រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន

ដោយៈ រ៉េត ខេត្តក្រចេះ ថ្ងៃទី 27 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:18 នាទី ចំនួនអានៈ 1560

នៅថ្ងៃទី២៦ ខែមិនា​ ឆ្នាំ ២០១៨ វេលាម៉ោង១០ និង៤៤នាទីយប់ មាន​ក្បួន​ឡាន​សាំង​​យ៉ុងដឹកឈើប្រហែល​ជិត២០​គ្រឿងចេញពី ច្រកក្រុមហ៊ុនដុណៃ ឆ្លងកាត់ភូមិភ្នំខៀវ ឃុំ​អូរ​គ្រៀង​ ស្រុកសំបូរ ខេត្តក្រចេះ ដែលក្រុមឡានទាំងនេះត្រូវ​បាន​គេ​ស្គាល់ថា ជារបស់ មេ​ឈ្មួញ​ដ៏​ល្បី​ឈ្មោះ​បោះសម្លេងម្នាក់ដែល​​​បាន​អួត​អាងថា​ មិន​ខ្លាច​អ្នក​ណា​ទាំង​អស់​សូម្បីតែ​លោកអភិ​​បាលខេត្តក្រចេះក៏ដោយ។

មេឈ្មួញរូបនេះបាន​ស្រែក​ក្តែងៗជាសាធារណថា ” បានជាខ្ញំហ៊ានចរាចរណ៍​រថយន្ត សាំងយ៉ុង​ដឹក​ឈើ​ជាច្រើនគ្រឿង​បែបនេះ ព្រោះ​ខ្ញុំបានបង់លុយទៅឲ្យ សមត្ថកិច្ច និង​ក្រុមស្ថាប័ណជំនាញ ដែលដាក់ទីស្នាក់ការ​តាមដងផ្លូវ ជាតិ លេខ ៧ A រួច អស់ទៅហើយ។ ទី១-ស្នាក់ការប៉េអ៊ិម៧១០ ទី២-ដូចជាមេព្រៃ អូរគ្រៀង ជាដើម។ល។

តាមប្រភព​ពីប្រជាពលរដ្ធ បានខ្សឹបប្រាប់ថា ពេលដែលមេឈ្មួញធ្វើកាដឹកជញ្ជូនឈើ ម្ដងៗ សមត្ថកិច្ចនៅតាមដងផ្លូវ មិនដែលឃើញមានការបង្ក្រាបម្តងណាឡើយ ជាពិសេសនោះគឺសមត្ថកិច្ច កងរាជអាវុធហត្ថតែម្ដង ហើយកន្លងទៅនេះឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជារ អោយកម្លាំង របស់លោកចុះមក ទប់ស្កាត់រាល់ បទល្មើសព្រៃឈើក្នុង ខេត្តក្រចេះនេះ ប៉ុន្តែបែរ​ជាអស់​លោកល្មើស​និងបទបញ្ជារបស់ថ្នាក់លើទៅវិញ ដោយ​ហេតុថា​នៅ​ពេលដែលក្រុមរថយន្តសាំងយ៉ុងកំពុងធ្វើចរាចរណ៍ ដឹកឈើ យ៉ាងអធិប្បតេយ្យ ដឹកចេញ យ៉ាងគគ្រឹក​គគ្រេង​បែរជា​មន្ត្រីក្រោមឱវាទរបស់លោកអង្គុយចាំតែរាប់ក្បាលរថយន្តសាំងយ៉ុងយកលុយតែ ទៅ​វិញ។

ប្រភពពីពលរដ្ធបានឲ្យដឹងទៀតថា មិនមែនត្រឹមតែខាង​កងរាជអាវុធហត្ថលើផ្ទីប្រទេស​ប៉ុណ្ណោះទេ ដែលមិន​បង្ក្រាបរថយន្តសាំងយ៉ុងទាំងនេះ សូម្បីតែជំនាញរដ្ធបាលព្រៃឈើដែលមានដូចជាសង្កាត់រដ្ធបាលព្រៃឈើ អូរគ្រៀង ជាពិសេសជាងនេះទៅទៀត​នោះគឺ នាយខណ្ឌ័រដ្ធបាលព្រៃឈើ ក្រុងក្រចេះ តែម្ដង ដែលបណ្ដោយឲ្យកូនចៅរបស់ខ្លួន អង្គុយចាំ យកលុយជាថ្នូរ មិនបង្ក្រាប​បទល្មើស​ព្រៃ​ឈើខុសច្បាប់យ៉ាង​គគ្រឹគគ្រេងនេះ។

សូមឯកឧត្តម សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថានមេត្តាចាត់​វិធានការ​ទៅ​លើ​ក្រុម​រថ​យន្ត​សាំង​យ៉ុង​ដែល​ដឹក​ឈើ​ពី​ខេត្ត​ក្រចេះ​យក​ទៅ​លក់​នៅ​ស្រុក​យួន​ខាង​លើ​នេះផង​ទាន បើ​មិន​ដូច្នេះ​ទេ​ព្រៃ​ឈើ​ច្បាស់​ជារលាយ​ហិន​ហោច​ខ្លោច​ផ្សា​ជាក់​ជាមិន​ខាន៕ដោយ​៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1880ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1951ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1765ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1782ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1681ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1560ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1562ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1717ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1803ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1878ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39178នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81511នាក់
ខែនេះ    228784នាក់
ឆ្នាំនេះ   2973088នាក់
សរុប   56571984នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:00