លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្រក្តៅក្រហាយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 12:50 នាទី ចំនួនអានៈ 1704

លោក អ៊ុយទុយ មេភូមិ​កន្ត្រ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កំពុង​សាងសង់​ផ្ទះរំលោភ​យក​ដី​ផ្លូវ​​៦ម៉ែត្រ នៅ​ចំនុច​ភូមិ​កន្ត្រក ដោយ​អាង​មានលុយច្រើន​ និង​អំណាច​ ធ្វើ​អោយ​រាស្ត្រី​ប្រើ​ប្រាស​ផ្លូវ​នេះ​ជិត​១០គ្រួសារកើត​ទុក្ខ​មិន​សុខ​ចិត្ត។

លោក ស៊ិនណារិទ្ធិ គ្រួសារមួយក្នុង​ចំណោមពលរដ្ឋ​ជិត​១០គ្រួសារ បានប្រាប់​កម្ពុជាសុវណ្ណភូមិថា ក្នុងនាមលោក​ជាប្រជាពលរដ្ឋ​ខ្មែរ ​សុំរស់រានមានជីវិតដោយ​ស្រប​ច្បាប់ ហើយ​ក៏មិន​អាចទទួលយកបាន​ទេ ​នូវ​ទង្វើ​រំលោភបំពានដោយ​ប្រការ​ណាមួយ ពីនរណា​ម្នាក់ ហើយ​លោកន្តថា លោកមេភូមិ​ អ៊ុយទុយ រូប​នេះ​ហាក់​អា​ង​អំណាច​ និង​ទឹក​ប្រាក់​ ចូល​ចិត្តធ្វើ​អ្វីៗ​ដោយ​ដើរខ្សែលើ​ រំលោភ​បំពាន​ផ្លូវ​ច្បាប់ រំលោភ​បំពាន​សិទ្ធ​លំនៅ​ដ្ឋាន ផ្លូវ​ថ្នល់​សាធារណៈជាដើម។ លោករិទ្ធបាន​ប្រាប់ទៀតថា កន្លងមក​លោកអ៊ុយទុយ​បាន​ធ្វើ​ផ្ទះជាប់​និង​ព្រំដីផ្លូវ​ដោយ​មិន​មានទុក​គំលាតនោះទេ ហើយរយៈពេល​ប៉ុន្មានថ្ងៃ​ចុង​ក្រោយនេះ លោក ​អ៊ុយទុយ កំពុង​តែសាងសង់​សំយ៉ាប​ដែកមានកឥដ្ឋ​ស៊ីម៉ង់ផង ដែល​រំលោភចូល​ដី​ផ្លូវ​៦ម៉ែត្រ​ក្នុង​ប្លង់​រឹង​របស់​សូរិយោដីខេត្តបានចេញ​អោយ​។ លោករិទ្ធបន្ថែមថា ដី​៦ម៉ែត្រ​នេះ​ជាដី​ផ្លូវ​ក្នុង​ប្លង់​រឹង​របស់​សូរិយោដីខេត្ត ដែល​ទុក​សំ​រាប់​អោយ​ប្រជា​ពលរដ្ឋ​ជិត​១០​គ្រួសារចេញ​ចូ​ល តែបើ​អាជ្ញាធរដែនដី និង​សមត្ថិកិច្ចជំនាញ​ មិន​ឆាប់​ចាត់​ការ​តាមផ្លូវ​ច្បាប់​ទេនោះ ផ្លូវ​នេះអាច​ត្រូវ​បាន​បិទ ឬបិទមួយចំហៀង​ជាក់​ជាមិន​ខាន។ លោករិទ្ធ​តំណាង​អោយ​ពលរដ្ឋ​រស់​នៅ​ប្រើ​ប្រាស​ផ្លូវ​នេះ សូម​អោយ​អាជ្ញាធរ​ និង​សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះទប់ស្កាត់​ការ​សាង​សង​ផ្ទះលើ​ដី​ផ្លូវ​របស់​លោក អ៊៊ុយទុយ​ មេភូមិ​កន្ត្រក​នេះជាបន្ទាន់​ផង។

លោក ស៊ាហាវ ចៅ​សង្កាត់​ស្វាយ​ដង្គំទើប​ឡើង​កាន់​តំណែង បាន​ប្រាប់​តាមទូរស័ព្ទថា ព្រឹ​នេះលោករវល់​តែ​ជាប់​ប្រជុំនៅ​សាលាខេត្ត ហើយ​ថ្ងៃក៏ត្រូវ​ប្រជុំទៀត តែ​ទោះជារវល់​​យ៉ាង​ណាលោក​ថា ចាំ​អោយតំណាង​​ពលរដ្ឋ​ដែល​ប្រើ​ប្រាស​ផ្លូវ​ខាង​លើ​នេះ ឆ្លៀត​ទៅ​ជួប​លោកនៅ​សាលាសង្កាត់ នៅ​ម៉ោង​២រសៀល​ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧នេះ។ លោកមេឃុំបានប្រាប់​បន្ថែមថា លោកបានជិះរថយន្តទៅឆាប​មើល​រួច​ហើយ ឃើញថា ការសាង​សង់សំយ៉ាប​ផ្ទះរបស់​លោក អ៊ុយទុយ ខាង​លើនេះពិត​ជាចូល​ដីផ្លូវ​ច្រើន​មែន ហើយ​លោក​និង​ព្យាយាម​ដោះស្រាយ​បញ្ហានេះក្រៅ​ប្រពន្ធតុលាការ​ជាជំហ៊ាន​ដំបូងក្នុង​នាម​លោក​ជាចៅ​សង្កាត់​ជាម៉ែឪ​របស់​ពលរដ្ឋ​ក្នុង​សង្កាត់របស់​លោក​។ លោក ស៊ាហាវ បាន​បញ្ជាក់​បន្ថែមថា លោក អ៊ុយទុយ បានផ្ទេរតំណែងជាមេភូមិ​អោយ​ទៅ​លោក រស់ ប៊ុនវ័ន ដែល​ជាកូនចៅ​ បន្ទាប់​ពី​ឃុំសង្កាត់ ធ្លាក់ឆ្នោតនៅ​ដើម​ឆ្នាំ២០១៧នេះមកម្លេះ។

