នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករលួយ ហេតុអ្វីបានជានាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រក្សាភាពស្ងៀមស្ងាត់?

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 12 ឆ្នាំ 2022 វេលាម៉ោង 03:23 នាទី ចំនួនអានៈ 1990

ខេត្តត្បូងឃ្មុំ៖ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មក​ដល់​ពេល​នេះលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង ល្បី​ល្បាញ​កាន់​តែ​ខ្លាំង​រឿង​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ទាំងធំទាំងតូចដែលនាំចូលទំនិញពីស្រុកយួន យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា បើ​ទោះ​បី​រឿង​អាស្រូវ​របស់​លោក ស ថេន ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង​នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រក្សាភាពស្ងៀមស្ងាត់ដដែល។ ហេតុ​នេះ​ហើយ​ទើបលោក ស ថេន នៅតែប្រើតួនាទី និង​អំ​ណាច​ប្រ​មូល​លុយ​តាម​របៀប​ពុក​រលួយ​ពេញ​ទំ​ហឹង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់។

តាម​ប្រភពពីក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្ត​ត្បូង​ឃ្មុំ បានឲ្យដឹងថា សព្វថ្ងៃនេះពួកគេនៅតែបង់លុយតាមការកំណត់របស់លោក ស ថេន ដដែល។ ក្នុង​នោះ​សម្រាប់​រ៉ឺម៉ក​ដឹក​បន្លែផ្លែឈើ១គ្រឿងត្រូវបង់លុយពី5ម៉ឺនរៀលទៅ8ម៉ឺនរៀល ហើយ​សម្រាប់​រថ​យន្ត​សាំ​យ៉ុង១​គ្រឿង​ត្រូវ​បង់​លុយ​ពី10​ម៉ឺន​ទៅ12ម៉ឺនរឿល ដោយគ្មានអ្នកណាហ៊ានតវ៉ាឡើយ។ លោក ថ ថេន ជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ គ្មាន​តួនាទី​ប្រមូល​ពន្ធ​ដូចសមត្ថកិច្ចគយទេ តែគ្មានឈ្មួញណាហ៊ានរំលងលោក ស ថេន ទាល់តែសោះ។

ប្រភពស្និទ្ធនឹងលោក ស ថេន បានបង្ហើបឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្រសួងមហាផ្ទៃ ទើបលោក ស ថេន មានឥទ្ធិពលខ្លាំងក្លា ហើយប្រើអំណាច និងតួនាទីប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួល។ សូម្បី​តែ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏មិនហ៊ានប៉ះពាល់លោក ស ថេន ដែរ ព្រោះ​ខ្នង​បង្អែករបស់លោក ស ថេន មានឥទ្ធិពលខ្លាំងជាងលោក គៀត ច័ន្ទថារិទ្ធ ទៅទៀត។ ដូច្នេះហើយទើបលោក ស ថេន នាយ​ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង អាច​បន្ត​សាង​ភាព​ល្បីល្បាញ​ខាង​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វីទាំងអស់៕ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1770ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1623ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1692ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1798ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន3030ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1592ដង បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង   អាន1709ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3546ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1536ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1926ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35199នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77532នាក់
ខែនេះ    224805នាក់
ឆ្នាំនេះ   2969109នាក់
សរុប   56568005នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:37