ឈ្មួញធំៗនាំចូលទំនិញបង់ពន្ធគ្រប់និងទំនេញគេចពន្ធចូលតាមច្រកអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀងជាប្រភពចំណូលរបស់មន្ត្រីពុករលួយ

ដោយៈ Siem Reap ខេត្តស្វាយរៀង ថ្ងៃទី 24 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 07:07 នាទី ចំនួនអានៈ 2179

24/06/2021

ប្រភពពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីព្រៃវល្លិ៍ ឃុំថ្មីស្រុកកំពង់រោរ្តិ៍ខេត្តស្វាយរៀង បានឲ្យដឹងថា​ បច្ចុប្បន្នឈ្មួញធំៗជាច្រើននាក់នៅតែសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និ​ងទំនិញខុសច្បាប់តាមច្រកព្រៃវល្លិ៍ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍កំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញយ៉ាងត្រជាក់ចិត្តព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា​។ ទន្ទឹមនឹងនេះការដែលលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍អាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីសំណាក់លោកមេគយ ប្រធានការិយាល័យគយច្រកព្រៃវល្លិ៍ ដែលល្បីល្បាញខាងពុករលួយផងដែរ។​

ប្រភពស្និទ្ធនឹងលោក ប៉ាង ឡេងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ បានឲ្យដឹងថា​ ទំនិញដែលឈ្មួញនិងអាជីវករនាំចូលតាមច្រកព្រៃវល្លិ៍យ៉ាងពេញបន្ទុកមានដូចជាបន្លែផ្លែឈើ មី គ្រឿងទេស គ្រឿងកំប៉ុង ភេសជ្ជៈច្រើនប្រភេទ កៅអីជ័រ ពូក ដែកលួស​ និងធុងជ័រជាដើម។ ក្រុមឈ្មួញនិងអាជីវករត្រូវបង់លុយតាមការកំណត់របស់​លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ទើបអាចនាំចូលទំនិញបានរលូនមិនប្រឈមនឹងការរំខាន។ សម្រាប់ទំនិញក្នុងមួយរ៉ឺម៉ក់គឺឈ្មួញនិងអាជីវករត្រូវបង់លុយពី៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល មិនអាចតវ៉ាបានឡើយ ហើយត្រូវបង់លុយតាមការកំណត់របស់មន្ត្រីគយនៅច្រកព្រៃវល្លិ៍ ជាប្រចាំទៀតផង។​ សម្រាប់ឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញតាមរថយន្តត្រូវបង់លុយពី១៥ម៉ឺនរៀលទៅ៣០ម៉ឺនរៀល រហូតដល់រាប់ពាន់ដុល្លារ?។

បើតាមការបង្ហើបពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ការដែលលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោ​យសារអាងមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោកប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ ល្បីល្បាញខាងពុករលួយជាយូរណាស់មកហើយ។ ជាក់ស្តែងថ្មីៗនេះ ក្រុមអាជីវករនិងឈ្មួញដែលនាំចូលទំនិញតាមច្រកព្រៃវល្លិ៍ បានលាតត្រដាងរឿងអាស្រូវពុករលួយរបស់លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ជាសាធារណៈ​ទៀតផង។មានត

ប្រភព៖ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1510ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1819ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1522ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1678ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1562ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1696ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1478ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1561ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1546ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1433ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42882នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85215នាក់
ខែនេះ    232488នាក់
ឆ្នាំនេះ   2976792នាក់
សរុប   56575688នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:14