ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 14 ខែ 06 ឆ្នាំ 2019 វេលាម៉ោង 04:05 នាទី ចំនួនអានៈ 1550

កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ០៨,៣៤នាទីព្រឹក នៅចំណុចមុខហាងលក់អាហារយីហោមីឡូទល់មុខវិទ្យាល័យអង្គរស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណី ជនសង្ស័យចំនួនពីរនាក់ មិនស្គាល់អត្តសញ្ញណ បានធ្វើសកម្មភាព លួចកាច់សោរកយកម៉ូតូ០១ គ្រឿងម៉ាកដ្រីមសង់ សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប ១AD-២៣៨០ លេខតួ+លេខម៉ាស៊ីន ៥៣៧១៦៨០ របស់ជនរងគ្រោះឈ្មោះ សូត្រ គឹមសុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ខណៈពេលដែលជនរងគ្រោះបានជិះយកម៉ូតូភិនភាគខាងលើទៅចតទុកនៅចំនុចកើតហេតុខាងលើ មិនបានចាក់សោរ អ្វីទាំងអស់រួចចូលទៅហូបអាហារ ក្នុងហាងនោះ។ ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះ ពីករណីខាងលើ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់តាំងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក និងកម្លាំងនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ចុះទៅពិនិត្យបរិវេណកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ។ យោងតាមទិន្នន័យ ពីកាម៉េរ៉ាសុវត្ថិភាពសមត្ថកិច្ចយើងរកបានយើងបានកំណត់ ភិនភាគមុខមាត់ជនសង្ស័យបាន រួមទាំងភិនភាគម៉ូតូដែលពួកគេជិះធ្វើសកម្មភាព ដែលមាន ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HM-4753 ។ នៅវេលាម៉ោង១៥:០០នាទីថ្ងៃដដែល សមត្ថកិច្ចយើង បានប្រទះឃើញ ភិនភាគជនសង្ស័យទាំងពីរខាងលើ រួមទាំងម៉ូតូដែលជិះធ្វើសកម្មភាព បំរុងកាច់សោរកយកម៉ូតូមួយគ្រឿងទៀត នៅចំនុចខាងក្រោយផ្សារដើមក្រឡាញ់ ភ្លាមៗនោះ សមត្ថកិច្ចយើងបានធ្វើការប្រដេញតាម ជនសង្ស័យពីក្រោយ ធ្វើអោយជនសង្ស័យភ័យ ហើយជិះគេចហើយទម្លាក់បក្ខពួកម្នាក់ នៅមុខសាលាញ៉ូយ៉កក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ហើយប្តូរអាវ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចយើង រួចគេចខ្លួនបាត់ ។ បន្ទាប់មក លោកអធិការនគរបាលក្រុងសៀមរាប ក៏បានស្នើរសុំគោលការណ៍ តាមរយះលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ទៅលោកស្នងការនៃស្នងការដ្ឋានគរបាលខេត្តសៀមរាប ដើម្បីសុំកិច្ចសហការណ៍ ពីបណ្តារអធិការដ្ឋានស្រុក ក្នុងខេត្តសៀមរាប ដើម្បីស្វែងរកឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើបន្ត លុះដល់វេលាម៉ោង១៧:៥៨នាទីល្ងាចថ្ងៃដដែល ដោយមានការសហការណ៍ល្អ ពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាគងដែលដឹកនាំដោយលោកវរសេនីយ៍ឯក មិន ចន្ថាអធិការនគរបាលស្រុកប្រាសាទបាគង ទើបសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់តាមផ្លូវជាតិលេខ៦Aតាមឡានឈ្នួលបំរុងចាកចេញពីខេត្តសៀមរាប នៅត្រង់ចំនុចក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង។ បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ក៏បានចុះទៅធ្វើការនាំជនសង្ស័យទាំង០២នាក់មានឈ្មោះ÷ -ជនសង្ស័យទី១ ឈ្មោះ គង់ សិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអង្កោល ឃុំសម្ភាស ស្រុកស្ទឹងត្រង់ ខេត្តកំពុងចាម មានទីលំនៅបច្ចប្បន្នមិនពិតប្រាកដ។ -ជនសង្ស័យទី២ ឈ្មោះ ជា