លោក ហាប់ ដា នៅតែប្រកាន់ជំហរប្តឹងលោក សាន្ត រដ្ឋស៊ីង

ដោយៈ Siem Reap Siem Reap ថ្ងៃទី 07 ខែ 02 ឆ្នាំ 2022 វេលាម៉ោង 08:50 នាទី ចំនួនអានៈ 2587

ខេត្តសៀមរាប: នៅរសៀលម៉ោង៣និង៤០នាទី ថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២២ នេះ លោក ហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀស បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទថា លោកពិតជាត្រូវបានលោក សាន្ត រដ្ឋស៊ីង ទះកំភ្លៀងពីដៃមែន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៤ និង២០ នាទីរសៀល នៅចំណុចកុងត្រូលផ្លូវចុះទៅបឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក ហាប់ ដា បានបន្តទៀតថា លោកបានដាក់ពាក្យបណ្ដឹងចូលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវហើយតែពុំទាន់ឃើញហៅបំភ្លឺ ចំណែកឯភាគីខាងលោក សាន្ត រដ្ឋស៊ី ក៏ពុំទាន់មានការចរចាជាមួយលោកដែរ។ លោក ហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀដបានបន្ថែមថា ពេលលោក សាន្ត រដ្ឋស៊ីង ជិះឡានទៅដល់កន្លែងកើតហេតុចុះពីឡានភ្លាមបានទះកំផ្លៀងលោកពីរដៃ នៅពេលដែលលោកហើយនិងអ្នកជុំវិញពុំបានដឹងខ្លួនទាន់ ដូច្នេះពុំមានអ្នកណាថតរូបភាពទាន់ឡើយ។

នៅរសៀលដដែលនេះផងដែរ កាសែតកម្ពុជាសុវណ្ណភូមិ ព្យាយាមសុំការបំភ្លឺបន្ថែមពីលោក សាន្ត រដ្ឋស៊ីង តែទូរស័ព្ទចូលពុំមានអ្នកលើកទទួល។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រាវនៅមានការងឿងឆ្ងល់ហើយសង្ស័យថា តើចំណូលពីការលក់អាចម៍ដីស្តាបឹងពារាំងខាងលើនេះ គេយកទៅណា ហើយចែកជាមួយអ្នកណា? ហេតុអ្វីក៏ស្ថាប័នពាក់ព័ន្ធ មិនបញ្ចេញរបាយការណ៍ទាំងនេះឲ្យពលរដ្ឋបានដឹងផង ឬមួយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លួន? ដូចកាលពីស្ដារបារាយណ៍សប្បនិមិត្ត យកស្លឹកត្នោតខ្ចប់ស្ករត្នោត កាលពីប៉ុន្មានឆ្នាំមុនថ្មីៗនេះ។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទកាលពីល្ងាចថ្ងៃ៦ ខែគុម្ភៈ ឆ្នាំ២០២២ម្សិលមិញថា ចំណូលដែលបានពីការជីកស្ដារលក់អាចម៍ដីបឹងពារាំង ខាងសង្កាត់មិនទទួលបានមួយកាក់មួយសេននោះទេ កិច្ចការទាំងនេះគឺពាក់ព័ន្ធជាមួយនឹងខាងខេត្តនិងខាងមន្ទីរតែប៉ុណ្ណោះ។ ចៅសង្កាត់រូបនេះបានបន្ថែមថា ទោះលោកមិនបានចំណូលក៏លោកមិនបានអន់ចិត្តអ្វីដែរ លោកប្រាថ្នាសុំឱ្យតែបាន បាទបឹងពារាំងជ្រៅសម្រាប់ត្រីរស់នៅបន្តពូជ ទុកសម្រាប់ឲ្យសត្វស៊ី និងសម្រាប់ប្រជាពលរដ្ឋនេសាទ នៅរដូវវស្សា។

សូមបញ្ជាក់ផងដែរថា បុរសដែលធាក់តុពីរជើងនៅក្នុងរូបវីដេអូនេះគឺឈ្មោះ សាន្ត រដ្ឋស៊ីង ដែលរងការចោទប្រកាន់ថាប្រើអំពើហិង្សាខាងលើ៕ ដោយ៖​ ផ្្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1907ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3340ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2218ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1782ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1632ដង កម្មករដាក់សំណើរ៩ចំនុចឲក្រុមហ៊ុនក្តារបន្ទះលទ្ធផលទទួល៨សល់១ចំនុច    អាន1603ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1791ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន1996ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1782ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1681ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42765នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85098នាក់
ខែនេះ    232371នាក់
ឆ្នាំនេះ   2976675នាក់
សរុប   56575571នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:06