ព័ត៌មានក្ដៅ

ទី​ភ្នាក់​ងារ​ឱសថ​អឺរ៉ុប​ចាប់​ផ្តើម​ពិនិត្យ​មើល​ប្រសិទ្ធភាព​វ៉ាក់​សាំង​ស៊ីណូ​វ៉ាក់​របស់​ចិន

ដោយៈ Siem Reap Siem Reap ថ្ងៃទី 04 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 09:58 នាទី ចំនួនអានៈ 1816

ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី៤​ ឧសភា​ ថា​ ខ្លួន​បាន​ចាប់​ផ្តើម​ពិនិត្យ​មើល​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់ចិន​។ ប្រសិនបើ​មានការ​ទទួល​ស្គាល់​ពី​គុណភាព​ នោះ​ វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់ចិន​ នឹង​អាចទទួល​បាន​ភ្លើងខៀវ​ឲ្យ​ធ្វើ​ចរាចរណ៍​ក្នុង​ទីផ្សារអឺរ៉ុប​ដែល​មាន​សមាជិក​ចំនួន ២៧ ប្រទេស​។

ស៊ីណូវ៉ាក់​ គឺជា​វ៉ាកសាំង​ប្រឆាំង​កូវីដ​ដំបូងគេ​របស់​ចិន​ដែល​ត្រូវ​បាន​យកទៅ​ពិចារណា​អនុញ្ញាតឲ្យប្រើប្រាស់​នៅក្នុងទឹកដីអឺរ៉ុប​។ នៅថ្ងៃ​អង្គារ ទី៤ ឧសភា​ ឆ្នាំ២០២១​នេះ ទីភ្នាក់​ងារ​ឱសថអឺរ៉ុប​បាន​ប្រកាសឲ្យដឹង​ពី​ការ​សម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​ចាប់ផ្តើម​ពិនិត្យមើល​ប្រសិទ្ធភាព​ និង​សុវត្ថិភាព ​វ៉ាក់សាំង​​ស៊ីណូវ៉ាក់ចិន​ ដោយ​ផ្អែកលើ​លទ្ធផល​បឋម​ដែល​បានមកពី​ការធ្វើតេស្តសាកល្បង​លើសត្វ​ និងមនុស្ស​។

លទ្ធផលបឋម​ខាងលើ​ បង្ហាញថា​វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​ចិនមាន​ផ្ទុក​មេរោគ​កូរ៉ណាវីរុស​ដែល​អសកម្ម​ ឬងាប់​ និង​អាច​បង្កើតនូវ​ប្រព័ន្ធភាពស៊ាំ​ក្នុង​រាងកាយរបស់មនុស្ស​ឲ្យប្រឆាំង​ទល់​នឹង​មេរោគ​កូរ៉ូណាវីរុស​បាន​។ នេះ​បើតាម​ទីភ្នាក់ងារ​អឺរ៉ុប​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​។

ទីភ្នាក់ងារឱសថអឺរ៉ុប​នឹង​បន្ត​ការពិនិត្យមើល​លើ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​រហូត​ដល់​មាន​ទិន្នន័យ​គ្រប់គ្រាន់​ មុន​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនឱសថ​ចិន​អាច​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​ចរាចរណ៍វ៉ាក់សាំង​លើ​ទីផ្សារ​អឺរ៉ុប​បាន​។

គួររំឭកជូនថា​ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យប្រើប្រាស់ដោយ​អាជ្ញាធរ​ចិន​កាល​ពី​ខែកុម្ភៈ​។ ហើយ​បើ​តាមទីភ្នាក់ងារព័ត៌មាន​ AFP​ បច្ចុប្បន្ននេះ​ វ៉ាក់សាំង​ស៊ីណូវ៉ាក់​កំពុង​ប្រើប្រាស់​ក្នុងប្រទេស​យ៉ាងតិច ២២​ នៅ​អាមេរិកឡាទីន​ អាហ្វ្រិក​ និង​អាស៊ី​។

ក្រៅពី​ទីភ្នាក់ងារ​ឱសថអឺរ៉ុប​ អង្គការ​សុខភាព​ពិភពលោក​ ក៏​កំពុង​ពិនិត្យ​មើល​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់ចិនដែរ​។ អង្គការ​សុខភាព​ពិភពលោក​កំពុង​ពិនិត្យ​វាយតម្លៃ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំងចំនួន​ពីរ​របស់ចិន​ គឺ​វ៉ាក់សាំង​ស៊ីណូហ្វាម​ និងស៊ីណូវ៉ាក់​។ បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភព​លោក​អាចនឹង​សម្រេចថា​តើ​ទទួលស្គាល់​ឬ​មិន​ទទួល​គុណភាព​របស់​វ៉ាកសាំង​ចិន​នៅប៉ុន្មាន​ថ្ងៃខាងមុខ​។

គួរ​បញ្ជាក់ជូនដែរថា​ មកទល់នឹងពេលនេះ​ អង្គការសុខភាពពិភពលោក ទទួលស្គាល់​សុវត្ថិភាព​និងប្រសិទ្ធភាព វ៉ាក់សាំង​កូវីដផលិត​ដោយ​មន្ទីរ​ពិសោធន៍បួនគឺមន្ទីរ​ពិសោធន៍​​​ ​Pfizer, AstraZeneca, Johnson & Johnson និង Moderna៕

ប្រភពព័ត៌មានៈ RFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

Vertu Signature Touch លក់ក្នុងតម្លៃ 10556.65 US Dollar នៅអ៊ឺរ៉ុប   អាន4083ដង ឆ្កែដ៏អស្ចារ្យ មានជើងពីរ អាចដើរដូចជាមនុស្សបាន   អាន1703ដង ស៊ូប៊ែឌី គ្រោង​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី១៥ ខែ​ធ្នូ   អាន1641ដង សភាអឺរ៉ុបឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង ម៉ម សូណង់ដូ   អាន1483ដង អង្គការណាសា៖ ពិភពលោកនឹង​ងងឹតរយៈពេលបីថ្ងៃ   អាន1531ដង ស៊ីរី ត្រៀមខ្លួនវាយបក បើកងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តវាយប្រហារ   អាន1623ដង ថៃបន្តផែនការទិញស្រូវតំ​លៃ​ថ្លៃពីកសិករ   អាន1633ដង កងទ័ព​ភូមា បន្ត​ទំលាក់​គ្រាប់បែក​ទៅលើ​រដ្ឋការ៉េន ជាប់​ព្រំដែន​ថៃ   អាន1911ដង គណៈរដ្ឋមន្ត្រីថៃថ្មីស្បថនៅចំពោះមុខស្តេច   អាន1670ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35653នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77986នាក់
ខែនេះ    225259នាក់
ឆ្នាំនេះ   2969563នាក់
សរុប   56568459នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:56