រស្មី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទូកមាស ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាមមកធ្វើការសាក សួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ក្រោយពីការសាកសួរតាមនីតិវិធីជំនាញជន សង្ស័យទាំងពីរបានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូភិនភាគខាង លើរបស់ជនរងគ្រោះប្រាកដមែន ហើយយើងបាននាំជនសង្ស័យខាងលើចុះចង្អុលបង្ហាញនិងដកហូតម៉ូតូជិះធ្វើសកម្មភាពដែលប្លុងទុកចោលកន្លែងហាងផ្តិតរូបយីហោពេញចិត្តមុខផ្សារឡាក់គីម៉លនិងសំលៀកបំពាក់ដែលជនសង្ស័យប្តូរពេលរត់គេចពីសមត្ថកិច្ចផងដែរ។ លុះដល់ព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩ យើងបាននាំជនសង្ស័យ ចុះទៅបន្ទប់ជួលរបស់ពួកគេ ស្ថិតនៅភូមិ ស្លក្រាម សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងរកវត្ថុតាង ហើយធ្វើការឆែកឆេរ បន្ទាប់មកសមត្ថកិច្ចយើង បានរកឃើញម៉ូតូចំនួន០២គ្រឿងដែលលាក់ទុកនៅក្នុងបន្ទប់ជនសង្ស័យរួមមាន៖ -ម៉ូតូទី១/ម៉ាកឌ្រីមសង់១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ ១HA៣០៧៩(ផ្លាកលេខក្លែងក្លាយ) លេខតួ.លេខម៉ាស៊ីន៥៣៧១៦៨០(ម៉ូតូបាត់នៅចំនុចហាងមីឡូ) ។ -ម៉ូតូទី២/ម៉ាកឌ្រីមសង់១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខកណ្តាល១Y៥៥៤១ (ផ្លាកលេខក្លែងក្លាយ) លេខតួ.លេខម៉ាស៊ីន៥២១៣៦៣៧ (ម៉ូតូបាត់នៅកន្លែងហាត់ប្រាណ​នៅក្បែរ​រង្វង់​មូល​ព្រះរាជដំណាក់​) កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ​​២០១៩ វេលាម៉ោង​១៩:០០នាទី ។ រួមទាំងសោរកែច្នៃសំរាប់កាច់កសោរម៉ូតូមួយចំនួនផងដែរ។ពាក់ព័ន្ធនឹងម៉ូតូដែលរកឃើញ និងដកហូតបាននេះ យើងបានស្រាវជ្រាវរកឃើញពាក្យបណ្តឹង និងអត្តសញ្ញាណម្ចាស់ហើយផងដែរ ។ ជនសង្ស័យទាំងពីរ បានសារភាពទៀតថាពួកគេ ពិតជាបាន ធ្វើសកម្មភាពលួចកាច់សោរកយកម៉ូតូ នៅក្រុងសៀមរាប ជា ច្រើនលើករួចមកហើយដោយក្នុងនោះរួមមាន ៖ នៅកន្លែងហាត់ប្រាណ ក្បែរ​រង្វង់​មូល​ព្រះរាជដំណាក់ ចំនួន០២គ្រឿង នៅក្បែរ​អាហារ​ដ្ឋាន​យីហោ​ម៉ៃឡូ ចំនួន​០២គ្រឿង និងនៅក្នុងភូមិវត្តបូព៌ចំនួន០១គ្រឿង ។ក្នុងនោះយើងក៏បានរកឃើញ ពាក្យបណ្តឹង របស់ជនរងគ្រោះចំនួន០៥ករណីផងដែរ។ យោងតាមចម្លើយ សារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹង របស់ជនរងគ្រោះ ជនសង្ស័យ ត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1709ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1581ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន2056ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1867ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន2375ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1506ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1932ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1662ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1706ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1514ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38652នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80985នាក់
ខែនេះ    228258នាក់
ឆ្នាំនេះ   2972562នាក់
សរុប   56571458នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:44