ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្សាយរបស់សារព័ត៌ាមនកម្ពុជាសុវណ្ណភូមិ ក្នុងការសង្ស័យថានាយឧត្តមសេនីយ៍ សៅ សុខា ជាអ្នកនៅពីក្រោយខ្នងឈ្មួញរកស៊ីឈើក្រញូងឈ្មោះ សុស រ៉ុង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 08:01 នាទី ចំនួនអានៈ 1600

˝ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឆ្លើយតបនឹងលោក ផ្លុង រ៉េត ចាងហ្វាងការផ្សាយនិងជានិពន្ធនាយកសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ ដែលបានចុះផ្សាយនៅលើសារព័ត៌មានកម្ពុជាសុវណ្ណភូមិ (K.S.NEWS) ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៨និង២១នាទីក្រោមចំណងជើងថា “នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម្នាក់?”

ខ្ញុំបាទសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំបង្ក្រាបបទល្មើសព្រៃឈើចាប់បានឈើល្មើសច្បាប់ចំនួនជាង៧ម៉ឺនម៉ែត្រត្រីគុណ ហើយត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យមានការដេញថ្លៃយកថវិកានោះបម្រើក្នុងវិស័យអប់រំ មកដល់ពេលនេះ ការដេញថ្លៃទទួលបានជោគជ័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបម្រើជាតិតាំងពីគាត់ នៅវ័យក្មេងមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ចំណែកឪពុកម្តាយ បងប្អូនរបស់គាត់ ត្រូវបានសម្លាប់អស់នៅក្នុងរបបប៉ុតពត។ ឯកឧត្តម នាយឧត្តមសេនីយ៍ តែងតែមានប្រសាសន៍ថា យើងហូបបាយតែមួយចានក្នុងមួយពេល ដូច្នេះយើងមិនត្រូវការអ្វីលើសពីនេះទៀតទេ យើងត្រូវសាងតែអំពីល្អ គោរពច្បាប់ មានសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។

ដូចបានជម្រាបជូនខាងលើ ខ្ញុំបាទ ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានខាងលើ។ ខ្ញុំបាទសូមជម្រាបជូនលោក ផ្លុង រ៉េត ចាងហ្វាងការផ្សាយនិងជានិពន្ធនាយកសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិថា បើលោកមានភស្តុតាងបញ្ជាក់ថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាអ្នកនៅពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម្នាក់ សូមលោកបង្ហាញភស្តុតាងនៅចំពោះមុខតុលាការ ឯកឧត្តម នាយឧត្តមសេនីយ៍ ត្រៀមខ្លួនចំពោះមុខច្បាប់។

ខ្ញុំបាទសូមជម្រាបជូនអ្នកសារព័ត៌មាននិងសាធារណជនទាំងអស់ឱ្យបានជ្រាបថា រាល់ការបញ្ចេញមតិនិងផ្សព្វផ្សាយព័ត៌មាន គឺជាសិទ្ធិសេរីភាពប៉ុន្តែសិទ្ធិសេរីភាពនេះស្ថិតនៅក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។˝

ខ្ញុំបាទ ផ្លុង រ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​ រាល់ការ​បកស្រាយ របស់​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អេង ស៊ី អ្នក​នាំពាក្យ​កងរាជ្យ​អាវុធ​ហត្ថ​លើ​ផ្អៃ​ប្រទេស សូម​ជួនពរ​ឯកឧត្តម​អោយ​ទទួល​បានសុខភាព​ល្អ ប្រ​កប​ដោយ​ជោគជ័យ​គ្រប់​ភារកិច្ច​បន្ត​ទៅ​ទៀត។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1856ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1497ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1660ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1758ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2483ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2039ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2187ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1819ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1661ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន2074ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:03