លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 09 ឆ្នាំ 2021 វេលាម៉ោង 10:47 នាទី ចំនួនអានៈ 1864

លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល​ខេត្តកំពង់ធំថ្មី ត្រូវ​បាន​ប្រជាពលរដ្ឋរស់នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ស្នើសុំអោយចាត់វិធានការទៅ​លើ​​កូនចៅក្រោម​ឱវាទ ដែលដើរប្រមូលលុយ​ជាថ្នូរមិន​បង្ក្រាបបទល្មើសនេសាទ​នៅរដូរបិតការ​នេសាទត្រី​ ដើម្បីទុក​អោយត្រីពងកូន​បន្តពូជនៅបឹងទន្លេសាបនៃព្រះរាជាណាក្រកម្ពុជា។

ប្រភពពីពលរដ្ឋបានអោយដឹងថា នៅចំណុចកោះតាបរ ចំណុចផ្សោត ចំណុចទ្វារបឹង និងចំណុចកាឡុកបាយក្អែក មានបទល្មើសនេសាជាច្រើន​កន្លែងរាប់មិន​អស់ តែលោក ស៊ិន សុភី នាយសង្កាត់រដ្ឋបាលជលផលឃុំផាត់សណ្តាយ និងលោក ប៉ែន សាវេង នាយរងផ្នែកសង្កាត់រដ្ឋបាលជលផល​ ដែល​ជាអ្នកទទួលខុសត្រូវផ្ទាល់ជាមួយនឹងបទល្មើសនេសាទទាំងអស់នៅចំណុចខាងលើនេះ មិន​បាន​អនុវត្តតាម​គោលការណ៍របស់នាយខណ្ឌ និងតួនាទីរបស់ខ្លួនទេ បែជាបណ្តោយ​អោយ​មាន​បទល្មើសនេសាទកកកុញ ជាថ្នូរជាមួយនឹងទឹកប្រាក់សូកប៉ាន់ក្រោមតុ ដើម្បីចែកគ្នា​ធ្វើ​មាន​ធ្វើបាន​រៀងៗខ្លួន។ ពលរដ្ឋបានបន្តទៀតថា ជារៀងរាល់ឆ្នាំគឺពួកគាត់សង្កេតឃើញថាលោក ប៉ែន សាវេង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងលោក ស៊ិន សុភី នាយសង្កាត់រដ្ឋបាលជលផល ផាត់សណ្ដាយ តែងតែដើរប្រមូលលុយ ពីបទល្មើសទាំងនេះ មិនដែលខានឆ្នាំណាមួយឡើយ រួចហើយនាំគ្នាវេចលុយ​ដែលប្រមូលបានពីបទល្មើសនេសាទទាំងនេះរត់ឡើងទៅខេត្តកំពង់ធំ ដើម្បីផ្ដល់ឱ្យក្រុមគ្រួសារខ្លួនស៊ីចាយសប្បាយហ៊ឺហា។

ប្រជាពលរដ្ឋសូមសំណូមពរទៅលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលថ្មី ប្រធានបម្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាពិសេស​ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាដាក់បទបញ្ជាឲ្យមន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាប់បទល្មើសនៅរដូវបិទនេសាទផងទាន ដែល​មាន​រាយនាម​នៅចំណុច និងទីតាំងខាងលើ។ បទល្មើសទាំងនេះមានដូចជា ការដាក់របាំងសាច់ក្រហម សាច់ខៀវ ក្រឡាញឹកដែល​ត្រូវបាន​ច្បាប់ហាមឃាត់ ធ្វើ​អោយ​​កូនត្រី ចៅត្រី ចៅទូតចៅលូតចៅលាត្រី ក៏រត់ចេញមិនរួចដែរ។ របាំងសាច់ញឹកទាំងនោះ មួយកន្លែងៗប្រវែងចាប់ពី១៥០០ម៉ែត្រ ទៅ២០០០ម៉ែត្រ។

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ អ្នកសារព័ត៌មានយើងបានទូរស័ព្ទទៅលោក ស៊ិន សុភី ហៅ(ប្រុស) ដើម្បីសុំការបំភ្លឺពាក់ព័ព្ធនិងករណីខាងលើ តែលោកបានចុចបិតទូរស័ព្ទ មិនលើកទទួល។

ចំណែកឯលោក ជិត ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំថ្មីពុំទាន់អាចសុំការបំភ្លឺបានទេ ព្រោះពុំមានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1689ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1770ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1717ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2427ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន2102ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1666ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1745ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1701ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2682ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1853ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34700នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77033នាក់
ខែនេះ    224306នាក់
ឆ្នាំនេះ   2968610នាក់
សរុប   56567506នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:15