លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ឲ្យដឹងកាលពីព្រលប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ថា លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែតុលា បានចុះហត្ថលេខាសម្រេចផ្លាស់លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តព្រះវិហារ មកនៅនាយកដ្ឋានបុគ្គលិក រង់ចាំទទួលភារកិច្ចថ្មី។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបន្តថា ចំណែកលោក ស៊ី គីរីស្នងការរងខេត្តពោធិ៍សាត់ ត្រូវបានផ្លាស់ឲ្យទៅកាន់តំណែងជាស្នងការនគរបាលខេត្តព្រះវិហារ ជំនួសលោកម៉ៅ ពៅ ។
ប៉ុន្ដែការផ្លាស់ប្ដូរ ខាងលើនេះ ត្រូវបាន ប្រភពព័ត៌មានផ្សេងទៀត សំដៅទៅនឹង ហេតុការណ៍ផ្ទុះអាវុធ ដែលបង្កឡើង ដោយ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ នៅក្នុង សណ្ឋាគារមួយក្នុងក្រុងសៀមរាប ខេត្ដសៀមរាប ខណៈដែល ស្នងការនគរបាលរូបនេះ បានចេញមកអះអាងថា ការផ្ទុះអាវុធ ទាំងយប់នោះ គឺដើម្បីការពារខ្លួន ខណៈដែល មានមនុស្សមួយចំនួន ដែលមានមុខងារ ជាឧកញ៉ា និងមន្ដ្រីនគរបាល ជាន់ខ្ពស់ដែរនោះ មកគំរាម កំហែង និងធាក់ទ្វារ បន្ទប់របស់លោក។
សូមរំលឹកផងដែរថា លោក ម៉ៅ-ពៅ ស្នងការខេត្តព្រះវិហារបានប្រើកាំភ្លើងបាញ់បោះ នៅម៉ោង១១យប់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ ជាច្រើនគ្រាប់នៅក្នុង សណ្ឋាគារម៉ែនប៉ូរ៉ា ដែលស្ថិតក្នុងសង្កត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដោយគ្មានមូលហេតុត្រឹមត្រូវ ហើយការផ្ទុះអាវុធនេះគឺហាក់ដូចជាផ្គើននិងប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន-សែន ដែលទើបប្រមានថ្មីៗថា អោយសមត្ថកិច្ចបង្ក្រាបពួកក្រុមបាញ់បោះតាមទីសាធារណនិងតំបន់ភ្លៀវទេសចរណ៍ជាតិអន្តរជាតិទោះជាកូនអ្នកធំ ឬអ្នកធំក៏ដោយ៕
ថ្ងៃនេះ | 3275 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 31563 | នាក់ |
ខែនេះ | 3275 | នាក់ |
ឆ្នាំនេះ | 3585935 | នាក់ |
សរុប | 52945861 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 07:19 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net