អាគារមួយខ្នងសាងសង់ជិតរួចរាល់ដោយគ្មានច្បាប់អនុញ្ញាតអ្វីបន្តិចសោះ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយម្ចាស់អាគារឈ្មោះលោកស្រី ហ៊ុយ នីន បានយកឈ្មោះអ្នកធំ២នាក់មកធ្វើជាខ្នងបង្អែកក្នុងការបន្លាចសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត។
កាលពីរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ម្សិលមិញ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដូចជាលោក ពូ សុជា ប្រធានការិយាល័យលំនៅដ្ឋាន លោក ឆយ គឹមឆេង ខាងអន្តរវិស័យខេត្ត និងលោកមេភូមិមេឃុំ បានចុះដល់កន្លែងសាងសង់ ហើយសុំមើលលិខិតស្នាមក្នុងការសាសង តែអ្វីដែលហួសថ្លែងនោះគឺ ប្អូនស្រីម្ចាស់ផ្ទះឈ្មោះ ឃួន ដានីន បានប្រាប់ថា គាត់អត់មានច្បាប់អ្វីទេ មានតែលិខិតមួយច្បាប់របស់រដ្ឋបាលសាលាខេត្តសៀមរាប ដែលចុះហត្ថលេខាដោយ ឯកឧត្តម លី សំរិទ្ធ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដែលមានអត្ថន័យឃ្លាចុងក្រោយដូចតទៅ ” ពាក់ព័ន្ធនឹងករណីនេះ សូមលោកស្រីរៀបចំប្លង់ស្ថាបត្យកម្មស្របតាមបច្ចេកទេសត្រឹមត្រូវ និងស្របតាមទម្រង់ដីរបស់លោកស្រីជាក់ស្តែង រួចដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់មករដ្ឋបាលខេត្តជាមុនសិន មុននឹងធ្វើការសាងសង់“ តែលោកស្រី ហ៊ុយ នីន មិនបានទៅសុំច្បាប់សាងសង់តាមការនែនាំរបស់សាលាខេត្តទេ ហើយថែមទាំងយកឈ្មោះអ្នកធំមកបន្លាចគេឯងទៀត។
បើយោងតាមសម្តីប្អូនស្រីលោកស្រី ហ៊ុយ នីន ឈ្មោះ ឃួន ដានីន បានប្រាប់សមត្ថកិច្ច និងអ្នកកាសែតកាលពីរសៀលម្សិលមិញថា កាលពីរដ្ឋធ្វើផ្លូវទំលុះផ្សាររាត្រីផល្លាអង្គរ ប៉ះចំផ្ទះរបស់គាត់ប្រហែលមួយម៉ែត្រ ហើយបានវៃចោលជ្រុងផ្ទះដែលប៉ះផ្លូវ បន្ទាប់មកបងស្រីគាត់បានសុំទៅសម្តេចពីជ័យសេនា ទៀ បាញ់ និងឯកឧត្តម ឃឹម ប៊ុនសុង ដើម្បីសាងសងផ្ទះឡើងវិញ ហើយសម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ឃឹម ប៊ុនសុង បានប្រាប់ថា អោយសាងសង់វិញចុះ ទើបពួកគាត់ហ៊ានសាងសង់ផ្ទះដូចក្នុងរូបភាពនេះ។
ខាងសមត្ថកិច្ចពាក់ព័ន្ធដែលចុះត្រួតពិនិត្យអាគារកំពុងសាងសង់អត់ច្បាប់នេះ បានប្រាប់អ្នកកាសែតកម្ពុជាសុវណ្ណភូមិថា តាមការកំណត់នៅក្នុងខេត្តសៀមរាប អាគារដែលខ្ពស់បំផុតគឺត្រឹមតែ ១៤ម៉ែត្រប៉ុណ្ណោះ ឯអាគារបស់លោកស្រី ហ៊ុយ នីន មានកំពស់ដល់ទៅ ១៩ម៉ែត្រ ហើយថែមទាំងមិនមានច្បាប់សាងសង់ទៀតផង។
លោកស្រី ហ៊ុយ នីន បានយកឈ្មោះថ្នាក់ដឹកនាំធំៗពីររូបខាងលើមកបន្លាចក្រុមសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប ធ្វើអោយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រួញកដូចអណ្តើកក្នុងស្នូក មិនហ៊ានចុះអនុវត្តទួនាទីរបស់ខ្លួនទៅតាមផ្លូវច្បាប់។
ពលរដ្ឋដែលដឹងរឿងករណីសាងសង់ផ្ទះអត់ច្បាប់ ហើយខ្ពស់ហួសការកំណត់ខាងលើនេះ បានរិះគន់ថា បើមន្ត្រីអនុវត្តច្បាប់ ខ្លាចអំណាចអ្នកធំដូច្នេះ ចាំបាច់បង្កើតច្បាប់មកធ្វើអី មេចមិនដុតសៀវភៅច្បាប់ចោលអោយអស់ពីប្រទេសកម្ពុជាទៅ ហើយរំលាយតុលាការគ្រប់ជាន់ថ្នាក់ចោទទៅ ដើម្បីអោយអ្វីៗវាស្មើភាពគ្នា ជាពិសេសក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង គួរតែរំលាយចោល ព្រោះមិនហ៊ានធ្វើការតាមផ្លូវច្បាប់ចំពោះអ្នកមាន ឬអ្នកមានខ្សែស្រឡាយអ្នកធំ អនុវត្តបានតែអ្នកក្រតូចតាមអត់អំណាចយ៉ាងដូច្នេះ៕ ដោយ៖ ផ្លុងរ៉េត
ថ្ងៃនេះ | 39015 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81348 | នាក់ |
ខែនេះ | 228621 | នាក់ |
ឆ្នាំនេះ | 2972925 | នាក់ |
សរុប | 56571821 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:57 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net