តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?

ដោយៈ ភ្នំពេញ ថ្ងៃទី 07 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 07:56 នាទី ចំនួនអានៈ 1419

យោងលិខិតឯកឧត្តម អង្គ វង្សវឌ្ឍនារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញ លិខិត បង្គាប់ មួយ ឲ្យកូនបំណុលយកប្រាក់ទៅ តម្កល់នៅ សាលាឧទ្ធរណ៍ ចំនួន២៤ម៉ឺន៥ពាន់ ដុល្លារ ដើម្បីទូទាត់យកប្លង់ផ្ទះមកវិញ ប៉ុនែ្ត ម្ចាស់បំណុល ឈ្មោះ គីង កញ្ញា នឹងបក្សពួក មិនបាន មក យក លុយសំណងទាមទារ តាមពាក្យបណឹ្តងនោះទេ។ ផ្ទុយទៅវិញ នៅថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១៣ កន្លងទៅ នេះស្រាប់តែគេឃើញមានក្រុមមន្រ្តី សមត្ថកិច្ច និង អាជ្ញាធរ ខណ្ឌដូន ពេញចំម្រុះ នាំគ្នាចុះមក អនុវត្តន៍សាលក្រម រឹប អូសយក ផ្ទះរបស់ ឈ្មោះ អ៊ុង ដាំតារាយកទៅលក់ឡៃឡុងទៅវិញយ៉ាងអយុតិ្តធម៌បំផុត។
ដោយទ្បែកករណីនេះត្រូវបានគេ សង្ស័យថាអាចមាន ការ ឃុបឃិតគ្នារវាង ម្ចាស់ បំណុលនិង មន្រ្តីតុលាការ និងមន្រី្តធំជាខ្នង បង្អែកផងក៏អាចថា បានពីព្រោះ ថាការអនុវត្តន៏សាលក្រមនេះធើ្វអី្វសុទ្ធតែកំបាំងមុខ។

លោក លូង សុខា មេធាវីកាពារក្តីឲ្យលោក អ៊ុង ដាំតារាបានចោទប្រកាន់ម្ចាស់ បំណុល ឈ្មោះ គីង កញ្ញា និង ឈ្មោះ សុខ រ៉ាថន និង ភរិយាថាបាន លួចលក់ ភូមិគ្រឹសប្លង់ដីទ្បូ ផ្ទះ ទំហំ៦៦៣ ម៉ែត្រ ការ៉េ ក្នុង តម្លៃ២លានដុល្លាអាមេរិក កាលពីខែកុម្ភះ ឆ្នាំ២០១៣ដែល មិនមែនជាកម្មសិទិ្ធរបស់ខ្លួនសោះដែល តាមច្បាប់ភូមិបាលជន ខែ្លងបន្លំឯកសារសាធារណៈ និង កម្មសិទិ្ធអ្នកដទៃគួត្រូវបានជាប់គុក។

ឯលោក យូ ស៊ីច័ន្ទតារដ្ឋ ដែលត្រូវជាប្អូនប្រុសលោក អ៊ុង ដាំតារាបាន បញ្ជាក់ថា ពួកគេពិតជាថើ្លមធំមែនហ៊ានកែ្លងបន្លំកម្មសិទិ្ធនិងបំពានចំពោះ ចំណារស ម្តេចនាយក រដ្ឋមន្រី្ត ហ៊ុនសែន ដែលចារឲ្យពិនិត្យរឿងនេះឡើងវិញ តែតុលាការ ហាក់មានចេតនា ឌឺមិនធ្វើតាម ទេបែរជាចេញសាល ក្រមស្ថាពរកំបាំង មុខបងើ្កតរឿងរ៉ាវ អយុត្តិធម៌ ឃុប ឃិតពុករលួយជ្រកក្រោមច្បាប់តុលាការយ៉ាងអគតិបំផុត។

តាមការអះអាងរបស់លោកយូស៊ីច័ន្ទតារដ្ឋ និងឯកសារថតចម្លងជាច្រើន ចេញពី ខុទ្ធកាល័យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះបានបង្ហាញថាលោក អ៊ុង ដាំតារា បានយកប្លង់ផ្ទះវីឡា ទៅ បញ្ចាំ ឲ្យស្រ្តីឈ្មោះ គីង កញ្ញា ចំនួន២០ម៉ឺន ដុល្លារ គិតជាការ ប្រាក់១ខែ៤០០០ដុល្លារ។ដោយសារមានបពា្ហមិនបានបង់ការប្រាក់តាមការកំណត់ស្រ្តី ឈ្មោះ គីង កញ្ញា ក៏បាន ប្តឹងមក សាលា ដំបូង រាជធានីភ្នំពេញ ហើយ តុលាការ និង សាលា ឧទ្ធរណ៍ ក៏បានសម្រេចឲ្យលោកអ៊ុង ដាំតារា យកប្រាក់ ទៅតម្កល់ដើម្បី លោះយក ប្លង់ ត្រទ្បប់មកវិញ។

យោងលិខិតអន្តរាគមន៏របស់ក្រសួងយុតិ្តធម៌ កាលពីខែឧសភា ឆ្នាំ២០១៣នេះដែល ចុះហត្ថលេខា និង ត្រាដោយ ឯឧត្តមអង្គវង្សវឌ្ឍានា រដ្ឋមន្រ្តី្រសួង យុត្តិធម៌បាន ផ្ញើ លិខិតជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបញ្ជាក់ថា ឈ្មោះគីង កញ្ញា មិនបាន មកទទួលយកប្រាក់តាមពាក្យបណ្តឹងនោះទេ ដែលគេនិយាយថាអាច យកប្លង់នោះ ទៅ ដោះដូរបញ្ចំលក់រួច ទៅហើយទើបគេរកឃើញ មានកិច្ចសន្យាលក់ទិញរវាង លោក សុខរ៉ាថន និងឈ្មោះម៉ែន សោភ័ណ ក្នុងតម្លៃ២លានដុល្លារ។

ដោយទ្បែកនៅពេលដែលដឹងថាលោកសុខ រ៉ាថន មិនមែនជាម្ចាស់ ស្រប ច្បាប់ នោះ ឈ្មោះម៉ែនសោភ័ណក៏បានដាក់ពាក្យបណ្តឹងបឹ្តងលោកសុខរ៉ាថននិងភរិយា ពីបទឆបោកនិង រំលោភសេចកី្តទុកចិត្ត។ លោកលូង សុខា បានអំពាវនាវដល់ ក្រសួងយុតិ្តធម៌ និងស្ថាប័ន កំពូលអង្គចៅក្រមគួរតែមានវិធានការចាត់ការពួកជនកំហួចមួយក្តាប់ដែលតែងតែយកច្បាប់លួចធើ្វអាជីវកម្មជ្រកក្រោមច្បាប់និងអំណាចតុលាការ ៕ប្រភពពី សសឃក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1385ដង សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1397ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1669ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន3707ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2385ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2275ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1483ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1680ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1418ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1462ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2166នាក់
ម្សិលមិញ    9504នាក់
សប្ដាហ៍នេះ    30454នាក់
ខែនេះ    2166នាក់
ឆ្នាំនេះ   3584826នាក់
សរុប   52944752នាក់
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 05:59