អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមករាឆ្នាំ២០២២ នៅក្លឹបកីឡាវាយសីខេត្តសៀមរាប SBC។

ដោយៈ Siem Reap Siem Reap ថ្ងៃទី 30 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 2439

ក្លឹបសៀមរាបម្ចាស់ផ្ទះ ទទួលបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ប្រកួតវាយសីពានរង្វាន់ ៧មករា !

ក្លឹបវាយសី SBC ខេត្តសៀមរាប បានបើកសម្ពោធជាផ្លូវការហើយ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្របពេលគ្នា ជាមួយនឹងការប្រកាសលទ្ធផល នៃការប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ៧មករា លើកទី២១។ នៅក្នុងព្រឹត្តិការណ៍នេះដែរ សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ក៏ត្រូវបានប្រកាសជាផ្លូវការ ទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃមាជិកសហព័ន្ធកីឡាវាយសីកម្ពុជា ផងដែរ។  ឯកឧត្តម លី កុសល ប្រធានសហព័ន្ធវាយសីកម្ពុជា និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានវត្តមានជាគណៈអធិបតី នៅក្នុងពិធីនេះ និងមានការចូលរួមផងដែរ នៃប្រតិភូ និងក្រុមកីឡាករ កីឡាការិនី នៃបណ្តាសម្ព័ន្ធ និងក្លឹបកីឡាវាយសី មកពីរាជធានី ខេត្ត ក្រុង ជាច្រើនក្រុម។ 

ឆ្លងកាត់រយៈ២ថ្ងៃនៃការប្រកួត របាយការណ៍បច្ចេកទេស ដែលចេញបង្ហាញដោយសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា ក្នុងការប្រកួតនេះ មានសម្ព័ន្វកីឡាវាយសីមកពីបណ្តាខេត្តចំនួន៤ និងក្លឹបកីឡាវាយសីចំនួន១៤ផ្សេងទៀត មកពីបណ្តាក្រសួង-អង្គភាព ខេត្ត-ក្រុងទូទាំងប្រទេស សរុបចំនួន ១៦៨នាក់។ ការប្រកួតរួមមាន៧វិញ្ញាសារ ចាប់គូតាមលំដាប់អាយុ  រួមមានគូពិសេសបុរសចាប់ពីអាយុ៣៥ឆ្នាំ ដល់លើសអាយុ៥០ឆ្នាំ គូបុរសពិសេស១៩ឆ្នាំ និងក្រោមអាយុ១៨ឆ្នាំ គូយុវជនក្រោម១៦ឆ្នាំ និងគូចុងក្រោយ គឺគូចម្រុះ បុរស-នារី មិនគិតអាយុ ។
មេដាយសម្រាប់ការប្រកួតនេះ រួមមានមេដាយមាសចំនួន១៤ មេដាយប្រាក់ចំនួន១៤ និងមេដាយសំរឹទ្ធ មានចំនួន២៨ ដោយសារតែមានចំណាត់ថ្នាក់លេខ៣ស្ទួន។ ជាការកត់សម្គាល់ ក្លឹបកីឡាវាយសី SBC ខេត្តសៀមរាប ដែលជាម្ចាស់ផ្ទះ ដណ្តើមបានមេដាយមាសចំនួន៨ លើ១៤  មេដាយប្រាក់ចំនួន៤ លើ១៤  និងមេដាយសំរិទ្ធចំនួន១៤ លើ២៨។

ឯកឧត្តម ឧត្តមសេនីយឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញនូវក្តីមោទភាពក្រៃលែង ចំពោះជំហាននៃការរីកចំរើនវិស៏យវាយសីកម្ពុជា។ ការបើកសម្ពោធក្លឹបកីឡាវាយសី SBC ដែលបានរចនាបំពាក់ឧបករណ័បច្ចេកទេសក្នុងកម្រឹតស្តង់ដារអន្តរជាតិ គឺជាការបោះជំហានថ្មីមួយទៀតរបស់ខេត្តសៀមរាប។ ក៏ជាមោទនភាពបន្ថែមទៀត សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប បានចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាវាយសីកម្ពុជាផងដែរ។ សម្រាប់ក្តីរំភើបកក់ក្តៅលើសពីនេះ គឺវត្តមាននៃបណ្តាក្លឹប និងសម្ព័ន្ធកីឡាវាយសី នៃបណ្តាខេត្ត-ក្រុងជាច្រើនដែលត្រូវបានទទួលស្គាល់ជាសមាជិកសហព័ន្ធកីឡាវាយសីកម្ពុជាហើយនោះ បានចាត់ប្រតិភូ ដឹកនាំកីឡាករ កីឡាការិនីឆ្នើមៗ ធ្វើដំណើរមកកាន់ទីក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តដ៏ល្បីល្បាញ ដើម្បីមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

អភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានវាយតម្លៃខ្ពស់ចំពោះសាវតានៃការបង្កើតឡើងនៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ ៧មករា ថាគឺជាការរក្សាស្មារតីនៃការដឹងគុណមិនអាចកាត់ថ្លៃបាន ចំពោះប្រវត្តិសាស្រ្តនៃការរស់នៅឡើងវិញនៃប្រជាជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាស្រ្ត និងជាព្រឹត្តិការណ៍ ដែលបាននាំមកនូវមិត្តភាព សាមគ្គីភាព និងសុខភាពផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា ឆ្នាំ២០០១ គឺជាឆ្នាំដំបូងនៃការបង្កើតឡើងនៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ ៧មករា ដោយជ្រើសរើសយកខេត្តកណ្តាលជាខេត្តទី១ នៃព្រឹត្តិការណ៍នេះ។ សហព័ន្ធកីឡាវាយសីកម្ពុជា ដែលជាអ្នកផ្តើមបង្កើតព្រឹត្តិការណ៍នេះ បានកំណត់ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ បន្តវេន។ ឆ្នាំទី២១ ត្រូវនឹងឆ្នាំ២០២២ ខេត្តសៀមរាបមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ព្រឹត្តិការណ៍ប្តូរវេនលើកទី២២ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ ៧មករា នឹងត្រូវធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  កីឡា 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1803ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1726ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1780ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន2361ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1639ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1816ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1688ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2503ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1921ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1850ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42811នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85144នាក់
ខែនេះ    232417នាក់
ឆ្នាំនេះ   2976721នាក់
សរុប   56575617នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:09