លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពីមន្ត្រីរាជការ និងប្រជារាស្ត្រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2017 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 1956

លោក ទិត្យ ណារ៉ុង អធិការ​ក្រុង​សៀមរាប ត្រូវ​បាន​ប្រកាស​តែង​តាំងទៅ​​ជា​ស្នង​ការ​ខេត្ត​សៀម​រាប ជំនួស​លោក ហូ វ៉ាន់នី​ នៅ​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោម​អធិ​បតី​ភាព​របស់​ឯក​ឧត្តម​ នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​ឧកឧត្តម​ ឃឹម ប៊ុនសុង អភិ​បាល​ខេត្តសៀម​រាប ព្រម​ទាំង​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់ នៅ​ស្នង​ការ​នគរ​បាល​ខេត្តសៀមរាប។

បើ​ទោះជាការ​ឡើងតំណែង​​ផ្លោះ​ពី​អធិការក្រុង​ ទៅ​ជាស្នង​ការ​ខេត្ត ក្រោម​ការ​រិះ​គន់​ពី​​​មន្ត្រី​រាជការ និង​ប្រ​ជារាស្ត្រ​យ៉ាង​ណាក៏ដោយ ក៏អ្វី​ៗ​វា​បាន​កន្លង​ផុត​ទៅ​ដោយ​រលួន​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ ព្រោះ​​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ បាន​មាន​ប្រសាសន៍ថា ˝ ការ​តម្លើង​​លោក ទិត្យ ណារ៉ុង​ ពី​អធិការក្រុងសៀមរាប ទៅ​ជាស្នង​ការ​ខេត្តសៀមរាប​ជំនួស​លោក ហូ វ៉ាន់នី ដែល​ទើប​ឡើង​កាន់​តំ​ណែង​ស្នង​ការ​ខេត្តបានតែ​ជាង​ពីរខែនេះ គឺ​ធ្វើ​ឡើងតាម​​ការ​ស្នើ​សុំរបស់​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​រាប​ ហើយ​ឯកឧត្តម​ក៏​បាន​ធ្វើ​លិខិត​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​ចំណារ​ពីក្រសួង​ម​ហា​ផ្ទៃ​របស់​ សម្តេច​ ស ខេង ទៅ​តាម​និតិវិធីរដ្ឋ​បាល​​នគរបាលជាតិ ចំណែកឯលោក ហូ វ៉ាន់នី ត្រូវ​បាន​តែង​តាំង​ទៅ​ចា​អនុប្រធាន​នាយក​ដ្ឋានទេសចរណ៍˝។

សូមរំលឹកផងដែរថា លោក ទិត្យ ណារ៉ុង អតីតជាអធិការ​ស្រុក​អង្គរធំ ខេត្តសៀមរាប ក្រោម​ពី​លោក ឃឹម ប៊ុនសុង​ ប្តូរ​ពី​ប្រធាន​យោធាខេត្ត​ឬសឹករងខេត្ត ឡើង​ជាអភិបាល​ខេត្ត​សៀម​រាប​ មិន​បាន​ប៉ុន្មាន​ថ្ងៃផង លោក ទិត្យ ណារ៉ុង​ ត្រូវ​បាន​ផ្លាស់ប្តូរ​អោយ​មក​កាន់​តំណែង​ជា​អធិការ​ក្រុង​សៀមរាប ជំនួស​លោក ស៊ុន សាន្ត ដោយ​លើក​លោក ស៊ុន សាន្ត ពីអធិការ​ក្រុង​អោយ​ឡើង​ទៅ​ជា​ស្នង​ការ​រង បន្ទាប់​ពី​លោក​ ស៊ូ ភិរិន្ទ អស់​តំ​ណែង​ជាចៅ​ហ្វាយ​ខេត្តសៀមរាប។

ពលរដ្ឋ​ខេត្តសៀមរាប​សង្កេត​ឃើញ​ថា ក្នុង​កំឡុង​ពេល​ដែល​លោក ហូ វ៉ាន់នី ឡើង​កាន់​តំណែង​ជាស្នង​ការ​ខេត្ត​សៀមរាបមួយ​រយ:ពេល​ខ្លីនេះមិន​ដែល​​ប្រើ​អំណាច​ជិះជាន់​គាប​សង្កត់ប្រជារាស្ត្រ​ ឬស៊ី​សំ​ណូក​សូក​ប៉ាន់​ឬប្រ​ព្រឹត្តិ​ខុស​គោល​ការណ៍​ថ្នាក់​ដឹក​នាំ​នោះ​ទេ ហើយ​បែរជា​មាន​ការ​បង្ក្រាប​បទ​ល្មើស​បន​ល្បែង​ស៊ី​សង ឆ្នោត​កន្ទុយ​លេខ​ យ៉ាង​សកម្ម ដែល​មាន​ពាក្យ​ចចាម​អារាម​ជា​ច្រើន​គេ​និយាយថា លោក ហូ វ៉ាន់នី បង្ក្រាប​ឆ្នោត នាគនាំសំណាង ចំក្មួយ​​​របស់​លោក ឃឹម ប៊ុនសុង ទើប​បាន​ជា​ត្រូវ​បាន​ប្តូរ​ទួនាទីពីស្នងខេត្តសៀមរាប​​​លឿង​ដូច​ផ្លេក​បន្ទោល​បែបនេះ។