លោក រស់​ ប៊ុនវ័ន មេភូមិ​កន្ត្រក ដែលទើប​ឡើង​ថ្មី បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃដដែលនេះថា លោក​បាន​ទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ​ដែរថា លោកអ៊ុយទុយ បាន​ធ្វើ​សំយ៉ាប​ផ្ទះលើ​ដីផ្លូវ​ តែ​លោក​ពុំ​ទាន់​បាន​ទៅ​មើល​ទេ ព្រោះ​ព្រឹក​មិញ​នេះ​ជាប់​ទៅ​កម្មវិធីនៅ​សាលារៀន​ក្នុង​ភូមិ តែ​លោក​បាន​សន្យាថា និង​ទៅ​ជួយ​ធ្វើ​ការ​សម្រប​សម្រួលក្នុង​សាច់​រឿង​ខាងលើនេះ។

កម្ពុជាសុវណ្ណភូមិ ​មិន​អាច​សុំ​ការ​បក​ស្រាយ​ពីលោក អ៊ុយទុយ អតីតមេភូមិ​កន្ត្រ ដែល​តែងតែធ្វើ​បាប​រាស្ត្រី បំផ្លាញសន្លឹង​ឆ្នោតគណបក្ស​ប្រជាជនរូប​នេះបានទេ នៅ​ព្រឹក​ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧នេះ ព្រោះ​ទូរស័ព្ទ​ចូល​ ត្រូវ​បាន​ភរិយា​របស់​លោកលើក​ជំនួស ហើយ​ប្រាប់​ថា ប្តីរបស់​គាត់​ទៅ​ធ្វើ​ឡាន មិន​បាន​ប្រើ​ទូរស័ព្ទនោះទេ

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​កន្ត្រក និង​ជាពិសេស​អ្នក​ប្រើ​ប្រាស​ផ្លូវ​៦ម៉ែត្រ​ខាង​លើ​នេះ បាន​បង្ហើប​ប្រាប់​ថា អ៊ុយទុយ ជាអ្នកមាន​ស្រុក​ស្រែ អាង​តែ​អំណាច​ជាមេភូមិ​ និង​ទឹក​ប្រាក់​ ធ្វើ​អ្វី​មិន​ដែល​ចេះ​កោដ​ក្រែង រអែង​ផ្លូវ​ច្បាប់​នោះទេ។ ធ្វើ​ផ្ទះលើ​ដីផ្លូវ​ហើយ បែរជាដេញឈ្លោះប្រកែក ជាមួយ​អ្នក​ភូមិ​ផង​របង​ជាមួយ ឡើង​តឹង​សរសៃក អួត​ក្អេងក្អាងត្រដាងស្លាបថា ខេត្តសៀមរាប​នេះ បើ​មានអ្នក​ហ៊ាន​មក​រើ​សំយ៉ាប​ផ្ទះរបស់​គាត់​ គាត់​ហ៊ាន​កោត្រងោល ព្រោះ​លោក​ធ្វើ​មេភូមិ​យូរឆ្នាំតាំង​ពី​ជាប់​ឆ្នោត​រហូត​ដល់​ធ្លាក់​ឆ្នោត សន្សំបានខ្សែ​បាន​ខ្នង​ច្រើន​ណាស់ ហើយ​ក៏មិន​ខ្វះលុយ​តតាំងជាមួយប្រើ​ប្រាសផ្លូវ​នេះដែរ។ល។

ជាចុងក្រោយ​ពលរដ្ឋ​ដែល​ប្រើប្រាសផ្លូវ​៦ម៉ែត្រ​ខាង​លើនេះ សូម​សំនូមពរទៅ​លោក​មេភូមិ មេឃុំ ខាង​សូរិយោដី សាលាក្រុងសៀមរាប មេត្តា​ជួយទប់​ស្កាត់​ចាត់ការ​ ផ្ទះធ្វើ​លើ​ផ្លូវ​របស់​លោក ដង្ខៅ អ៊ុយទុយ ផង ព្រោះ​ពួកគាត់​គ្មាន​អំណាច​គ្មានខ្សែពួរខ្សែកាប លុយកាក់ ទៅ​តតាំង​ជាមួយអ៊ុយទុយទេ មានតែសង្ឃឹម​ទៅ​លើ​ផ្លូវ​ច្បាប់​តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន2191ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន2143ដង លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន1795ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1976ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1717ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1827ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2498ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន1638ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1556ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1594ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34874នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77207នាក់
ខែនេះ    224480នាក់
ឆ្នាំនេះ   2968784នាក់
សរុប   56567680នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:22