ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2020 វេលាម៉ោង 03:19 នាទី ចំនួនអានៈ 1995

ព្រឹកថ្ងៃ​ទី០៥ ខែកុម្ភ: ឆ្នាំ២០២០ អាជ្ញាធរ​អប្សរា​ និងជាងចំនួន៤នាក់បាន​ចុះ​ជីក​ដី​បំរ៉ុង​ដាំបង្គោល​របង​បិទ​ពីមុខ​ដី​របស់ពលរដ្ឋ​ស្ថិន​ក្នុង​ភូមិ​ ថ្លុកអណ្តូង សង្កាត់​ស្លក្រាម ក្រុងសៀមរាប នៅ​ចំណុច​ខាង​ត្បូង​ផ្លូវ​៦០ម៉ែត្រ។

សកម្មភាពជីកដីបំរ៉ុងដាំបង្គោលរបង​របស់ក្រុម​អាជ្ញាធរ​អប្សរា​ខាង​លើ​នេះ គឺគ្មាន​សេច​ក្តីជូន​ដំណឹង គ្មាន​លិខិត​ស្នាម​អ្វីទាំង​អស់ ហើយ​ម្យ៉ាង​វិញ​ទៀត ពួកគាត់​បាន​ប្រាប់​អ្នក​កាសែតថា ពួកគាត់​ធ្វើ​ការ​តាម​បញ្ជារបស់​ថ្នាក់​លើតែប៉ុណ្ណោះ ដល់​ពេល​អ្នក​កាសែត សួររក​ឈ្មោះថ្នាក់​លើ​របស់​គាត់​ តែគាត់​បែរជាមិន​ប្រាប់​ទៅវិញ ហើយ​ក៍នាំគ្នាចាកចេញ​ទៅ​អស់តែម្តង។

លោកជំទាវបណ្ឌិត លី អ៊ុំអេង ដែល​ជាម្ចាស់​ដី​ខាង​លើនេះបាន​មាន​ប្រសាសន៍ប្រាប់​អ្នក​កាសែត​ជាច្រើន​នាក់ថា “ ដីដែលក្រុម​អាជ្ញាធរ​អប្សរា​បំរ៉ុង​បោះ​បង្គោល​បិត​ពី​មុខ​នេះ ជាដី​របស់​គាត់ ដី​នេះលោក​ជំទាវ​បាន​ទិញ​ពី​ពលរដ្ឋ​តាំង​ពីឆ្នាំ១៩៩៤ មកម្លេះ ដែល​មាន​ប្លង់​រឹង​ជា​កម្ម​​​សិទ្ធិស្រប​ច្បាប់។ លុះ​ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ អនុក្រិត្យ លេខ ១៥៨ របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​បាន​កាត់​ដី​នេះជូន​គាត់​ហើយ។ លោកជំទាវបណ្ឌិតបានបន្តថា អាជ្ញាធរ​អប្សរាចេះតែមក​ធ្វើ​ទុក្ខ​​បុកម្នេញគាត់​មិន​ចេះចប់​មិន​ចេះហើយ ដោយ​យក​លេស​ថា ដី​នេះ​ជាដីរបស់​អាជ្ញាធរ​អប្សរាផង ជាដី​របស់​រដ្ឋផង និង​មានគោល​បំណងចង់​លេប​ត្របាក់​យក​ដីរបស់​លោក​ជំទាវ​ឆៅៗតែម្តង បន្ទាប់​មក​លោកជំទាវ បាន​ដាក់​ពាក្យ​បណ្តឹងទៅ​តុលាការ​ខេត្ត​សៀម​រាប ហើយតុលាការ​បាន​ចេញ​ដី​កា​កោះ​ហៅ​ខាង​អាជ្ញា​ធរ​អប្សរាពីរលើករួច​មក​​ហើយ​តែ​ខាង​អប្សរា មិន​ចូល​ខ្លូន​ទៅ​បំភ្លឺទេ។ ដី​ការបស់​តុលាការលើកទីបីនេះ តម្រូវ​អោយ​ខាង​អាជ្ញាធរ​អប្សរាចូល​​ខ្លួន​បំភ្លឺនៅថ្ងៃទី១២ ខែគុម្ភ: ឆ្នាំ២០២០ ខាងមុខ​នេះម្តងទៀត តែខាង​អប្សរា​​គេចូល​ឬមិន​ចូល​នោះ​មិន​ទាន់ដឹងនៅឡើយទេ “។

