អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមករាឆ្នាំ២០២២ នៅក្លឹបកីឡាវាយសីខេត្តសៀមរាប SBC។

ដោយៈ Siem Reap Siem Reap ថ្ងៃទី 30 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 2142

ក្លឹបសៀមរាបម្ចាស់ផ្ទះ ទទួលបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ប្រកួតវាយសីពានរង្វាន់ ៧មករា !

ក្លឹបវាយសី SBC ខេត្តសៀមរាប បានបើកសម្ពោធជាផ្លូវការហើយ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្របពេលគ្នា ជាមួយនឹងការប្រកាសលទ្ធផល នៃការប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ៧មករា លើកទី២១។ នៅក្នុងព្រឹត្តិការណ៍នេះដែរ សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ក៏ត្រូវបានប្រកាសជាផ្លូវការ ទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃមាជិកសហព័ន្ធកីឡាវាយសីកម្ពុជា ផងដែរ។  ឯកឧត្តម លី កុសល ប្រធានសហព័ន្ធវាយសីកម្ពុជា និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានវត្តមានជាគណៈអធិបតី នៅក្នុងពិធីនេះ និងមានការចូលរួមផងដែរ នៃប្រតិភូ និងក្រុមកីឡាករ កីឡាការិនី នៃបណ្តាសម្ព័ន្ធ និងក្លឹបកីឡាវាយសី មកពីរាជធានី ខេត្ត ក្រុង ជាច្រើនក្រុម។ 

ឆ្លងកាត់រយៈ២ថ្ងៃនៃការប្រកួត របាយការណ៍បច្ចេកទេស ដែលចេញបង្ហាញដោយសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា ក្នុងការប្រកួតនេះ មានសម្ព័ន្វកីឡាវាយសីមកពីបណ្តាខេត្តចំនួន៤ និងក្លឹបកីឡាវាយសីចំនួន១៤ផ្សេងទៀត មកពីបណ្តាក្រសួង-អង្គភាព ខេត្ត-ក្រុងទូទាំងប្រទេស សរុបចំនួន ១៦៨នាក់។ ការប្រកួតរួមមាន៧វិញ្ញាសារ ចាប់គូតាមលំដាប់អាយុ  រួមមានគូពិសេសបុរសចាប់ពីអាយុ៣៥ឆ្នាំ ដល់លើសអាយុ៥០ឆ្នាំ គូបុរសពិសេស១៩ឆ្នាំ និងក្រោមអាយុ១៨ឆ្នាំ គូយុវជនក្រោម១៦ឆ្នាំ និងគូចុងក្រោយ គឺគូចម្រុះ បុរស-នារី មិនគិតអាយុ ។
មេដាយសម្រាប់ការប្រកួតនេះ រួមមានមេដាយមាសចំនួន១៤ មេដាយប្រាក់ចំនួន១៤ និងមេដាយសំរឹទ្ធ មានចំនួន២៨ ដោយសារតែមានចំណាត់ថ្នាក់លេខ៣ស្ទួន។ ជាការកត់សម្គាល់ ក្លឹបកីឡាវាយសី SBC ខេត្តសៀមរាប ដែលជាម្ចាស់ផ្ទះ ដណ្តើមបានមេដាយមាសចំនួន៨ លើ១៤  មេដាយប្រាក់ចំនួន៤ លើ១៤  និងមេដាយសំរិទ្ធចំនួន១៤ លើ២៨។

ឯកឧត្តម ឧត្តមសេនីយឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញនូវក្តីមោទភាពក្រៃលែង ចំពោះជំហាននៃការរីកចំរើនវិស៏យវាយសីកម្ពុជា។ ការបើកសម្ពោធក្លឹបកីឡាវាយសី SBC ដែលបានរចនាបំពាក់ឧបករណ័បច្ចេកទេសក្នុងកម្រឹតស្តង់ដារអន្តរជាតិ គឺជាការបោះជំហានថ្មីមួយទៀតរបស់ខេត្តសៀមរាប។ ក៏ជាមោទនភាពបន្ថែមទៀត សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប បានចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាវាយសីកម្ពុជាផងដែរ។ សម្រាប់ក្តីរំភើបកក់ក្តៅលើសពីនេះ គឺវត្តមាននៃបណ្តាក្លឹប និងសម្ព័ន្ធកីឡាវាយសី នៃបណ្តាខេត្ត-ក្រុងជាច្រើនដែលត្រូវបានទទួលស្គាល់ជាសមាជិកសហព័ន្ធកីឡាវាយសីកម្ពុជាហើយនោះ បានចាត់ប្រតិភូ ដឹកនាំកីឡាករ កីឡាការិនីឆ្នើមៗ ធ្វើដំណើរមកកាន់ទីក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តដ៏ល្បីល្បាញ ដើម្បីមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

អភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានវាយតម្លៃខ្ពស់ចំពោះសាវតានៃការបង្កើតឡើងនៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ ៧មករា ថាគឺជាការរក្សាស្មារតីនៃការដឹងគុណមិនអាចកាត់ថ្លៃបាន ចំពោះប្រវត្តិសាស្រ្តនៃការរស់នៅឡើងវិញនៃប្រជាជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាស្រ្ត និងជាព្រឹត្តិការណ៍ ដែលបាននាំមកនូវមិត្តភាព សាមគ្គីភាព និងសុខភាពផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា ឆ្នាំ២០០១ គឺជាឆ្នាំដំបូងនៃការបង្កើតឡើងនៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ ៧មករា ដោយជ្រើសរើសយកខេត្តកណ្តាលជាខេត្តទី១ នៃព្រឹត្តិការណ៍នេះ។ សហព័ន្ធកីឡាវាយសីកម្ពុជា ដែលជាអ្នកផ្តើមបង្កើតព្រឹត្តិការណ៍នេះ បានកំណត់ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ បន្តវេន។ ឆ្នាំទី២១ ត្រូវនឹងឆ្នាំ២០២២ ខេត្តសៀមរាបមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ព្រឹត្តិការណ៍ប្តូរវេនលើកទី២២ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ ៧មករា នឹងត្រូវធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  កីឡា 

ព័ត៌មានដែលមានទំទាក់ទំទង

មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1255ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1630ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1558ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1675ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1418ដង តើអៀរគឹមស្រេង ជានរណា?   អាន1527ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន1817ដង HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន1762ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2245ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន1789ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4105នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    21143នាក់
ខែនេះ    128221នាក់
ឆ្នាំនេះ   2586124នាក់
សរុប   51946050នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 15:05