មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរិយាមាយាទឱ្យបានទេ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1812

លោក ស៊ត់-សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ ក្រុងសៀមរាប បាន​បដិសេធន៍ជាច្រើន​ដង មិន​ធ្វើ​លិខិតបញ្ជាក់​កិរិយាមាយាទឱ្យ​ពលរដ្ឋម្នាក់រស់​នៅ​ក្នុងភូមិ​ជ្រាវ សង្កាត់ជ្រាវ ដោយលោក​បាន​អះអាង​ថា ”ឱ្យតែពួកជាប់គុគ ឬ ចេញពីគុគ លោក​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ“។

ពាក់ព័ន្ធករណីខាងលើនេះ លោក សៀ-ឆៃណា ពលរដ្ឋម្នាក់​រស់នៅក្នុង​​ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ​បាន​ប្រាប់អ្នកយក​ព័ត៌មានយើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា ”ខ្ញុំ​បាន​ទៅដាក់ពាក្យសុំទៅលោក ស៊ត់-សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវឱ្យ​​ជួយ​បញ្ជាក់​កិរិយាមាយាទឱ្យខ្ញុំ​ជា​ច្រើ​នដងមិន​បាន​ រហូតដល់ខ្ញុំ​សុំឱ្យ​លោក​មេធាវីរបស់ខ្ញុំ​ធ្វើ​លិខិតបញ្ជាក់ថា ខ្លួនខ្ញុំ​គ្រាន់តែ​ជាជន​សង្ស័យពុំមែន​ជាពិរុទ្ធជនទេ តែទោះជាយ៉ាងណាក៏លោកមេប៉ុស្តិ៍រូបនេះនៅតែនិយាយពាក្យដដែលៗថា ”ឱ្យតែពួកអាជាប់គុគ ឬ ចេញពីគុគ លោក​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ“។ លោក សៀ-ឆៃណា បានបន្ថែមថា កាលពីកន្លះឆ្នាំមុន​លោក​បាន​ធ្វើ​ជ្រុះ​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ ហើយ​លោក​បាន​ទៅ​ដាក់​ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍នគរបាល​សង្កាត់ជ្រាវដដែល តែ​ក៏ត្រូវ​លោកមេប៉ុស្តិ៍រូបនេះបដិសេធមិន​ព្រមទទួល​ពាក្យ​បណ្តឹង​​របស់លោក​ ហើយ​ប្រាប់​មក​លោក​វិញថា ទៅប្តឹង​​​នៅ​ឯសាលាក្រុងទៅ ខាង​ប៉ុស្តិ៍​គ្មាន​ទទួល​នាទីទទួល​ពាក្យ​បណ្តឹង​ទេ។

នៅរសៀលដដែលនេះលោក ស៊ត់-សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ បាន​ប្រាប់​កាសែត​កម្ពុជា​សុវណ្ណភូមិតាម​ទូរស័ព្ទ​ថា ”ឱ្យតែពួកជាប់គុគ ឬ ចេញពីគុគ ខ្ញុំ​​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ នៅប៉ុស្តិ៍ណាក៏គេមិន​ធ្វើ​ឱ្យដែរ“។

លោក ដា-ចំរើន អធិការនគរបាល​ក្រុង​សៀមរាបបាន​ប្រាប់តាមទូរស័ព្ទនៅរសៀល​ដដែល​នេះថា ”ប្រហែលជាលោក​មេប៉ុស្តិ៍ ស៊ត់-សៃ​ គាត់មិន​យល់ ចាំខ្ញុំប្រាប់ទៅគាត់ឱ្យធ្វើឱ្យ“។

