លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 03:53 នាទី ចំនួនអានៈ 1661

អ្នក​ស្រី លៀម មុំ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដ៏ស្អុកកខ្វក់មួយ ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្គាត់​ស្លក្រាម ក្រុង​សៀមរាប បាន​លួច​លាក់​ស្តុក​ឈើ​ប្រណិតអត់​ច្បាប់​ជាច្រើន​ម៉ែត្រគូប នៅក្នុង​កសិដ្ឋានផង នៅ​ក្នុង​ផ្ទះផង និង​នៅខ្ទមមុខ​កសិដ្ឋានផង ដែលត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​បន្ទាប់​ពី​សមត្ថកិច្ច និង​មន្រ្តី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ បំពុល​បរិស្ថាន និង​បំ​ពុល​ប្រជាពលរដ្ឋ​ ដែលរស់នៅ​ក្នុង​ភូមិ​ជាមួយ។

កាលពីថ្ងៃទី០៣និង​ទី០៤ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ មាន​ដូចជា ១.ប៉ូលីសសេដ្ឋកិច្ចខេត្ត ដែលដឹកនាំដោយ ឯកឧត្តម​ ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុក​ផែនបង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច ២.ខាងរដ្ឋបាលព្រៃឈើ ដឹក​នាំដោយលោក អ៊ឹង ធារ៉ា នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើបន្ទាយ​ស្រី ដែលបញ្ជាដោយលោក ជូន សុបញ្ញា ​ព្រះរាជអាជ្ញារង​តំណាង​អេយ្យការអម​សា​លា​ដំបូងខេត្តសៀម​រាប បាន​ចុះ​បង្ក្រាប​បទ​​​ល្មើស​ព្រៃ​ឈើ​ដែល​ឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ​ បាន​លាក់​ទុក​នៅ​ក្នុង​ផ្ទះ និង​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក។

ឈើ​ដែល​សមត្ថកិច្ចរក​ឃើញមាន: ឈើលេខ​១ប្រភេទសុក្រមចំនួន ៣៧៧ដុំ ស្មើនឹង២៣.៨៤០ម៉ែត្រគូប ឈើប្រណិតប្រភេទធ្នង់ចំនួន ១២០ដុំស្មើនឹង ១.២០០ម៉ែត្រគូប សរុបស្មើនឹង២៥.០៤០ម៉ែត្រគូប គ្មានវិក័យប័ត្រចំនួន១០.៤០ម៉ែត្រគូប ដែលត្រូវ​បាន​ជំនាញ​ដក​ហូតនិង​ផាក​ពិន័យ​ទៅ​តាម​ផ្លូវ​ច្បាប់។ ឈើ​ដែល​សមត្ថកិច្ចរក​ឃើញ​ទាំង​៣កន្លែងនេះ មាន​១កន្លែងដែល​លាក់ទុក​នៅ​ក្នុង​ខ្ទម​មុខ​កសិដ្ឋាន ជារបស់​ឈ្មោះ អេង សុម៉ាលីន ភេទស្រី អាយុ៣៨ឆ្នាំ ជាអ្នក​ស្នាក់​នៅ​បណ្តោះអាសន្ន ទល់មុខ​កសិដ្ឋាន​សម្អុយរបស់​លៀមមុំ។

