ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ហើយខិតខំលាក់បាំងកូនចៅទៀត ?

ដោយៈ Siem Reap Siem Reap ថ្ងៃទី 10 ខែ 03 ឆ្នាំ 2023 វេលាម៉ោង 02:21 នាទី ចំនួនអានៈ 9891

លោកនួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បើតាមសេចក្ដីរាយការពីខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០២១.ឆ្នាំ២០២២ កន្លងទៅនេះ និងបានទទួលផលចំណេញប្រាក់ខ្ទង់១០០០លានរៀលពីរដ្ឋ លើការចំណាយថវិកាជាតិ សម្រាប់អនុវត្តន៏ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែង ប៉ុន្តែលុយដែលចំណេញទាំងនោះ ត្រូវបានប្រធានមន្ទីររូបយកមកស៊ីចាយម្នាក់ឯង និងចែកមន្ត្រីជំនិតនៅការិយាល័យរដ្ឋបាលដែលខំរៀបឯកសារបានចំនួនតិចតួចបំផុត។ ហើយប្រាក់ចំណេញទាំងអស់នោះលោកប្រធានខិតខំលាក់កំបាំងមិនហ៊ានអោយមន្ត្រីថ្នាក់ក្រោមដឹងច្រើនគ្នាទេ។

តាមប្រភពបានបន្តថា នៅឆ្នាំ២០២២ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានទទួលថវិកាចំនួន ៧៩២ ២០០ ០០០រៀល(ប្រាំពីររយ កៅសិបពីរលានរៀលគត) សម្រាប់អនុវត្តន៏ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែងដែលមានឈ្មោះដូចខាងលើ។

ហើយឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានទទួលថវិកាចំនួន តម្លៃ៦៦៦ ៩០០ ០០០ (ប្រាំមួយរយ ហុបសិបប្រាំមួយលានរៀលគត់) សម្រាប់ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែងខាងលើនេះដដែល។ ក្រៅពីនោះមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ក៏បានចំណាយថវិកាជាតិ លើការងារជុសជុលប្រព័ន្ធធារាសាស្រ្ត និងអាគារមន្ទីរខ្លួន ក្នុងមួយឆ្នាំៗត្រូវបានគេដឹងថា ខ្ទងជាង៣០០លានរៀលបន្ថែម ដោយមិនបូកបញ្ចូលលើការចំណាយប្រេងឥន្ទនះ និងជុសជុសសម្ភារះផង។

 

ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែង ដែលក្រសួងធនធានផ្ដល់មកមន្ទីរថែទាំ រួមមានដូចខាង៖

ទី១៖ ប្រព័ន្ធធារាសាស្រ្តគោកធ្នង់ ឃុំចារឈូក ស្រុកអង្គរជុំ

ទី២៖ប្រព័ន្ធធារាសាស្រ្តតាសោម ឃុំតាសោម ស្រុកអង្គរជុំ

ទី៣៖ ប្រព័ន្ធធារាសាស្រ្តថ្នល់បុស្សគរ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង

ទី៤៖ ប្រព័ន្ធធារាសាស្រ្តតិល ឃុំពួក ស្រុកពួក

ទី៥៖ ប្រព័ន្ធធារាសាស្រ្តកណ្ដោល ឃុំពង្រលើ ស្រុកជីក្រែង

ទី៦៖ ប្រព័ន្ធធារាសាស្រ្តក្សាក ឃុំខ្វាវ ស្រុកជីក្រែង

ទី៧៖ ប្រព័ន្ធធារាសាស្រ្តដូនកាយថ្មី ឃុំស្នួល ស្រុកក្រឡាញ់

ប្រភពបានបញ្ចាក់ថា ការចំណាយថវិកានៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប សម្រាប់ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្ត និងជុសជុលអាគារមន្ទីរ​ ក្នុងមួយឆ្នាំៗ គឺ អស់ប្រាក់សរុបខ្ទង់១០០០លានរៀល ថវិកាខ្ទង់ចំណាយរបស់មន្ទីរផ្ទាល់ និងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ចំពោះថវិកាខ្ទង់ចំណាយរបស់មក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់មកមន្ទីរតាមរយះការចចារថ្លៃ ប៉ុន្តែខ្ទង់ថវិកាមួយផ្នែកធំលោកប្រធានមន្ទីរ នួន គ្រឹះស្នា បានក្ដោមយកស៊ីចាយតែម្នាក់ឯង ដោយគាត់បានចំណាយតិចតួចសម្រាប់អោយអ្នកបើកគ្រឿងចក្រជីកស្ដា និងទិញដែកស៊ីម៉ងត៏ជុសជុល។ ក្រៅពីនោះលោកប្រធានមន្ទីរគាត់យកសឹងទាំងអស់យ៉ាងច្រើនចែកមន្ត្រីជំនិតនៅការិយាល័យរដ្ឋបាលតិចតួច ឯកូនចៅថ្នាក់ក្រោមដ៏ទៃទៀត ទទេស្អាតតែម្ដង។

ចំណែកថវិកាខ្ទង់ចំណាយផ្ទាល់របស់មន្ទីរ ធ្វើលទ្ធកម្ម ដេញថ្លៃ និងពិគ្រោះថ្លៃ ដោយក្រុមលទ្ធកម្មដែលមានលោក នួន គ្រឹះស្នា ប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្ម គឺការធ្វើឡើងបែបចង់ម៉ុង ដោយអ្នកដេញថ្លៃគេរៀបចំបក្ឋពួក ចុងក្រោយការងារទាំងអស់លោកប្រធានមន្ទីរ នួន គ្រឹះស្នា ជាអ្នកចាត់ចែងទាំងដដែលជាដដែល លទ្ធកម្មគេរៀបឡើងដើម្បីបង្រ្គប់និតិវិធីតែប៉ុណ្ណោះ ធាតុពិតរឿងកុហក់ ដើម្បីពុករលួយ។

ប្រភពព័ត៌មានពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប បានបង្ហើបថា លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះពិតត្រូវប៉ាន់ខ្លាំងចំពោះការកិបកេងថវិកាចំណាយរបស់មន្ទីរធនធានទឹកដែលជាហេតុធ្វើឲ្យរូបគាត់ក្លាយជាអ្នកមានធំនៅខេត្តនេះ។

ជុំវិញបញ្ហាខាងលើនេះមន្រ្តីមួយចំនួនបម្រើការងារនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានសម្តែងការជឿជាក់លើឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាក់ព័ន្ធ ពិសេសឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គប្បីសហការគ្នាស៊ើបអង្កេតពិនិត្យ និងស្រាវជ្រា វរឿងអាស្រូវខាងលើនេះផង។ ព្រោះបើបណ្តែត បណ្តោយ ទៀតអ្នកខាត បង់ គឺ រដ្ឋ និងប្រជាពលរដ្ឋ។

ទាក់ទងព័ត៌មានខាងលើគេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បាននោះទេដោយទូរស័ព្ទចូលតែលោកមិនទទួល។ ចំណែកកាសែតកម្ពុជាសុវណ្ណភូមិ ក៏ពុំអាចសុំការបកស្រាយណីលោក នូន គ្រឹះស្នា បានដែរ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ប្រភព: PDT NEWS

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1893ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1745ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1610ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1711ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1819ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1659ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1900ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1530ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1553ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន2191ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31474នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73807នាក់
ខែនេះ    221080នាក់
ឆ្នាំនេះ   2965384នាក់
សរុប   56564280នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:15