បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញឈើខុសច្បាប់

ដោយៈ រ៉េត ខេត្តក្រចេះ ថ្ងៃទី 22 ខែ 01 ឆ្នាំ 2019 វេលាម៉ោង 07:52 នាទី ចំនួនអានៈ 1613

បទល្មើសព្រៃឈើខ្នាតធំ ដែលរូបភាពខាងក្រៅ ជាកណ្ដៀរពូនដំបូក កំពុង ឆ្លងដែនចេញទៅវៀតណាម រាល់ថ្ងៃយ៉ាងរង្គាល តាមច្រករបៀង ដេ២,ដេ៣ ស្រុកស្នួល ខេត្តក្រចេះ មន្ត្រីជំនាញអត់បង្ក្រាប។ 

បើទោះបីជា សម្ដេចតេជោ បានដាក់បទបញ្ជាឲ្យទប់ស្កាត់ ឬភ្នាល់កាត់ក្បាលយ៉ាងណាក្ដី គឺសាបដូចទឹកទន្លេ,,,។ ជាមួយគ្នានោះស្រាប់តែលេចធ្លាយថា លោកឧកញ៉ា គង់ ក្រឹង បានបង់លុយឲ្យ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ជាថ្នូរនិងការបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ឆ្លងដែនទៅវៀតណាម តាមច្រករបៀងដេ២ ដេ៣ ខាងលើយ៉ាងគំហុក ទៅវិញ?។

បើតាមប្រភពពីអ្នកស្និតនិងលោកឧកញ៉ាគង់ ក្រឹង បានលួចបង្ហើបថា ជារៀងរាល់ខែ លោកឧកញ៉ា គង់ក្រឹង តែងតែចំណាយលុយអស់រាប់សែនដុល្លារ សម្រាប់រត់ការជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ក៏ដូចជាអ្នកកាសែត មួយចំនួនដើម្បីជាថ្នូរនិងការចេញឈើទៅវៀតណាម ទាំងថ្ងៃទាំងយប់,,,!។ ប្រភពដដែលបានរៀបរាប់ថា បង់ឲ្យលោក ឧត្ដមសេនីយ៍ឯក ហុង វីណុល អនុប្រធានគណៈកម្មការថ្នាក់ជាតិចុះទប់ស្កាត់បទល្មើសព្រៃឈើ ប្រចាំគោលដៅ ក្នុង១ខែ១០,០០០$! លោក វ៉ា ថន អភិបាលខេត្តក្រចេះ១ខែ៥,០០០$! ។ ក្នុងនោះលោក គង់ គឹមនី អភិបាលស្រុកស្នួល ១ខែ ២០,០០០$ ចាប់ពីខែមករាឆ្នាំ២០១៨ មក គឺច្រើនជាងគេព្រោះសំអាងថា ខ្លួនស្និតនិងថ្នាក់ដឹកនាំកំពូល!។ ឯលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ១ខែ៣,០០០$! លោក លន់ សុផាត ស្នងការខេត្តក្រចេះ ១ខែ៣,០០០$! លោក ជាបញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល ១ខែក៏៣,០០០$ ដែរ! ។

ទោះបីជាយ៉ាងណានេះគ្រាន់តែជាប្រភពបែកធ្លាយតម្ខាងប៉ុណ្ណោះ ប៉ុន្តែការពិតយ៉ាងណានោះ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោកហុង វីណុល លោក លន់ សុផាត លោក គង់ គឹមនី លោក សាន្ត ប៊ុនថាន លោក ជា បញ្ញា បានឲ្យដឹងថា និយាយរួមមន្ត្រីអាជ្ញាធរ នៅខេត្តក្រចេះ បូករួមទាំង (គណៈកម្មការ ថ្នាក់ជាតិចុះទប់ស្កាត់បទល្មើសព្រៃឈើ) ផងនោះ គឺមិនបានបង្ក្រាបឬទប់ស្កាត់បទល្មើសព្រៃឈើឡើយ។ ផ្ទុយទៅវិញថែមទាំងបានសម្របសម្រួល ឲ្យបទល្មើសព្រៃឈើ ឆ្លងដែនទៅវៀតណាម រាល់ថ្ងៃទៀតផង។ លើសពីនេះទៅទៀត គឺនគរបាលការពារព្រំដែន នៅទីនោះជាអ្នកបើកបារ៉ាស់ ឲ្យឈើចេញទៅវៀតណាម ទៀតផង។ ដោយមន្ត្រីទាំងនោះ ខ្ចីដៃលោកឧកញ៉ា គង់ ក្រឹង មកប្រើសម្រាប់កាង ឈើនៅស្រុកស្នួល ដោយតម្រូវឲ្យដកតុង យកលុយមកចែកប្រយោជន៍ ដល់មន្ត្រីពាក់ព័ន្ធគ្រប់គ្នា។ ជាមួយគ្នានោះលោកឧកញ៉ា គង់ ក្រឹង បានធ្វើបេនស្តុកឈើ នៅក្រោលគោ នាភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សម្រាប់ឲ្យឈ្មួញវៀតណាមឡើងមកទិញឈើ ជាមួយឈ្មួញខ្មែរ។ ដោយលោកឧកញ៉ា ធានាសុវត្ថិភាព១០០% គ្មានសមត្ថកិច្ចណាចាប់ទេ។ ប៉ុន្តែលោកឧកញ៉ា គង់ ក្រឹង ដកតុងពីឈ្មួញឈើ បានរាប់សិបម៉ឺនដុល្លារក្នុង១ថ្ងៃៗ ដើម្បីយកលុយមកឧបត្ថម្ភដល់អាជ្ញាធរនិងសមត្ថកិច្ច។

ប្រភពបញ្ជាក់ថា ឈើប្រណិត១ម៉ែត្រគូបឧកញ៉ា គង់ ក្រឹង កំណត់យកពីឈ្មួញ៦០០$ ឈើមូល៣០០$ ក្នុង១ម៉ែត្រគូប ឯឈើជជុះធម្មតា យក២០០$ក្នុង១ម៉ែត្រគូប។ ពោលគឺឈ្មួញខ្មែរ និងឈ្មួញវៀតណាមគេទិញលក់តែគ្នាគេ ប៉ុន្តែបង់លុយឲ្យឧកញ៉ាយ៉ាងច្រើនសន្ធឹក។ ព្រោះទីតាំងទិញលក់ឈើ នៅលើដីក្រោលគោ ឧកញ៉ា ដែលមានការធានាសុវត្ថិភាព១០០%ជូនឈ្មួញ៕ ចាន់ ថន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន808ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន4461ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1755ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1587ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន2252ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1995ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2648ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1695ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1712ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2126ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39910នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82243នាក់
ខែនេះ    229516នាក់
ឆ្នាំនេះ   2973820នាក់
សរុប   56572716នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:23