ជំទាវបណ្ឌិត លី អ៊ុំអេង ស្នើសុំ​ទៅ​ខាង​អាជ្ញាធរ​អប្សរា ដែល​មាន​ឯកឧត្តម ហង្ស ពៅ ជាប្រ​ធាន សុំ​អោយ​នៅ​អោយ​ស្ងៀមសិន រងចាំខាង​តុលាការ​ជំនុំជម្រះចេញ​សាលក្រម​ស្ថាពរសិន​ថា តើ​តុលាការ​សម្រេច​អោយ​ខាង​ណាជាអ្នក​ឈ្នះ។ លោកជំទាវបន្ថែមថា បើតុលាការកាត់​អោយគាត់ចាញ់ទាំង​អយុត្តិធម៌ នោះ​ខាង​អប្សរាយកដី​នេះ​​ចុះ តែបើតុលាការ​កាត់​អោយ​គាត់​ឈ្នះ សូម​អាជ្ញាធរ​អប្សរា​មេត្តា​កុំមក​​ជិះ​ជាន់​ គាប​សង្កត់​ គាត់បន្តទៅ​​ទៀត។ លោកជំទាវបណ្ឌិតបាន​បន្ថែមទៀតថា តំណាក់កាល​នេះ​ជាតំណាក់កាលតតាំង​ក្តី​នៅ​ឯតុលាការ​ខេត្តសៀមរាប​ ដូច្នេះខាងអាជ្ញាធរអប្សរាកុំ​មក​បំពាបំពាន​លើដី​របស់​គាត់​អញ្ចឹង​វាមិន​ស្របតាម​ផ្លូវ​​ច្បាប់ទេ។

សូមបញ្ជាក់ផងដែរថា នៅ​ខេត្តសៀមរាបនេះ ប្រជាពលរដ្ឋ​រង​ទុក្ខ​លំបាក ទឹក​ភ្នែកល្ហេក​ល្ហាម ស៊ីក្តាមស៊ីខ្យង ខ្លះ​ជំពាក់លុយធនាគារវាន់ក ដោយសាតែខាង​អាជ្ញាធរអប្សរា វាយ​កម្ទេច​ផ្ទះសំ​បែង​របស់ពួកគាត់​ជាងប្រាំពីរយ​ខ្នង បន្ទាប់​ពី​បោះឆ្នោត​អាណត្តិចុងក្រោយ​រួច​។ ពល​រដ្ឋ​ក្រីក្រ​យក​មេឃ​ធ្វើ​មុង ខ្លះ​រត់​ចោល​ស្រុក ទៅ​ធ្វើ​ការ​ស្រុក​គេ បែកបាក់ម៉ែឪ ព្រាត់​ប្រាស​ប្រពន្ធកូន ព្រោះ​​​ខ្ចីលុយធនាគារ មក​ធ្វើ​ផ្ទះកាលមុន​បោះ​ឆ្នោតរាប់​ម៉ឺនដុល្លារ តែបោះឆ្នោតរួច​ អាជ្ញា​ធរ​អប្សរា​ ឈូសឆាយកាយ​ផ្ទះរះរបងរបស់​ពួកគាត់​អស់ឡើយ​រាប​ដល់ដី។ តើនេះឬដែលហៅថា សន្តិភាព នោះ?

កាសែតកម្ពុជា សុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​ខាងណា​បាន​ទេ ព្រោះ​ខាង​អាជ្ញាធរ​អប្សរា៤នាក់​ដែល​ចុះ​មក​ជីក​ដីបំរ៉ុង​ដាំ​បង្គោល​របង​ព្រឹក​មិញនេះ​ មិន​បាន​ប្រាប់​ថា ខាង​ស្ថាប័ណ​ណា​ជាអ្នក​បញ្ជាមក​ទេ គេ​គ្រាន់​តែ​ប្រាប់​ថា ធ្វើ​តាម​បញ្ជាថ្នាក់​លើ​តែប៉ុណ្ណោះ ម្យ៉ាង​ទៀត មិន​ដឹង​ជាខាង​អាជ្ញាធរ​អប្សរាមែន ឬក្លែងខ្លាយ ដូច​ពាក្យចាស់ពោលថា “ លា​ពាក់​ស្បែក​សឹង្ហ​​ផង​ក៏មិន​ដឹង“៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1726ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1878ដង ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខ...    អាន1507ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1729ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1853ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2552ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន2196ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1612ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2322ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1709ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36028នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78361នាក់
ខែនេះ    225634នាក់
ឆ្នាំនេះ   2969938នាក់
សរុប   56568834នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:06