មានប្រទេសមីយ៉ាន់ម៉ា(ភូមា) ចូលរួម មួយទៀត ។ ចំណែកប្រទេសឡាវក៏មានការចូលរួមដែរតែគ្រាន់ជាតំណាងធម្មតាប៉ុណ្ណោះ ។

សម្រាប់ប្រទេសវៀតណាមវិញ ត្រូវបានលោក សុខ សុវណ្ណ ប្រាប់ឱ្យដឹងថាសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានបានធ្វើលិខិតមួយ ច្បាប់ ដើម្បីឱ្យមានការចូលរួមហើយ តែមិនទាន់មានការឆ្លើយតបនៅឡើយទេ ។

លោកបានបញ្ជាក់ថា អ្នកកាសែតខ្មែរនឹងបង្ហាញបទពិសោធវិជ្ជាជីវៈរបស់ខ្លួន ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃនោះ គឺ នៅថ្ងៃទី ២១ និង២២ កក្កដា ឆ្នាំ២០១២ ។

ក្នុងនោះលោក សុខ សុវណ្ណ  បានឱ្យដឹងថាយើងបានអញ្ជើញ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ ។ ហើយ ប្រសិនបើលោករដ្ឋមន្ត្រីមិនបានអញ្ជើញទៅវិញ  ក៏ត្រូវតែមានមន្ត្រីតំណាងក្រសួងព័ត៌មានអញ្ជើញទៅចូលរួមដែរ ។

លោក កង ចាន់ចំរ៉ុង ប្រធានរដ្ឋបាលសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា  អ្នកដែលត្រូវ ចូលរួមក្នុងកិច្ចប្រជុំនោះរួមមានគ្រប់សមាគម អ្នកសារព័ត៌មាន ដែលស្ថិតក្នុងជួរគណៈកម្មការ UMA និងមាន វិទ្យុអាស៊ីអាគ្នេយ៍ វិទ្យុបាយ័ន  វិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា  កាសែតកោះសន្តិភាព កាសែត កម្ពុជាថ្មី កាសែតរស្មីកម្ពុជា  កាសែតនគរវត្ត អប្សរាណេត  ប៉ុស្តិ៍លេខ ១១ ទូរទស្សន៍ប៉ុស្តិ៍ លេខ ៩  កម្មវិធីបច្ចុប្បន្នភាព  ទូរទស្សន៍ហង្សមាស និងអ្នកសារព័ត៌មានមួយចំនួន រួមទាំងទីប្រឹក្សាជំនួយការ UMA សរុប ចំនួន ១០០នាក់ ។

លោក សុខ សុវណ្ណ ប្រធាន ក្រុមប្រឹក្សាសារព័ត៌មានបានអះ អាងថា ការប្រជុំលើកនេះពិត  ជាទទួលបាននូវលទ្ធផលល្អប្រ- សើរសម្រាប់អ្នកកាសែតដែល ស្ថិតនៅក្នុងសហព័ន្ធបណ្តាញ ផ្សព្វផ្សាយអាស៊ាន ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3006ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន1989ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1732ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន1604ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1704ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1514ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1661ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2144ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1388ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1592ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2292នាក់
ម្សិលមិញ    6306នាក់
សប្ដាហ៍នេះ    8612នាក់
ខែនេះ    192203នាក់
ឆ្នាំនេះ   2650106នាក់
សរុប   52010032នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2024 ម៉ោង 09:57