សូម​បញ្ជាក់ថា នៅ​ម៉ោង​៩ព្រឹក​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅ​ពេល​ឈ្មោះ លៀម មុំ​ មិន​ទាន់​បើក​ទ្វាររបង​កសិដ្ឋានអោយ​សមត្ថកិច្ច​ចូល ឈ្មោះ រ៉េ ភេទប្រុស អាយុប្រហែល​ជាង​៥០​ឆ្នាំបាន​ជិះ​ម៉ូតូ​ទាំង​ត្រហេប​ត្រហបមក​ដល់​មុខ​សមត្ថកិច្ច និង​អ្នក​កាសែត ហើយបាន​និយាយថា ខ្ញុំ​ឈ្មោះ រ៉េ ម្ចាស់ឈើ​គេ​អោយ​ខ្ញុំ​មក​ចចារជាមួយបងៗសមត្ថកិច្ច បងៗយក​លុយប៉ុន្មាន ជាថ្នូរ​កុំ​ចាប់​ឈើ​ខាងលើនេះ? សមត្ថកិច្ច​ក្រវីក្បាលហើយ​ឆ្លើយនៅ​មុខ​អ្នក​កាសែតថា សុំ​ទោស​ផង មិន​អាច​ធ្វើ​បាន​ទេ។ នៅ​ពេល​សមត្ថកិច្ច​ចូល​ដល់ក្នុង​កសិដ្ឋានដែល​ស្តុក​ឈើ​ចំនួន​១០ម៉ែត្រគូប សមត្ថកិច្ច​បាន​សួរទៅលៀម​មុំថាឈើបាន​មក​ពីណា ឯលៀមមុំ បាន​ប្រាប់​សមត្ថកិច្ចថា ឈើទិញ​ទុក​២ឆ្នាំហើយ​ទុក​ធ្វើ​ផ្ទះ។ សមត្ថកិច្ច​សួរ​រក​ឯកសារទិញ​ឈើ​ លៀម មុំ ថា២ឆ្នាំហើយ​ ប្រហែល​បាត់​អស់​ហើយ លុះប្រហែល​បីបួន​ម៉ោង​ក្រោយ​មក​កូន​ស្រី​របស់​លៀម មុំ​បាន​កាន់​វិក័យប័ត្រ៤សន្លឹង មក​ប្រគល់​អោយ​សមត្ថកិច្ច ដែលវិក័យប័ត្រ​នេះ ចេញដោយដេ​ប៉ូលក់ឈើឈ្នោះ តារ៉េ ដែលត្រូវ​បាន​មហាជន និង​អ្នក​កាសែតសង្ស័យថា វិក័យប័ត្រ​នេះ ទី១.ទើប​តែសរសេរថ្មីៗ បន្ទាប់​ពី​ តារ៉េ ចចារជាមួយសមត្ថកិច្ចមិន​ត្រូវ​នៅ​មុខ​អ្នក​កាសែត ទី២.លៀម មុំ​ បាន​ប្រាប់​សមត្ថកិច្ចថា ឈើនេះទិញ​ពីរឆ្នាំហើយ ទុក​ធ្វើ​ផ្ទះ តែវិក័យប័ត្រ ចុះ​ថ្ងៃខែតាំង​ពីឆ្នាំ២០១៤ ទី៣.ពលរដ្ឋ​នៅ​ក្បែរលកសិដ្ឋាននេះ បាន​ប្រាប់​ថា ឈើនេះទើប​តែដឹក​យក​មក​ដាក់​ពេលយប់ៗ មិន​ទាន់បាន​១ឆ្នាំនៅឡើយទេ ទី៤.ទឹក​ប៉ិចដែលសរសេរនៅ​លើ​វិក័យប័ត្រ​នេះថ្មីចែស បើធ្វើ​កោសល្យវិច័យច្បាស់​ជាដឹងច្បាស់ ទី៥.លៀម មុំ​ថាទិញឈើនេះ២ឆ្នាំហើយ ដូច្នេះវាគួរតែនៅលើ​វិក័យប័ត្រសរសេរឆ្នាំ២០១៧ ទើបបានវាត្រឹម​ត្រូវ មិន​មែន​ឆ្នាំ២០១៤ដូច​នៅលើ​វិក័យ​ប័ត្រនោះទេ។

ពលរដ្ឋ​នៅភូមិ​ទ្រាំងនេះបាន​លួច​បង្ហើបថា លៀម មុំ ជាស្រីកំណាន់​របស់​ម្ចាស់ដីជាបុរស់​វ័យ​ចំណាស់ម្នាក់ ដែល​ឧត្តម​ភរិយាស្របច្បាប់​ និង​កូនៗរបស់​គាត់​រស់​នៅ​ឯប្រទេសអូស្ត្រាលី ឯណោះ ហើយ​លៀមមុំ ធ្លាប់​បាន​តាំង​ខ្លួន​ជាប្រពន្ធស្រប​ច្បាប់​របស់​បុរស់រូបនេះ ឃុបឃិតគ្នា​ ក្លែង​បន្លំឯកសារសាធារណះ ដោយ​លួច​ផ្តិត​មេដៃជំនួស​ប្រពន្ធគេ​លក់​ដី​អស់​១១ប្លង់ ត្រូវ​បាន​ប្រពន្ធកូន​គេ​ប្តឹង​ឡើង​តុលាការជាប់​គុគអស់​រយះ​ពេល​២០ថ្ងៃទើប​តែចេញ ហើយ​ការ​ប្តឹង​ផ្តល់​នេះឡើង​ដល់​សាលាឧទ្ធរណ៍ហើយ មិន​ទាន់​ចប់​នៅឡើយទេ។

