អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះលែង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 06 ឆ្នាំ 2019 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 1811

ក្រុម​ប្រជាពលរដ្ឋជួលដីគេធ្វើស្រែស្ថិតក្នុង ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បាន​អះ​អាង​ថា អាជ្ញាធរស្រុកពួក រួមជាមួយមេ​ប៉ុស្តិ៍ ប្រធាន​សហគមន៍ និង​ប្រ​ធាន​ការិយាល័យអន្តរវិស័យ បាន​ចុះចាប់អាត្រាក់ភ្ជួរ​ដី​ស្រែ​របស់​ពួក​គាត់កាល​ពី​ថ្ងៃទី​៦ ខែ​ឧសភា​ឆ្នាំ២០១៩​ ហើយ​កំហែង​​ទា​ប្រាក់​២៥០០​ដុល្លារ​ជាថ្នូរ​ទៅ​នឹង​ការ​ដោះ​លែងអាត្រាក់​មក​វិញ។

នៅ​ព្រឹក​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៩ ក្រុម​ប្រជា​ពលរដ្ឋ​បាន​ប្រាប់​អ្នក​កាសែត​យើងថា ​លោកសិន ចាន់ថុល អភិបាលរងស្រុកពួក បាន​បញ្ជាឲ្យលោក ថ្លៃ ចិន ប្រធានការិយាល័យអន្តរ:វិស័យ មេ​ប៉ុស្ត៍ និង​ប្រធានសហគមន៍ ចុះចាប់ត្រាក់ទ័រពលរដ្ឋមួយគ្រឿងកំពុងភ្ជួរស្រែក្នុង​​អាស័យ​ដ្ឋាន​ខាង​លើ យកមករក្សាទុកនៅប៉ុស្តិ៍ល្វាដើ​ម្បីឲ្យម្ចាស់ចចារ​បង់​ប្រាក់២៥០០ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អា​​​ត្រាក់​ភ្ជួរ​ស្រែក​នោះ​វិញ។

លោក សំរិទ្ធ ស៊ឹង អ្នក​ភ្ជួរ​ស្រែ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រែ​ជាច្រើននាក់​​បាន​ប្រាប់​ថា លោក​បាន​សុំ​បង់​លុយ​២លាន​រៀលអោយ​ទៅ​អាជ្ញាធរ​ដើម្បី​សុំ​យក​អាត្រាក់​ភ្ជួរ​ស្រែ​មក​ភ្ជួរ​ស្រែ​វិញ ព្រោះ​នេះ​ជា​រដូវ​ធ្វើ​ស្រែវស្សា​ហើយ តែ​ក្រុម​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខាង​លើ​មិន​ព្រម​ នៅ​តែ​ស្រែក​ថា ពីពាន់​ប្រាំ​រយដុល្លារៗៗៗ ទន្ទេញ​ជាប់​មាត់​ មិន​បន្ថូបន្ថយ​សោះ។ លោក សំរិទ្ធ ស៊ឹង បាន​បន្តថា លោក​បាន​ដើរ​ស្វះស្វែង​រក​គ្រប់​មធ្យោ​បាយ តាំង​ពី​ថ្នាក់ក្រោម ​ដល់​ថ្នាក់​លើ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​យក​ត្រាក់​ទ័រ​វិញ​បាន​ រហូត​ដល់​លោក​សម្រេច​ចិត្ត​ប្តឹង​ទៅ​តុលាការ​ដើម្បី​ស្វែង​រក​យុត្តិធម៌។ លោក សំរិទ្ធ ស៊ឹង បាន​បន្ថែម​ថា ដីស្រែ​ដែល​លោក​ភ្ជួរ​ខាងលើ​នេះ លោក​ជួល​គេ​១ហិចតា​ ១រយ​ដុល្លារ​ក្នុង​មួយ​រដូវ​ ហើយ​ដី​នេះ​ជា​ដី​ស្រែ​យូរ​ឆ្នាំណាស់​មក​ហើយ មិន​មែន​ដី​ព្រៃ​លិច​ទឹក​ដូច​ក្រុម​អាជ្ញាធរ​ចោទ​ប្រកាន់​នោះទេ។

