នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក អំណោយជាច្រើនសន្ធឹកសន្ធាប់ ចែកជូនកងកម្លាំងប្រដាប់អាវុធការពារព្រំដែនឈរជើងប្រចាំការឯប្រាសាទព្រះវិហារ ក្នុងការលើកទឹកចិត្តដល់កងកម្លាំងដែលបានខិតខំប្តូរសាច់ប្តូរឈាមក្នុងការការពារបូរណភាពទឹកដី និងការពារសន្តិសុខជូនជាតិមាតុភូមិកម្ពុជានៃយើង។
ព្រះអង្គមានសង្ឃដីកា កោតសរសើរដោយស្មោះដល់កងកម្លាំងទាំងអស់ដែលបានខិតខំការពារទឹកដីអស់ពីកម្លាំងកាយចិត្តក្នុងការការពារទឹកដី។ ព្រះអង្គបាននាំយកអំណោចជាអង្ករចំនួន៤តោន ត្រីឆ្អើចំនួន២ពាន់ក្រាស់ ទឹកស៊ីអ៊ីវចំនួន២រយកេះធំ ម៉ីចំនួន២៤០កេះ និងថវិការចំនួន៦លានរៀល ជូនដល់កងកម្លាំងចំនួន៨ស្ថាប័ណដូចខាងក្រោម៖
០១.ប៉ុស្ត៍ជាំតែ ស្រុកជាំសាន្ត
០២.នគរបាលការពារព្រំដែន
០៣.យោធាសឹករងស្រុកជាំក្សាន្ត
០៤.ភូមិភាគ៤
០៥.កងពលលេខ០៧
០៦.នគរបាលភូមិភាគ០៤
០៧.ប៉ូលីសបេតិកភ័ណ្ឌប្រសាទព្រះវិហារ
០៨.កងវិស្វកម្ម
អំណោយដ៍ថ្លៃថ្លារបស់ព្រះគ្រូសិរីភិធម្ម ព្រះចៅអធិការវត្តព្រិនសរុបបច្ច័យទាំងអស់ជាង១ម៉ឺនដុល្លារអាមេរិក៕
ថ្ងៃនេះ | 27972 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 70305 | នាក់ |
ខែនេះ | 217578 | នាក់ |
ឆ្នាំនេះ | 2961882 | នាក់ |
សរុប | 56560778 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 14:26 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net