លោក ស៊ុត-ជារាម មេធាវីរបស់លោក សៀ-ឆៃណា បាន​ប្រាប់តាមទូរព័ព្ទនៅរសៀលនេះផង​ដែរ​ថា ”ខ្ញុំបានសរសេរលិខិតបញ្ជាក់មួយច្បាប់ឱ្យ​លោក សៀ-ឆៃណា ភ្ជាប់ជាមួយ​ឯកសារផ្សេងៗ ដាក់ទៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ ដើម្បីសុំធ្វើ​លិខិតបញ្ជាក់កិរិយាមាយាទ តែបើ​ខាងមេប៉ុស្តិ៍​នគរ​បាល​សង្កាត់​ជ្រាវ​នៅ​តែ​មិន​ព្រម​ធ្វើ​ឱ្យទៀត ខ្ញុំក៏មិន​យល់ពីកិច្ចការងាររបស់គាត់ដែរ តែខ្ញុំគ្រាប់​តែ​ចង់​បញ្ជាក់​តាម​ផ្លូវ​ច្បាប់​ថាលោក​ សៀ-ឆៃណា ពុំមែន​ជាជនមានទោស ឬ ពិរុទ្ធជន នោះទេ គាត់​គ្រាន់​តែជាជន​សង្ស័យដែល​ធានាក្រៅ​ឃុំតែប៉ុណ្ណោះ ទោះជាក្រសួងយុត្តិធម៌ក៏គេ​បញ្ជាក់កិរិយាមាយាទឱ្យដែរ​រឿងប៉ុណ្ណឹង“។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោក សៀ-ឆៃណា និង លោក សារឹម-វណ្ណថន ​ស្រវឹងស្រា​អស់​សាច់ក្លែង​បែកគំនិតគិតខ្លី​ខ្ចី​ម៉ាស៊ីឆក​ត្រីពី​ម្ចាស់ផ្ទះផឹកស៊ី​ជាមួយ​គ្នា​ យក​ទៅ​ឆកត្រីតាម​ប្រឡាយបានត្រីក្រាញ់​បួនប្រាំក្បាល ហើយក៏ត្រូវបាន​មេប៉ុស្តិ៍នគរបាល​សង្កាត់​ជ្រាវចាប់បញ្ជូន​ខ្លួនឱ្យទៅ​មន្ត្រីជលផល ​កសាងសំណុំរឿងបញ្ជូនទៅតុលការ ជាប់ឃុំអស់រយ:ពេល​១៧ថ្ងៃ ពីបទនេសាទដោយប្រើ​ម៉ាស៊ីន​ខុសច្បាប់ តែត្រូវ​បាន​លោកមេធាវី ស៊ត ធារាម ធានាឱ្យ​នៅ​ក្រៅឃុំជាបណ្តោះអាសន្ន។

សូរំលឹកផងដែរថា នៅសង្កាត់ជ្រាវនេះ មានអ្នក​រក​ស៊ីឆក់ត្រីជាអាជីពជាច្រើន​នាក់ ត្រូវ​បាន​កម្លាំងនគរបាល​សង្កាត់​ជ្រាវ​ឃាត់ឃ្លួនបាន​ជាញឹក​ញាប់ តែលោក ស៊ត-សៃ មេប៉ុស្តិ៍រូប​នេះពុំដែល​បញ្ជូន​ខ្លួនជនទាំង​នោះ​ឱ្យ​ទៅ​ជាប់​គុគ​ដូច​លោក សៀ-ឆៃណា និង លោក សារឹម-វណ្ណថន នោះទេ គ្រាន់​តែ​ធ្វើ​កិច្ច​សន្យាណែនាំ ឬ ផាក​ពិន័យ​តិច​តួច​តែប៉ុណ្ណោះ អភ័ព្វអ្វីតែបុគ្គល​ពីររូប​​នេះ ជាប់គុគអស់រយ:ពេល​១៧ថ្ងៃ គ្រាន់តែ​​ស្រវឹងស្រាបាត់បង់ស្មារតី ទៅឆក់ត្រីយក​មកក្លែមស្រា ដែល​មិន​មែន​ជាអ្នក​អាជីពអ្នក​ឆកត្រីដូច​គេ​នោះទេ។

លោក សៀ-ឆៃណា សំនូមពរទៅ​លោក ដា-ចំរើន អធិការនគរបាល​ក្រុងសៀមរាប ឯកឧត្តម     ទិត្យ-ណារ៉ុង ស្នងការនគរបាល​ខេត្តសៀមរាប លោក នួន-ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប និងជា​ពិសេស ឯកឧត្តម ទៀ-សីហា អភិបាល​គណអភិបាល​ខេត្តសៀមរាប​ មេត្តាផ្តល់ភាព​យុត្តិធម៌ដល់រូប​លោកជាពលរដ្ឋម្នាក់ក្នុងខេត្តសៀមរាបនេះផង ហើយសូម​ថ្នាក់ដឹកនាំពាក់ព័ន្ធគ្រប់ជាន់ថ្នាក់មេត្តា​ជួយ​ណែនាំលោកមេប៉ុស្តិ៍រូប​នេះឱ្យចេះស្រលាញ់រាស្ត្រឱ្យបាន​ស្មើៗ​គ្នាផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1781ដង កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងស?...    អាន2138ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1791ដង ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន1761ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1814ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1871ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1718ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1756ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន1905ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1595ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38652នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80985នាក់
ខែនេះ    228258នាក់
ឆ្នាំនេះ   2972562នាក់
សរុប   56571458នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:44