លោក សិន ចាន់ថុល អភិបាលរងស្រុកពួកបានឲ្យដឹងតាមទូរស័ព្ធនៅល្ងាចថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩​នេះថា ការចុះ​ឃាត់​អាត្រាក់​របស់​ពល​រដ្ឋ​មួយ​គ្រឿងនេះ ដោយ​​លោក​បាន​ធ្វើ​សេច​ក្តី​ជូន​ដំ​ណឹង​​ឲ្យ​ស​ម៉ី​ខ្លួនមកធ្វើពាក្យស្នើ​សុំ ព្រោះទីតាំងនោះជាតំបន់ព្រៃលិចទឹក។ លោក​បាន​បញ្ជាក់​ទៀត​ថា ព្រៃ​ទាំង​នោះ​ម្ចាស់​អាត្រាក់​បាន​ឈូស​ឆាយ​រយៈពេល​២​ឆ្នាំ​ហើយ​។  លោកអភិ​បាល​រងស្រុក​រូប​នេះ​បាន​បន្ថែមថា ចំ​ពោះ​បញ្ហា​អា​ត្រាក់​ដែល​លោក​ឃាត់​នោះ​លោក​មិន​បាន​យក​ទៅ​លាក់​ទុក​ដូច​ការចោតប្រកាន់ពីម្ចាស់អាត្រាក់នោះទេ គឺ​លោក​បាន​យក​ទៅ​​ទុក​នៅ​ក្នុង​ស្ថាន​នី​របស់មន្ទីរ​ កសិកម្ម។

លោក ថ្លៃ ចិន ប្រធានអន្តរវិស័យស្រុកពួក បានចុះទៅចាប់​អាត្រាក់​ដោយ​ផ្ទាល់ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ខាង​លើ​ ហើយ​ត្រូវ​បាន​ពលលរដ្ឋ​ចោទផង​ដែរ​​ថា ជាអ្នក​ចចារ​ទាប្រាក់​២៥០០ដុល្លារ តែ​ដល់​ចចារ​គ្នា​មិន​ត្រូវ​ទើប​រៀប​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ប្រកាន់​ពលរដ្ឋ​ថា ឈូស​ដី​តំបន់​ព្រៃ​លិច​ទឹកទៅវិញ។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ ថ្លៃ ចិន ប្រធាន​អន្តរ​វិស័យ​ស្រុក​ពួក​បាន​​ទេ ​ព្រោះ​កាលពី​ល្ងាច​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ២០១៩​ម្សិល​មិញនេះ ​ក្រុម​ការ​ងារ​បាន​ខល​ទូរស័ព្ទ​ចូល​តែ​ស្តាប់​គ្នា​មិន​បានព្រោះ​មិន​សូវ​មាន​​សេវា សំលេង​​លឺដាច់ៗ​។

សួម​បញ្ជាក់ផង​ដែរថា ខាង​អាជ្ញាធរ​ស្រុក​ពួក បាន​បញ្ជូន​សំណុំ​រឿង​ចាប់​អាត្រាក់​ភ្ជួរ​ស្រែទៅ​តុលា​ការ​​ដោយ​ចោទ​ប្រកាន់ថា ភ្ជួរ​ប៉ះ​ព្រៃ​លិច​ទឹក បន្ទាប់​ពី​ទាប្រាក់​២៥០០ដុល្លារមិន​បាន ឯចំណែក​ម្ចាស់​ត្រាក់ទ័រ​ភ្ជួរ​ស្រែ ក៏បាន​ដាក់​ពាក្យ​បណ្តឹង ទៅ​តុលាការ​ផង​ដែរ ដោយ​ចោទ​ខាង​អាជ្ញាធរថា ចាប់​ត្រាក់​ទ័រ​ភ្ជួរ​ស្រែកំហែង​ទាប្រាក់​២៥០០ដុល្លារជាថ្នូរ​ក្នុងការ​ដោះលែង។

ក្រុម​ប្រជាពលរដ្ឋ​បាន​សុំ​អំពាវ​នាវ ទៅ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​តុលាការ​ មេត្តា​ជួយ​ផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​ផង ជាពិសេស​សុំ​យក​ត្រាក់ទ័រ​ទៅ​វិញ​ដើម្បី​អោយ​ទាន់​រដូវ​ភ្ជួរ​រាស់​ឆ្នាំនេះ។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋបាន​អះអាងថា ក្រុម​អាជ្ញាធរ​ស្រុក​ពួក​ខាង​លើនេះ មិនមែន​ទើប​តែ​ចាប់​ត្រាក់​ទ័រ​ភ្ជួរ​ស្រែក១នេះទេ កន្លង​មក​ចាប់​យក​លុយ​ពីរ​បី​បួន​ប្រាំ​រយ​ដុល្លារ​តែរហូត​ ចាប់​យក​លុយ​ៗ ហើយ​ដោះលែង​៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2362ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3546ដង ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន1736ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1646ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1670ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1613ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1637ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2180ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1599ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1653ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35234នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77567នាក់
ខែនេះ    224840នាក់
ឆ្នាំនេះ   2969144នាក់
សរុប   56568040នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:41