រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ

ដោយៈ កម្ពុជា ថ្ងៃទី 25 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:08 នាទី ចំនួនអានៈ 1585

រដ្ឋាភិបាល​កម្ពុជាកាល​ពី​ថ្ងៃ​ពុធ​នេះ បាន​បដិសេធ​លិខិត​របស់​លោក​សម រង្ស៊ី​ ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ស្នើ​សុំចូល​កម្ពុ​ជាវីញ​ ក្នុង​ គោល​បំ​ណង​ គោរព​ព្រះបរម​សព​សម្តេច​ឪន​រោត្តម​សីហនុ ដែល​ទ្រង់​បាន​ បាន​សោយ​ទី​វង្គត​កាល​ពីថ្ងៃទី​១៥ ខែតុលា​ ក្នុង​ព្រះជន្ម ​៩០ព្រះវស្សា​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​នៅទី​ ក្រុង​ប៉េ​កាំង​ប្រទេសចិន។​

លោក​សម រង្ស៊ី​បានសរសេរ​លិខិតមួយ​កាល​ពីថ្ងៃ​ចន្ទទៅ​ជូន​លោក​ជា ស៊ីម​ ប្រ​ធាន​ព្រឹទ្ឋ​សភា ​លោក ហេង​ សំរិន​ប្រ​ធាន​រដ្ឋ​សភា ​និង លោក​នាយ​ករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ដើម្បី​ជួយ​អន្ត​រាគម​ឲ្យ​លោក​ បាន​គោ​រព​ព្រះ​បរ​មសព​ សម្តេច​ឪ ​នៅ​ក្នុង​ ព្រះ​បរម​រាជ​វាំង។​ នៅក្នុង​លិខិត​ដែល​វីអូអេ​បាន​ទទួល​ និង​ចុះហត្ថ​លេខា​ដោយ​លោក​សម​ រង្ស៊ី​ ពី​ប្រ​ទេស​បា​រាំង​បាន​បញ្ជាក់​ថា​លោក​មាន​សេច​ក្តី​រន្ឋត់​ និង​ក្រៀម​ក្រំ​យ៉ាង​ ក្រៃ​លែង​ ដោយ​សារ​សម្តេច​ឪ​បាន​សោយ​ទី​វង្គត។​​លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​មហាម​រណ​ទុក្ខ​នេះ លោក​សូម​ឲ្យ​មេ​ដឹក​នាំ​ ទាំង​បី​ជួយ​អន្តរា​គម​ដោយ​ទឹក​ចិត្ត​អនុ​គ្រោះ​ដើម្បី ​ឲ្យ​លោក​បាន​ចូល ​គោ​រព​ព្រះ បរម​សព និង​បាន​ឃើញ​ព្រះ​ភ័ក្រ្ត​ចុង​ក្រោយ​សម្តេច​ឪ​ដោយ​សារ​ ព្រះ​អង្គ​ មាន​គុណដ៏​ ធំ​ធេង​ចំ​ពោះ​លោក​និង​ក្រុម​គ្រួសារ។​

លោកសម រង្ស៊ី​ មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូ​អេ​តាម​ ទូរ​ស័ព្ទ​ពី​ប្រទេស​ កាណា​ដាមក​ថា​ទោះ​បី​ជា​រដ្ឋា​ភិ​បាល​មិន​បាន​ឆ្លើយ​តប​ ក៏​ដោយ​ក៏​នៅ​ក្នុង​ថ្ងៃ​ណា​មួយ​នា​ពេល​អនា​គត​លោក​នឹង​មក​កាន់​កម្ពុជា​ដើម្បី​គោ​រព​ព្រះ​បរម​សព​សម្តេច​ឪ​ នរោត្តម​សី​ហនុ​ខណៈ​ពេល​ដែល​ព្រះ​បរម​សពតម្កល់​ក្នុង​ព្រះ​បរម​រាជ​វាំង។​ ក៏​ប៉ុន្តែលោក​សម​ រង្ស៊ី ​មិន​បាន​បញ្ជាក់​ថា​ លោក​នឹង​មក​ក្នុង​ពេល​ណា​ទេ​ដោយ​លោក​គ្រាន់​តែអះ​អាង​ថា​នឹង​មក​ក្នុង​ពេល​ឆាប់​ៗ។​«ពេល​ណា​ព្រះ​បរម​សព​នៅតម្កល់​ក្នុង​ព្រះ​បរមរាជ​វាំង​នៅ​រាជ​ធានី​ ភ្នំពេញ។​ ដូច្នេះ​ខ្ញុំ​មាន​ឱកាស​ក្នុង​ចន្លោះ​ពេល​ហ្នឹង​ទៅ​ថ្វាយ​បង្គុំ​ដាច់​ខាត​ ទៅ​គោ​រព​ព្រះ​វិញ្ញាណ​ខន្ឋ​របស់​ព្រះ​អង្គ​ដាច់​ខាត»។​