កូនប្រុស​កូនស្រីរបស់​បុរស់​ម្ចាស់​ដីកសិដ្ឋានខាងលើនេះ បាន​ខលទូរស័ព្ទពី​ប្រភេស​អូស្ត្រាលីមក​កាសែតកម្ពុជាសុវណ្ណភូមិ​ថា លៀម មុំ​ មិន​មែន​ជាប្រពន្ធស្របច្បាប់​របស់​ឪពុក​គាត់​ទេ លៀម មុំ​ ជាសាហាយរបស់​ឪពុក​គាត់​តែប៉ុណ្ណោះ ហើយ​លៀម មុំ​ បាន​កេងប្រវ័ញ្ញយក​ទ្រព្យ​សម្បត្តិរបស់​ពួកគាត់ ដែលជាកេរមរតក និង​ជាទ្រព្យរួម​របស់​ឪពុក​គាត់​ជាមួយ​ម្តាយគាត់ ដែល​ខិតខំ​រក​បាន​មក​តាំង​ពី​បាតដៃទទេ។ ពួក​គាត់​បន្ថែម​តាមទូរស័ព្ទទៀតថា ការ​ប្តឹងប្តល់ នៅ​មិន​ទាន់​ចប់​ទេ រវាងលៀមមុំស្រីកំស្នេហ៍របស់ឪពុក​គាត់ និង​ពួកគាត់​ជាកូន​ៗស្រប​ច្បាប់ពិតប្រាកដ។

ប្រភពពីពលរដ្ឋមួយចំនួន​សុំ​មិន​បញ្ចេញឈ្មោះបានលួច​ខ្សឹបប្រាប់​ ចាងហ្វាងកាសែត កម្ពុជា​សុវណ្ណភូមិថា លៀម មុំ មាន​ខ្នងបង្អែកម្នាក់​នៅ​ធ្វើ​ការក្នុងតុលាការខេត្តសៀមរាប ដែល​ជាប់​ពាក់ព័ន្ធជាមួយរឿងក្តី និង​ជាមួយរឿងឈើ តែកម្ពុជាសុវណ្ណភូមិ​សូម​លាក់​ទុក​សិន មិន​ទាន់​បញ្ចេញ​ឈ្មោះ​ទេ តែសុំ​អោយ​អ្នក​នៅ​ក្រោយ​ខ្នងលៀមមុំ​នេះ​ដកខ្លួន​ចេញ​ទៅ​កុំ​អោយ​ប៉ះ​ពាល់​ដល់​កិត្តិយសរបស់ខ្លួន ព្រោះលៀមមុំ ជាមនុស្ស​មិន​សម​និង​រាប់​អានទេ។

ជាចុងក្រោយកូនៗដែលនៅអូស្ត្រាលី និង​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ហេតុការណ៍នេះ ស្នើសុំ​ទៅ​លោក នួន ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប លោកឯកឧត្តម ទិត្យ ណារ៉ុង ស្នង​ការ​ខេត្ត​សៀម​រាប លោក ម៉ុង ប៊ុនលីម នាយ​រដ្ឋ​បាលព្រៃឈើខេត្តសៀមរាប លោក ​កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំបូង​​ខេត្តសៀមរាប ជាពិសេសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀម​រាប មេត្តាសិក្សាករណី​បទល្មើស​ព្រៃឈើ​ខាងលើ​សាជាថ្មីឡើង​វិញ ហើយ​ផ្តន្ទាទោស​អ្នក​ស្រី លៀម មុំ​ ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​អោយ​ពលរដ្ឋ​បាន​ស្ងប់ចិត្ត និង​មាន​ការ​ជឿជាក់​ទៅ​លើ​ប្រព័ន្ធច្បាប់ និង​ជឿជាក់​ទៅលើ​ថ្នាក់​ដឹក​នាំ៕ ដោយ:ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2163ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន2248ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2549ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2187ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1655ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1555ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1745ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1627ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2132ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន3269ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39833នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82166នាក់
ខែនេះ    229439នាក់
ឆ្នាំនេះ   2973743នាក់
សរុប   56572639នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:20