គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2024 វេលាម៉ោង 04:25 នាទី ចំនួនអានៈ 932

ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត់ដាច់ខាតមិនអោយគ្រួសារគាត់ ធ្វើរបង​ក្រោយផ្ទះ ហើយថែមទាំង​គម្រាមថា បើនៅតែធ្វើបន្តទៀតអាជ្ញាធរនឹងចាប់យកសំភារៈជាងទាំងអស់ ហើយប្រើគ្រឿងចក្រវាយរបងចោល។

អង្គុយនៅក្រោមផ្ទះដ៏តូចចង្អៀតមួយ មានលោកយាយលោកតា ក្មេងចាស់ប្រុស​ស្រីប្រហែលជាង​១០នាក់ និងម្នាក់ទៀតឈ្មោះ ម៉ាន យ៉ា ភេទស្រី អាយុ ៣៨ឆ្នាំ ដែលជាម្ចាស់ផ្ទះបាន​ប្រាប់អ្នកសារព័ត៌មានយើងថា ដីដែលគាត់រស់នៅនេះ គឺតពីជីដូចជីតាច្រើនតំណមកហើយ។ កាលពី២ឆ្នាំមុនខាងសាលាស្រុកពួក និងកងរាជអាវុហត្ថស្រុក បានចុះមកបោះបង្គោលឡាក់កំណត់ដីមាត់ត្រពាំងក្រោយផ្ទះគាត់ ហើយក៏បានពន្យល់ប្រាប់គាត់ថា មិនអាច​ធ្វើ​របង​រំលោភ​បំពានចូលដីត្រពាំងបានទេ។ ម៉ាន យ៉ា បានបន្តទៀតថា ឥឡូវនេះគាត់បានធ្វើរបងឥដ្ឋបិតកុំអោយភ្លៀងហូរដាច់ដីផ្ទះគាត់ចូលទៅក្នុងស្រះទឹ ឬ(ត្រពាំងស្វាយ) តែមិនបានរំលោភ​ចូលដីត្រពាំងទេ ថែមទាំងដកថយពីដីព្រំត្រពាំងមួយម៉ែត្រទៀតផង​ ចុះហេតុអីបានជាអាជ្ញាធរមក​រករឿងហាមឃាត់កាត់បែបនេះទៅវិញ? ម៉ាន យ៉ា បានបន្តទៀតថា អាជ្ញាធរដែលចុះមក​នោះ​មាន ខាងភូមិម្នាក់ ខាងប៉ូសីសប៉ុស្តិ៍បីនាក់ និងខាងឃុំម្នាក់។ ម៉ាន យ៉ាថា ព្រឹកថ្ងៃដដែលនោះ ខាងប៉ុស្តិ៍រើល បានហៅជាងសំណង់បីនាក់ទៅប៉ុស្តិ៍ ហើយប្រាប់ថា កុំមកធ្វើរបងផ្ទះអោយ​គាត់ទៀត បន្ទាប់​មកក៏អោយក្រុមជាងទាំងនោះត្រឡប់មកវិញ។ ម៉ាន យ៉ា បន្ថែមទៀតថា របងផ្ទះអ្នកផ្សេងនៅជាប់មាត់ត្រពាំងដូចគ្នាគេធ្វើបានដោយ​រលូនមិនមានអាជ្ញាធរណាគេចុះមកហាមឃាត់ទេ ហើយពេលគាត់សួរទៅអាជ្ញាធរដែលចុះទៅហាមគាត់នោះថា ហេតុអ្វីគេធ្វើបាន ឯគាត់ធ្វើមិនបាន អាជ្ញាធរឆ្លើយថា កាលគេធ្វើពួកគាត់អត់បានដឹង អត់បានឃើញ​ បានជា​មិនបានចុះហាមឃាត់។

អង្គភាពសារព័ត៌មានយើងមិនអាចសុំការពន្យល់ពីលោក ភួង មករា មេឃុំរើលបានទេ ព្រោះ​នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ទូរសព្ទចូល លោកមេឃុំប្រាប់ថា គាត់មិននិយាយតាមទូរសព្ទទេ បើចង់ដឹងរឿងសុំអោយអ្នកសារព័ត៌មាន​ទៅជួបគាត់នៅឯសាលាឃុំទៅ បន្ទាប់មក​លោកមេឃុំបិតទូរសព្ទ​បាត់ស្ងាត់ឈឹង។

ម៉ាន យ៉ា និង ក្រុមគ្រួសារ បានលើកម្រាមដៃ១០ស្នើសុំទៅលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក និងអាជ្ញាធរមាន​សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយគាត់អោយបានធ្វើរបងខាងក្រោយ​ផ្ទះ​នេះផង ព្រោះថា ពេលរដូវភ្លៀងម្តងៗ ដីដាច់តាំងតែពីមាត់ផ្នល់មុខផ្ទះ​រហូតដល់ក្រោមផ្ទះហូរចូលទៅ​ក្នុងស្រះទឹកស្ទើតែរលំផ្ទះម្តងៗទៅហើយ។

នៅក្នុងសាច់រឿងនេះ អ្នកវិភាគតាមតុកាហ្វេបានវិភាគថា ប្រហែលជា ម៉ាន យ៉ា ម្ចាស់ផ្ទះនេះពេលធ្វើរបងមិនបានសែនអោយ​អាអ្នកតាម្ចាស់ស្រុក ទើបបានជាវាកាច់ដូច្នេះ។ សំណួរចោទសួរថា ចុះហេតុអ្វីបានជារបងផ្ទះអ្នកផ្សេងនៅជាប់គ្នាគេធ្វើបានដោយរលួនគ្មានឃើញអាជ្ញាធរ​ណាចេញមុខមកហាមឃាត់ ចុះវា​អភ័ព្វអ្វីតែ ម៉ាន យ៉ា ធ្វើរបងមិនបាន?

ពលរដ្ឋនៅក្នុងភូមិត្រពាំងស្វាយខាងលើ ខ្សឹបខ្សៀវគ្នាថា ចាំមើលលោក ស៊ីន ចាន់ថុល អភិ​បាល​ស្រុកពួកដោះស្រាយជូនពលរដ្ឋយ៉ាងណាចំពោះរឿងនេះ។ ពលរដ្ឋសង្ឃឹមថា លោកអភិបាល​ស្រុកមិនដើរតាមគន្លងលោកមេឃុំរើលនេះទៅចុះ ព្រោះមេឃុំនេះជូនខ្វះ ជូនថ្លង់ ជូនគ ជូនជា ជូនមើលឃើញ ជូនមើលមិនឃើញ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1748ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1674ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1523ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1710ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1684ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1531ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1758ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1589ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន1654ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2232ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31677នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74010នាក់
ខែនេះ    221283នាក់
ឆ្នាំនេះ   2965587នាក់
សរុប   56564483នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:21