ក្រុម​អ្នក​បើក​បនល្បែង​ស៊ីសង​នៅ​ខេត្តសៀមរាប នាំគ្នា​ខ្លាច​លោក ហូ វ៉ាន់នី ហើយ​គ្រវីក្បាល​ថា បើ​លោក​ ហូ វ៉ាន់នី នៅ​កាន់​ជា​ស្នង​ការ​ តែពីរ​ឆ្នាំពួកគាត់​ច្បាស់​ជាដាច់បាយ​ហើយ ព្រោះ​មាន​មុខ​របរ​ផ្សេង​ឯណា មាន​តែ​មុខ​របរ​បើក​បន​ល្បែងស៊ី​សង លក់​ឆ្នោត តែប៉ុណ្ណោះ។ បន្ទាប់ពី​ពួគ​គេ​​ដក​ដង្ហើម​វែងរួច​មក ក្រុម​អ្នក​បើក​បន​ល្បែង​បាន​យក​ដៃស្ទាប​ទ្រូង​ហើយ​បន្លឺ​សំ​លេង​ថា ហ៊ឺស រាង​ធូទ្រូង​បន្តិច​ ព្រោះ​លឺ​ថា លោក​ ហូវ៉ាន់នី ជិត​ផ្លាស់​ប្តូរហើយ សង្ឃឹម​ថា ស្នង​ការ​ថ្មីលោក ទិត្យ​ ណារ៉ុង​ ចេះ​បើក​ភ្លើង​ខៀវ​អោយ​ពួក​គាត់បាន​បើក​បនល្បែង​វិញផង។

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ នេត សារឿន បាន​ឡើង​ថ្លែង​មតិសំណេះ​សំណាល និង​ធ្វើ​ការ​ផ្តែផ្តាំដល់​លោក ទិត្យ ណារ៉ុង​ ស្នង​ការ​ឡើង​ថ្មី អោយ​ចេះ​គោរពវិជ្ជាជីវ: ចេះស្រលាញ់​កូន​ចៅ​ដូច​គ្រួសារ​របស់​ខ្លួន ជៀសវាង​ប្រកាន់​បក្ស​ពួក​និយម រើស​អើង​ពណ៍​សម្បុរ និង​ត្រូវ​ទទួល​ផែនការ​ដែល​ថ្នាក់​លើ​បាន​ដាក់​អោយ​នៅ​ថ្ងៃនេះ ធ្វើ​អោយ​បាន​សម្រេច​ជោគជ័យ ជាពិសេស​មុន​បោះ​ឆ្នោត​ឆ្នាំ២០១៨ខាង​មុខនេះ ត្រូវ​រក្សាការពារ​សន្តិសុខសណ្តាប់​ធ្នាប់អោយ​បាន​ល្អ ព្រោះ​ខេត្តសៀមរាប ជាខេត្ត​តំ​បន់​ទេសចរណ៍ ហើយ​ជា​ខេត្ត​ដែល​ត្រូវ​វៀប​ចំ​ការ​ប្រជុំ​ទាំង​តូច​ទាំង​ធំទៀត​ផង។

មន្ត្រី​រាជការ​ និង​ប្រជា​រាស្ត្រ​ខេត្តសៀម​រាប រង​ចាំ​មើល​ស្នាដៃ​របស់​លោកស្នង​ការ​ឡើង​ថ្មី ទិត្យ ណារ៉ុង បន្ទាប់​ពី​ថ្ងៃ​ឡើង​កាន់​តំ​ណែង​នេះ​ទៅ​ តើ​លោក​ស្នងការ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​បទ​ល្មើស​ បន​ល្បែង​ស៊ីសង ឆ្នោតកន្ទុយ​លេខ ដូច​លោក​ ហូ វ៉ាន់នី ដែរឬទេ? បើ​​លោក​ស្នង​ការ​មាន​ស្នាដៃ​ល្អ​ពល​រដ្ឋ​និង​ជួយ​គាំទ្រ តែ​បើឡើង​ដើម្បី​តែ​អំ​ណាច​លុយ​កាក់​ប្រាក់​ខែ និង​ដើម្បី​ការ​ពារ​បនល្បែង​នោះ​ច្បាស់​ជាមាន​ការ​រិះ​គន់​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2379ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1712ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1624ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1816ដង ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌   អាន6264ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1510ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1785ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1585ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1787ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1643ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38508នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80841នាក់
ខែនេះ    228114នាក់
ឆ្នាំនេះ   2972418នាក់
សរុប   56571314នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:37