លោក​ខៀវ​ កញារិទ្ឋ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​និយាយ​ថា​រដ្ឋាភិ​បាល​មិន​បាន​ហាម​ ឃាត់​លោក​សម​រង្ស៊ី​ចូល​មក​ប្រ​ទេស​កម្ពុជា​ទេ។​ ក៏​ប៉ុន្តែ​ករណី​របស់​លោក​សម​ រង្ស៊ី​ជាកិច្ច​ការ​របស់​តុលាការ។​ «គ្រាន់​តែបញ្ជាក់​ថា​ រដ្ឋាភិ​បាល​អត់​ដែល​ហាម​ឃាត់​លោក​សម​ រង្ស៊ី​អត់​ឲ្យចូល​ស្រុក​ទេ។​ នេះ​គឺ​ជា​រឿង​តុលាការ​ចាំមើល​គាត់​ជជែក​ជា​មួយ​តុ​លាការ»។​លោក​សម រង្ស៊ី​ត្រូវ​បាន​តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​និង​តុ​លាការ​ខេត្ត​ស្វាយ​រៀង​កាត់​ទោស​កំ​បាំង​មុខ​ឲ្យ​ជាប់​ពន្ឋ​នា​គារ​រយៈ​ពេល​១០​ឆ្នាំ​ពី​បទ​ដក​តម្លុយ​ បង្គោល​ព្រំ​ដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយ​រៀង​និង​ញុះ​ញង់​ឲ្យ ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ ព្រម​ទាំង​ក្លែង​ឯក​សារ​សារ​ធារណៈ។​

លោក​សម រង្ស៊ី​បាន​សរសេរ​លិខិត​ពី​រដាច់​ដោយ​ឡែក​ៗ​ពីគ្នាទៅកាន់​មេដឹក​នាំគណ​បក្ស​ប្រ​ជា​ជ​ន​ទាំង​បី​និង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទៅ​កាន់​លោក​នាយ​កល​ រដ្ឋ​មន្ត្រីហ៊ុន​ សែន​ដើម្បី​សម្ដែង​ការ​គាំ​ទ្រ​ចំ​ពោះ​សេច​ក្តី​សម្រេច​របស់​រដ្ឋាភិ​បាល​កាល​ ពី​ថ្ងៃអង្គារ​ដោយ​បាន​កំ​ណត់​យក​ថ្ងៃទី​ ២៣​ខែតុលា​ជា​ទិ​វា​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក្រុង​ប៉ា​រីស​ និង​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជ​ការនៅ​ទូទាំង​ប្រទេស​បានឈប់​សម្រាក​មួយ ថ្ងៃ។​លិខិត​ទាំង​ពីរនេះ​ត្រូវ​បាន​រដ្ឋាភិ​បាល​បាន​បដិសេដ​មិន​ទទួល​យក។​ នេះបើតាម​ការបញ្ជាក់​របស់​លោក​អេង ឆៃអ៊ាង​ អ្នកតំណាង​ព្រឹទ្ឋសភាម​កពី​គណបក្ស​សម រង្ស៊ី។​ លោក​អេង ឆៃអ៊ាង​បាន​បញ្ជាក់ថា​ លោកមានការសោក​ស្តាយចំពោះការ​បដិសេធ​នេះ។ ​លោកបាន​អះអាង​ថា នេះ​ជារឿងចំ​ឡែកមិន​ដឹង​រដ្ឋបាល​របស់​រដ្ឋាភិ​បាល​មាន​គោល​បំ​ណង​យ៉ាង​ណា ​ចំពោះ​លោក​សម រង្ស៊ី។​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំពីធីលំ​រឹកខួប​លើក​ទី​២១​ឆ្នាំ​នៃ សន្ឋិសញ្ញា​សន្តិភាព​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នៅ​ទីស្នាក់​ការគណ បក្ស​សម​ រង្ស៊ីដោយ​បាន​កោត​សរសើរ​ស្នា​ព្រះហត្ថ​របស់​សម្តេច​ឪន​រោត្តម​សី​ហនុ​ថា ​បើ​គ្មាន​សម្តេច​ឪ​ទេ​ក៏​គ្មាន​សន្ឋិ​សញ្ញាកិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ ដែរ៕ ដោយ វិទ្យុក្រៅប្រទេស

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1502ដង លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1527ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1671ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន1708ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1517ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1756ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1575ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន2103ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន2040ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1613ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2763នាក់
ម្សិលមិញ    9504នាក់
សប្ដាហ៍នេះ    31051នាក់
ខែនេះ    2763នាក់
ឆ្នាំនេះ   3585423នាក់
សរុប   52945349នាក់
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:41