ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:26 នាទី ចំនួនអានៈ 1882

​ព្រៃ​លិច​ទឹក​ដែល​ជាជម្រក​ត្រី​ពង​កូនបន្ត​ពូជ​នៅ​រដូវ​វស្សាស្ថិតក្នុង​តំបន់បី ​ដែល​ជាក្តី​សង្ឃឹម​របស់រដ្ឋាភិបាល និង​ប្រជារាស្ត្រ​ខ្មែរ ត្រូវបាន​ក្រុម​ឈ្មួញ អ្នកមានលុយ មាន​អំណាច​ រំលោភ​បំ​ពាន​​ជា​ហូរ​ហែ ដោយ​ប្រើ​គ្រឿង​ចក្រ​ ឈូស​ឆាយ​ កាយ​ដុត​កំទេច ធ្វើ​ជាដី​ស្រែ ជីកស្រះ កាយ​យក​អាចម៌​ដី​លក់ ឬយក​អាចម៌ដី​​ចាក់​បំពេញ​ធ្វើ​ដី​ឡូទ៍ ជាបន្តបន្ទាប់​ឥត​ឈប់​ឈរ​ នៅ​ក្នុង​ខេត្ត​សៀមរាប។

គ្រឿង​ចក្រ៩គ្រឿង​បើគិតទាំង​អេស្កាវ័តធ័រ អាប៊ុល និង​ឡាន​ដឹកដី ដែល​លោក ហាក់-សេង បាន​ជួល​អោយមក​​ឈូស​ឆាយ​កាយ​ព្រៃ​លិច​ទឹក​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀម​រាប តាំង​ពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨មក​ម្លេះ។

ជាក់ស្តែង​កាលពីថ្ងៃទី១២ មិនាម្សិល​មិញ កម្លាំង​ខាង​មន្ទីរ​បរិស្ថាន ជល​ផល ប៉ូលីស​ក្រុង ប៉ូលីស​សង្កាត់​ជ្រាវ បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ធ្វើ​របាយការណ៍ជូនថ្នាក់​លើ​ តែ​ខាង​ថៅ​កែ​គ្រឿង​ចក្រ និង​ម្ចាស់​ដី​មិន​ចូល​ខ្លួន​សហការណ៍នោះទេ ហើយ​ថែម​ទាំង​មិន​ព្រម​ដក​គ្រឿង​ចក្រ​ចេញ​ពី​កន្លែង​ឈូស​ឆាយ​ទៀត​ផង បន្ទាប់​មក​ក្រុម​សមត្ថកិច្ច​បាន​ដក​ថយ ដោយ​ខាង​ប៉ូលីស​បាន​ប្រាប់​ថា ប្រគល់អោយ​ខាង​បរិស្ថាន ឯខាង​បរិស្ថានឆ្លើយថា ថ្នាក់​លើ​អោយ​ដក​ថយ​មក​វិញ​ រងចាំ​ធ្វើ​លិខិត​កោះ​ហៅ​ថៅ​កែ​គ្រឿង​ចក្រ និង​លោក ហាក់-សេង​ អោយ​ទៅ​ជួបនៅ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប។

នៅ​ព្រឹក​ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨នេះ លោក​ សឿន-សេន ប្រធាន​ការិយាល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច នៃ​ស្នងការ​ដ្ឋាន​ខេត្តសៀមរាប​ បាន​ដឹក​នាំ​កម្លាំង​ ចុះ​ត្រួតពិនិត្យ​ ដី​ព្រៃ​ដែល​លោក ហាក់-សេង ជួលអោយ​គេ​​ឈូស​ឆាយ​អស់​ជិត​មួយហិកតា​កាល​ពីថ្ងៃទី១១។ នៅ​រសៀល​ម៉ោង២និង​៤៩នាទី ថ្ងៃទី១៣ដដែល​នេះ លោក​ សឿន-សេន បាន​ប្រាប់​តាម​ទូរស័ព្ទថា លោក​បាន​ប្រមូល​គ្រឿង​ចក្រ​ដាក់​មួយដុំជុំគ្នា ហើយលោក​បាន​ប្រគល​ការ​ងារ​ខាង​លើ​នេះ​ អោយ​ទៅ​ខាងជំនាញដូចជា ​មន្ទីរ​បរិស្ថាន ជល​ផល និង​ខាង​ធនធាន​ទឹក ​ធ្វើ​ការ​បន្ត ព្រោះ​វាត្រូវ​និង​ជំនាញ​របស់​គេ។ លោក សឿន-សេន បាន​បន្ថែមថា មិន​មែន​ថាខាង​លោក​ធ្វើ​មិន​កើត​នោះទេ តែ​មិន​ចង់​លូក​លាន​ទៅ​លើ​ការងារដែល​ជាជំនាញរបស់​គេ។

ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រាវ​នាំគ្នាឆ្ងល់ថា តើ​អ្នក​ដែល​ហ៊ាន​ជួល​គ្រឿងចក្រ​មក​ឈូស​យក​ដី​ព្រៃ​លិច​ទឹក​នេះ​មាន​ខ្សែ មាន​ខ្នង​ធំប៉ុណ្ណាដែរ បាន​ជា​ហ៊ាន​បំពានច្បាប់​យ៉ាង​ដូច្នេះ? ការ​ឆ្ងល់នេះពិត​ជាត្រឹម​ត្រូវ​ណាស់ មាន​មនុស្ស​បីបួននាក់​បាន​បង្ហើប​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​ថា លោក ហាក់-សេង គឺជាអ្នក​មាន​លុយ​មាន​អំណាច​ម្នាក់នៅក្នុង​ខេត្ត​សៀមរាប លោក​មាន​ផ្ទះលក់​គ្រឿង​ឡាន​នៅ​​ជិត​ផ្សារសាមគ្គី ហើយ​មាន​ផ្ទះល្វែង​ជួល​រាប់​សិប​ខ្នង នៅ​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង មានហាងបញ្ចាំ មិន​តែ​ប៉ុណ្ណោះ​លោក​ជា ដន្លង​ជាមួយ​ឯកឧត្តម ម៉ន-សាម៉ុន ដែល​ជាអតីតមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តសៀមរាបថែមទៀតផង។

មាន​ពាក្យ​សង្ឃពាក្យ​សត្វតាម​តៀម​កាហ្វេដែល​មិន​មែន​ជាផ្លូច​ការ​ណ៍​បាន​និយាយតៗគ្នាថា លោក​ ហាក់-សេង មិន​ដក​គ្រឿង​​ចក្រ​ចេញ​ពី​កន្លែង​ឈូសឆាយទេ គាត់​សម្រេច​ចិត្ត​ថាត្រូវ​តែ​ឈូស​ឆាយ​អោយ​បាន​សម្រេចបើ​ទោះ​បី​ជា​ត្រូវ​ចំណាយ​លុយ​អស់​ប៉ុន្មាន​ក៏ដោយ។ ក្រុម​ពួកមាត់​ចាប​មាត់​ព្រាបនិយាយទៀតថា លោក​ហាក់សេង​ កំពុង​ដើរ​រក​ខ្សែ​ រកខ្នង​ដើម្បី​ទប់​ទល់​កុំ​អោយ​មេឃ​បាក់​សង្កត់​។

ជាក់​ស្តែង​រយៈពេល​បី​ថ្ងៃនេះគ្មាន​សមត្ថកិច្ច​ណា​អាច​ជួប​និយាយ​ជាមួយលោក​ហាក់សេង​បាន​ទេ ដោយ​ទូរស័ព្ទខលចូល​ តែ​មិន​លើក​ទទួល ចំណែក​កម្ពុជាសុវណ្ណភូមិ​ក៏មិន​អាច​សុំ​ការ​បកស្រាយ​ពីលោក ហាក់-សេង បាន​ដែរព្រោះ​នៅ​ម៉ោង​៣និង៥០​នាទីរសៀលថ្ងៃទី១៣ មិនានេះខល​ទូរស័ព្ទ​ទៅ​លោក​ ហាក់-សេង​ ចូល​តែមិនមាន​អ្នក​​លើក​ទទួល​ផង​ដែរ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវពោលថា ពួកគាត់​សោកស្តាយ​ព្រៃលិច​ទឹក ដែល​លោក ហាក់-សេង ប្រើ​គ្រឿង​ចក្រ​អោយ​ឈូស​ឆាយ​ខាង​លើនេះ ហើយ​ពួកគាត់​សង្ឃឹម​ថា ឯកឧត្តម ឃឹម-ប៊ុន​សុង​ អភិបាល​ខេត្ត​សៀមរាប និង​លោក​ កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំ​បូង​ខេត្តសៀម​រាប ច្បាស់​ជាចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ជាក់ជាមិន​ខាន បើ​ទោះ​ជាលោក​ ហាក់-សេង នេះ​មាន​លុយ​ មាន​ខ្នងមានខ្សែ​​ធំ​យ៉ាង​ណាក៏ដោយ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1570ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1675ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1557ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1571ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1744ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន2167ដង ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន   អាន670ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2494ដង របាំត្រុដិ (មានវីដេអូ)   អាន2960ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1733ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34800នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77133នាក់
ខែនេះ    224406នាក់
ឆ្នាំនេះ   2968710នាក់
សរុប   56567606នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:19